យ៉ាយ៉ា ១: តើឯងយល់យ៉ាងម៉េចដែរចំពោះហាងកាហ្វេនេះ? យ៉ាយ៉ា ២: ធម្មតា។ ដូចគេដូចឯង។ យ៉ាយ៉ា ១: ទីនេះជាហាងបងប្អូនរបស់គ្នា។ គេបើកពីរបីខែមកហើយ។ ទោះបីមានភ្ញៀវ តែឯងមើលទៅ... ដូច្នេះហើយទើបគ្នានាំឯងមក ដើមី្បចង់បានគំនិតខ្លះៗ។ យ៉ាយ៉ា ២: បើកហាងកាហ្វេមិនមែនដើមី្បតែលក់កាហ្វេទេ គួរតែមានអ្វីដែលលើសពីហ្នឹង។ យ៉ាយ៉ា ១: តើគួរធ្វើអ្វីដែរ? យ៉ាយ៉ា ២: ឯងឲ្យគេសាកពិចារណាទៅមើលថា ប្រសិនបើគេដាក់ម៉ាស៊ីនឆុងកាហ្វេបែបទំនើបមួយនៅចំកណ្តាលហាង ឬតាំងគ្រាប់កាហ្វេច្រើនប្រភេទនៅលើតុដ៏វែងមួយ ហើយមានបុគ្គលិកម្នាក់ដែលមានចំណេះដឹងផ្នែកម៉ាស៊ីនឆុងកាហ្វេ ឬគ្រាប់កាហ្វេមកណែនាំប្រាប់ភ្ញៀវ តើយ៉ាងម៉េចដែរ? យ៉ាយ៉ា ១: តើធ្វើដូច្នេះដើមី្បទាក់ទាញអារម្មណ៍មែនទេ? យ៉ាយ៉ា ២: នេះដើមី្បទាក់ទាញអារម្មណ៍ហើយចាប់អារម្មណ៍របស់អតិថិជនឲ្យជាប់ ដោយការមិនត្រឹមតែផ្តល់កាហ្វេទេ តែបន្ថែមជាមួយនឹងចំណេះដឹងពាក់ព័ន្ធនឹងរបស់ដែលពួកគេកំពុងតែផឹកហ្នឹងឯង៕ https://www.youtube.com/shorts/yi5ng_6zBVI Coffee shop should be more than just a coffee shop yaya 1: What do you think … Continue reading ហាងកាហ្វេគួរតែលើសពីហាងកាហ្វេ
Category: yaya idea
App ដែលជួយមេគ្រួសារគ្រប់គ្រងការចំណាយក្នុងផ្ទះ
យ៉ាយ៉ា ២: តើឯងគ្មានសំណួរអ្វីទេឬ? យ៉ាយ៉ា ១: មាន។ គឺថា បងប្អូនសាច់ឆ្ងាយរបស់គ្នាកំពុងតែសុញគំនិត។ គេរៀនបង្កើត App តែមិនដឹងថា គួរបង្កើត App សម្រាប់ធ្វើអ្វី។ យ៉ាយ៉ា ២: គ្នាបានច្នៃបង្កើតរបាយការណ៍គ្រប់គ្រងការចំណាយ និងរបស់របរប្រើប្រាស់។ ពេលប្រើដំបូង គ្នាចូលចិត្ត។ តែប្រើយូរទៅ គ្នាធុញ ព្រោះចំណាយពេលច្រើន។ ដូច្នេះគ្នាកំពុងតែគិតថា បើបង្កើតវាបែបឌីជីថល និងអនឡាញអាចនឹងស្រួលប្រើជាងនេះ។ យ៉ាយ៉ា ១: តើឯងចង់បានយ៉ាងម៉េច? យ៉ាយ៉ា ២: អ្វីដែលគ្នាចង់បាន គឺ App មួយ ដែលអាចឲ្យគ្នាអាចដាក់រូបវត្ថុដែលគ្នាទិញ ហើយបំពេញតម្លៃរបស់វា, ថ្ងៃខែឆ្នាំដែលគ្នាទិញ, កន្លែងដែលគ្នាទិញ ដោយគ្រាន់តែស្កេនរូប និងវិក្កយបត្រ។ និយាយទៅ មានរូបរាង និងអាចឲ្យគ្នាប្រើដូចរបាយការណ៍ដែលគ្នាកែច្នៃនេះ៕ Should create an app to help family heads manage household expenses … Continue reading App ដែលជួយមេគ្រួសារគ្រប់គ្រងការចំណាយក្នុងផ្ទះ
ហាងឬតូបលក់តែទឹកក្រូចស្រស់មកពីគ្រប់កន្លែង
យ៉ាយ៉ា ១ : បងប្អូនគ្នាចង់រកស៊ីផ្នែកភេសជ្ជៈ តែឥឡូវគេបើកច្រើនណាស់ ជាពិសេសកាហ្វេ។ វាមិនចង់បើកលក់ដដែលៗដូចគេ តែវាមិនដឹងថា គួររកផ្នែកភេសជ្ជៈអី ហើយមិនត្រូវការដើមទុនច្រើនពេក។ យ៉ាយ៉ា ២ : គេជំនាញ និងចូលចិត្តភេសជ្ជៈអី ឲ្យគេបើកអាហ្នឹងទៅ។ យ៉ាយ៉ា ១ : ពន្យល់បន្តិចមក។ យ៉ាយ៉ា ២ : ឧទាហរណ៍ គេចូលចិត្តញ៉ាំទឹកក្រូចស្រស់។ អ៊ីចឹងគេអាចពិចារណាបើកហាងលក់តែទឹកក្រូចស្រស់ តែមកពីគ្រប់ប្រទេស មានទាំងក្រូចពោធិ៍សាត់, ក្រូចក្រសាំង, ក្រូចមកពីអឺរ៉ុប, ក្រូចមកពីចិន, ក្រូចមកពីអាម៉េរិក, ក្រូចមកពីអាហ្វ្រិក។ល។ យ៉ាយ៉ា ១ : ទៅរួចដែរ? យ៉ាយ៉ា ២ : ទាល់តែសាកទើបដឹង៕ https://www.youtube.com/shorts/XOeUszDeHao Open a store to sell all types of fresh orange juice yaya 1: … Continue reading ហាងឬតូបលក់តែទឹកក្រូចស្រស់មកពីគ្រប់កន្លែង
ជើងមេក្រូសម្រាប់អ្នកច្រៀងលើសពីម្នាក់
យ៉ាយ៉ា ១ : អ៎េសួរមួយ។ បើឯងចង់រកស៊ី តើឯងនឹងរកស៊ីអ្វី? យ៉ាយ៉ា ២ : ទូលំទូលាយពេកហើយ។ កំណត់លក្ខខ័ណ្ឌឲ្យច្បាស់លាស់បន្តិចមក។ យ៉ាយ៉ា ១ : អ៊ីចឹង សួរបែបនេះវិញ។ បើសិនជាឯងជាជាងដែក ឬចេះជំនាញខាងដែក, តើឯងនឹងធ្វើផលិតអី? យ៉ាយ៉ា ២ : គ្នានឹងផលិតជើងមេក្រូសម្រាប់ឲ្យអ្នកច្រៀងលើសពីម្នាក់។ យ៉ាយ៉ា ១ : ជើងមេក្រូបែបម៉េច? យ៉ាយ៉ា ២ : មើលរូបទៅ ឆាប់យល់ជាង។ យ៉ាយ៉ា ១ : អូ យល់ហើយ៕ A microphone stand for many singers yaya 1: Hey, I want to ask you a question. If you … Continue reading ជើងមេក្រូសម្រាប់អ្នកច្រៀងលើសពីម្នាក់