បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ព័ត៌មានទូទៅ វេទិកាសម្រាប់បង្ហោះ៖ យូធ្យូប ឈ្មោះគណនី៖ Empire of Pig ប្រភេទវីដេអូ៖ ភេសជ្ជៈ គោលបំណង ដើមី្បឲ្យដឹងថាមួយណាល្អជាង រវាងវិធីសាស្ត្រដូចខាងក្រោម៖ ១. បង្ហោះវីដេអូចំនួនមួយ ក្នុងមួយថ្ងៃ ២. បង្ហោះវីដេអូចន្លោះពី ៣ ទៅ ៥ (ក្នុងថ្ងៃតែមួយ, បង្ហោះបន្តគ្នាប្រមាណជា ៥ នាទី) ក្នុងមួយសប្តាហ៍ ម៉ោងបង្ហោះ៖ ពីម៉ោង ១០ ព្រឹក ដល់ ១២ ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) លទ្ធផល ១. ក្នុង ២៤ ម៉ោង វីដេអូនឹងមានចំនួនទស្សនា ខ្ទង់ពី ១ ០០០ ទៅ ២ ០០០។ ២. ក្នុង ២៤ ម៉ោង វីដេអូដែលបានបង្ហោះមុនគេ នឹងនឹងមានចំនួនទស្សនា ខ្ទង់ពី ១ … Continue reading តើគួរបង្ហោះវីដេអូមួយឬវីដេអូច្រើន?
Category: Self study
របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ
សម្ភារត្រូវការ - ពែងឬកូនចានថ្ម - លម្អងឃ្មុំ (សម្បុកឃ្មុំដែលត្រូវបានច្របាច់យកទឹករួច) - ឆ្នាំង របៀបធ្វើ - យកលម្អងឃ្មុំដាក់ក្នុងឆ្នាំង (ក្នុងករណីលម្អងឃ្មុំជាប់នឹងបង្គង, ត្រូវចិតយកតែលម្អងឃ្មុំ កុំឲ្យជាប់កម្ទេចឈើ) - ដាក់ទឹកចូលក្នុងឆ្នាំង ដោយលៃឲ្យប្រហាក់ប្រហែលនឹងកម្ពស់របស់លម្អងឃ្មុំដែលនៅក្នុងឆ្នាំង - ដាំរហូតដល់ពុះ និងឃើញមានវត្ថុរាវពណ៌លឿងដូចជាខ្លាញ់អណ្តែតឡើង - រំលត់ភ្លើង, លើកឆ្នាំងចុះ, រួចស្រង់លម្អងឃ្មុំចេញ - កុំកូរ និងទុកឆ្នាំងនៅទីដែលមានម្លប់ និងខ្យល់អាកាស - ពេលឃើញបន្ទះក្រាមពណ៌លឿងលេចឡើង, ឆ្កឹះយកមកដាក់ក្នុងកញ្ច្រែង រួចទុកឲ្យស្រស់ទឹក - ដាក់បន្ទះក្រាមចូលទៅក្នុងពែងឬចានថ្ម រួចយកទៅដាក់ក្នុងឆ្នាំងដែលមានទឹកកម្ពស់ពាក់កណ្តាលពែង (ឬទាបជាងក៏បាន) ចំណាំ៖ ត្រូវឲ្យប្រាកដថា ពែងឬចានថ្មនេះអាចធន់នឹងកម្តៅបាន។ - យកទៅដាំរហូតដល់បន្ទះក្រាមក្នុងពែងរលាយ - រំលត់ភ្លើង, លើកឆ្នាំងចុះ និងយកពែងចេញពីក្នុងឆ្នាំង ហើយចាក់ទឹកក្រាមទៅក្នុងពែងឬចានស្អាត និងទុកឲ្យវាត្រជាក់។ សម្គាល់ - បន្ទះក្រាមពណ៌លឿងដែលទទួលបាន គឺជា 'ក្រមួនឃ្មុំ' ហើយ។ ជាទូទៅ រូបរាងរបស់វាមិនអាចកំណត់បាន។ … Continue reading របៀបធ្វើក្រមួនឃ្មុំនៅផ្ទះ
តម្រូវការរបស់មនុស្ស
តម្រូវការចម្បងរបស់មនុស្សមាន ៤ យ៉ាង៖ - អាហារ (និងភេសជ្ជៈ) - ផ្ទះ - សម្លៀកបំពាក់ - ការធ្វើដំណើរ បើបំបែកជាចំណុចតូចៗ, គ្រប់មនុស្សទាំងអស់, មិនថាជនជាតិណាក៏ដោយ, មិនថាចាស់ក្មេងប្រុសស្រី ត្រូវការ៖ - ញ៉ាំ - ដេក - ដើរ - ឈរ - អង្គុយ - មើល - ស្តាប់ - និយាយ ខាងលើនេះទាក់ទងនឹងកាយ។ បន្ថែមលើនេះ មនុស្សត្រូវការគិត ដែលចំណុចទាក់ទងនឹងតម្រូវការខួរក្បាល, និងសប្បាយរីករាយ ឬសេចក្តីសុខ ដែលជាប់ទាក់ទងនឹងចិត្ត និងអារម្មណ៍។ លោកអ្នកសាកពិនិត្យមើលចំណុចតូចៗទាំងនេះ, ហើយមើលមកខ្លួនលោកអ្នក និងសួរខ្លួនលោកអ្នកថា៖ បើលោកអ្នកចង់លក់ទំនិញ, តើមានទំនិញត្រូវនឹងតម្រូវការរបស់មនុស្សឬទេ? បើលោកអ្នកចង់បើកជាសេវាកម្ម, តើសេវាកម្មនោះត្រូវនឹងតម្រូវការរបស់មនុស្សឬទេ? បើសិនជាគ្មាន, តើលោកអ្នកត្រូវធ្វើដូចម្តេច ដើមី្បឲ្យមាន? តើត្រូវផលិតដោយខ្លួនឯង ឬទៅយកពីគេ? បើផលិតខ្លួនឯង, តើលោកអ្នកមានធនធានគ្រប់គ្រាន់ក្នុងការផលិតឬទេ? … Continue reading តម្រូវការរបស់មនុស្ស
ការជ្រើសរើសជំនួញ
បើសិនជាលោកអ្នកចង់រកស៊ី, លោកអ្នកត្រូវសួរខ្លួនឯងថា ចង់រកស៊ីបែបដូចម្តេច? ជាទូទៅ ការរកស៊ីចែកជា ២ បែបធំៗ៖ - លក់ទំនិញ - លក់សេវាកម្ម បើសិនជាចង់លក់ទំនិញ, តើជាទំនិញអ្វី? បើជាសេវាកម្ម, តើសេវាកម្មអ្វី? គ្មានអ្វីគួរឲ្យស្មុគស្មាញទេ, ព្រោះមុខរបរទាំងឡាយដែលបង្កើតឡើងមិនផុតពីតម្រូវការរបស់មនុស្សឡើយ។ ដូច្នេះលោកអ្នកគិតទៅមើល តើមនុស្សត្រូវការអ្វី? ** ** * Selecting type of trade If you want to start a business, you need to ask yourself what kind of business you want to do. In general, there are two main types of trade: … Continue reading ការជ្រើសរើសជំនួញ