រវាង
…………………………… អត្តសញ្ញាប័ណ្ណលេខ…………………………….. អាសយដ្ឋានបច្ចុប្បន្ន …………………… ហៅថា ភាគី ក
និង
……………………………………….. អត្តសញ្ញាប័ណ្ណលេខ (លិខិតឆ្លងដែនលេខ) ……………………….. អាសយដ្ឋានបច្ចុប្បន្ន …………………. ហៅថា ភាគី ខ។
ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖
ប្រការ ១ – ប្រភេទជំនួញ
ភាគីទាំងពីរបានស័្មគ្រចិត្ត និងយល់ព្រមសហការគ្នាបង្កើតឆានែលលើ…….. ដែល៖
– មានឈ្មោះ………………………………………….
– ប្រើប្រាស់សារអេឡិចត្រូនិច log in ……………………………………..
– ផ្សាយចេញពីប្រទេស …………………………….
– ប្រើភាសា ……………………………………
ប្រការ ២ – គោលដៅសហការ
ការសហការនេះមានគោលដៅរកប្រាក់ចំណូលពីឆានែល…………… ដូចដែលបានរៀបរាប់ក្នុងប្រការ ១ កិច្ចព្រមព្រៀងនេះ។
ប្រការ ៣ – ការបែងចែកភារកិច្ច
ភាគី ក និងភាគី ខ បានយល់ព្រមបែងចែកភារកិច្ច ដោយភាគី ក ទទួលខុសត្រូវ៖
– បង្កើតឈ្មោះឆានែល និងសារអេឡិចត្រូនិចសម្រាប់ log in ។
– upload វីដេអូ, ដាក់ចំណងជើង និងបំពេញចំណុចសម្រាប់វីដេអូ ។
– គ្រប់គ្រង, តាមដាន និងផ្ញើទិន្នន័យ និងព័ត៌មានគ្រប់យ៉ាងពាក់ព័ន្ធនឹងវីដេអូ និងឆានែល…. ទៅភាគី ខ ឲ្យបានទៀងទាត់ និងទាន់ពេលវេលា។
រីឯ ភាគី ខ ទទួលខុសត្រូវ៖
– រៀបចំ និងផលិតវីដេអូ (ខ្លឹមសារ, ចំណងជើង និង hastag)
– ផ្ញើវីដេអូមកឲ្យភាគី ក។
ភាគីទាំងសងខាងត្រូវធ្វើបច្ចុប្បន្នភាព ដែលខ្លួនទទួលខុសត្រូវឲ្យគ្នាទៅវិញទៅមកជាប្រចាំ និងទាន់ពេលវេលា។ មួយទៀត ភាគីទាំងសងខាងមិនអាចសម្រេចចិត្តតែម្នាក់ឯងបានឡើយ។ ភាគីទាំងសងខាងត្រូវពិភាក្សា, ផ្លាស់ប្តូរមតិយោបល់ និងសម្រេចជាមួយគ្នាលើគ្រប់កិច្ចការ ដែលទាំងនេះជាលក្ខខណ្ឌដ៏ចាំបាច់បំផុតរបស់កិច្ចព្រមព្រៀងនេះ។
ប្រការ ៤ – ប្រាក់កម្រៃ និងការបែកចែក
ភាគី ក និង ភាគី ខ បានស្ម័គ្រចិត្ត និងយល់ព្រមបែងចែកប្រាក់កម្រៃសរុបរៀងរាល់ខែ ដែលបានមកពីការ monetize ឆានែល………… ដូចដែលបានរៀបរាប់ក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះ ដូចខាងក្រោម៖
– ភាគី ក ត្រូវបាន ៥០ ភាគរយនៃប្រាក់កម្រៃសរុប។
– ភាគី ខ ត្រូវបាន ៥០ ភាគរយនៃប្រាក់កម្រៃសរុប។
ប្រការ ៥ – សុពលភាព និងការបញ្ចប់
– កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពបន្ទាប់ពីភាគីទាំងសងខាងចុះហត្ថលេខារួច។
– ភាគីនីមួយៗមានសិទ្ធិបពា្ចប់កិច្ចព្រមព្រៀងនេះមុនបាន ដោយតម្រូវឲ្យជូនដំណឹងជាលាយលក្ខណ៍អក្សរទៅភាគីម្ខាងទៀតក្នុងរយៈពេល………..ថ្ងៃ មុនកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ ដោយភាគីទាំងសងខាងត្រូវតែទូទាត់ប្រាក់គ្នា ទៅតាមលក្ខខណ្ឌដែលបានរៀបរាប់ក្នុងប្រការ ៤ នៃកិច្ចព្រមព្រៀងនេះ។
ប្រការ ៦ – ការធានា និងសិទ្ធិគ្រប់គ្រង និងប្រើប្រាស់
– ភាគី ក និងភាគី ខ យល់ព្រមស្មោះត្រង់ជាមួយគ្នា និងគោរពតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចព្រមព្រៀងនេះ។
– ភាគី ក និងភាគី ខ យល់ព្រមរក្សាទុកឆានែលដែលបានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះជាសម្បត្តិរួម។
– ភាគី ក និងភាគី ខ យល់ព្រមផលិតវីដេអូ សម្រាប់តែដាក់លើឆានែល ………………… ដែលមានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ។
– ភាគី ក និងភាគី ខ យល់ព្រមមិនបង្ហាញ ឬផ្តល់ព័ត៌មានទាក់ទងនឹងឆានែល…………. ដែលមានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះទៅឲ្យបុគ្គលឬស្ថាប័នណាមួយផ្សេងឡើយ, មិនថាស្ថិតក្រោមរូបភាពឬក្នុងលក្ខខណ្ឌណាក៏ដោយ។
– ប្រសិនបើភាគីណាមួយសុំដកខ្លួន, ភាគីទាំងពីរត្រូវពិភាក្សាគ្នាលើការបោះបង់សិទ្ធគ្រប់គ្រង និងប្រើប្រាស់ឆានែល……………. និងវីដេអូដែលបានផ្សាយលើឆានែល…………. ដែលមានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះជាមុនសិន។ បន្ទាប់ពីមានការសម្រេច និងឯកភាពគ្នាលើសិទ្ធគ្រប់គ្រង និងប្រើប្រាស់ឆានែល……………. និងវីដេអូដែលបានផ្សាយលើឆានែល…………. ដែលមានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះច្បាស់លាស់ហើយ, ភាគីទាំងសងខាងតម្រូវឲ្យធ្វើកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរស្តីពីការបោះបង់សិទ្ធ និងការប្រគល់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់ឆានែល……………. និងវីដេអូដែលបានផ្សាយលើឆានែល…………. ដែលមានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះ។
ប្រការ ៧ – ការទទួលខុសត្រូវនៅចំពោះមុខច្បាប់
– ភាគី ក និងភាគី ខ យល់ព្រមប្រឈម និងទទួលខុសត្រូវជាមួយគ្នា ក្នុងករណីមានបញ្ហាដែលតម្រូវឲ្យប្រឈមមុខចំពោះមុខច្បាប់។
– ក្នុងករណីដែលមានភាគីណាមួយបានដកខ្លួនចេញរួចហើយ, តែមានបញ្ហាដែលតម្រូវឲ្យប្រឈមមុខចំពោះមុខច្បាប់, ភាគីទាំងសងខាងត្រូវពិនិត្យមើលបញ្ហា។ ប្រសិនបើរកឃើញថាបញ្ហាដែលកើតឡើង ពាក់ព័ន្ធនឹងភាគីដែលដកខ្លួន អំឡុងធ្វើការងារលើឆានែល……………. ដែលមានចែងក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងនេះ, មិនថារបៀបធ្វើការឬអ្វីផ្សេងក៏ដោយ, ភាគីដែលដកខ្លួនត្រូវតែទទួលខុសត្រូវ និងប្រឈមមុខចំពោះមុខច្បាប់ រួមគ្នាជាមួយភាគីម្ខាងទៀត។
ប្រការ ៨ – វិវាទ
រាល់វិវាទទាំងឡាយណាដែលកើតឡើងជាយថាហេតុនូវការអនុវត្ដកិច្ចព្រមព្រៀងនេះនឹងត្រូវដោះស្រាយដោយភាគីទាំងពីរជាមុនសិន។ ក្នុងករណីមិនអាចឈានទៅរកការសម្រុះសម្រួលបាន, ទើបកិច្ចព្រមព្រៀងនេះនឹងត្រូវដាក់ជូនតុលាការមានសមត្ថកិច្ចក្រុងភ្នំពេញដើម្បីដោះស្រាយ។