គំរូសម្តីផ្តើមរបស់ Presenter ក្នុងកម្មវិធីបង្ហាញផលិតផលនៅផ្សារ

.................. សុំជម្រាបសួរ ជួបជាមួយនាងខ្ញុំ.............. Presenter នៅក្នុងកម្មវិធីតាំងបង្ហាញផលិតផល ............. ដែលកំពុងធ្វើនៅ ...................។ សុំជម្រាបជូនអតិថិជនឲ្យបានជ្រាបថា កម្មវិធីតាំងបង្ហាញផលិតផល ............. មានរយៈពេលមួយថ្ងៃ គឺថ្ងៃ....... ទី...... ខែ........ ឆ្នាំ.......... ដោយយើងខ្ញុំមានផលិតផលចំនួន..... មកបង្ហាញជូនអតិថិជន។ ផលិតផលទី ១ ជា.............. .................................... សម្រាប់..............................។ និងផលិតផលទី ២ ជា.............. ..................................... សម្រាប់ ...............................។ ផលិតផលទាំងពីរមុខនេះ យើងខ្ញុំបានដាក់តាំងបង្ហាញ ដែលអតិថិជនទាំងឡាយអាចមកទស្សនាដោយផ្ទាល់ ដោយផលិតផលទី ១ ......... ស្ថិតនៅខាងស្តាំដៃនាងខ្ញុំ, និងផលិតផលទី ២ ............. ស្ថិតនៅខាងឆ្វេងដៃនាងខ្ញុំ។ មួយទៀត នាងខ្ញុំសុំជម្រាបជូនអតិថិជនឲ្យបានជ្រាបថា ............... មាន promotion ពិសេស ប្រសិនបើលោកអ្នកជាវផលិតផលណាមួយ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០ ភាគរយភ្លាមៗតែម្តង ដែល promotion ពិសេសនេះ មានតែក្នុងថ្ងៃនេះ និងសម្រាប់លោកអ្នកដែលជាវក្នុងកម្មវិធីនេះដោយផ្ទាល់តែប៉ុណ្ណោះ។ … Continue reading គំរូសម្តីផ្តើមរបស់ Presenter ក្នុងកម្មវិធីបង្ហាញផលិតផលនៅផ្សារ

គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ

វីដេអូនេះនាំសម្តីពីកិត្តិយសនិងសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ, ដោយមានការព្រមានចំពោះការប្រើប្រាស់ពាក្យ។

គំរូសម្តី MC ជាវីដេអូ និងជាភាសាអង់គ្លេស

នេះជាគំរូសម្តី MC សម្រាប់បើកពិធីប្រចាំឆ្នាំរបស់ក្រុមហ៊ុនណាមួយ។ ជាភាសាអង់គ្លេស និងក្នុងរូបភាពជាវីដេអូ។ សូមលោកអ្នកមេត្តាកែសម្រួលតាមការគួរ៕ https://dai.ly/x9ofyvu

គំរូរបៀបវារៈ និងសម្តី MC ពិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតសាកលវិទ្យាល័យ

ខាង​​ក្រោម​​នេះ​ជា​​គំរូ​​របៀបវារៈ និង​សម្តី MC សម្រាប់​​កម្មវិធី​ប្រគល់​ប័ណ្ណ​កិត្តិយស​ជូន​និស្សិត​របស់​​សាកលវិទ្យាល័យ។ ឯកសារ​នេះ នាងខ្ញុំ​ផ្តោត​លើ​ស្ថាប័ន​ឯកជន​ច្រើន​ជាងស្ថាប័ន​រដ្ឋ, ប៉ុន្តែក៏​អាច​ប្រើ​នៅ​ក្នុង​កម្មវិធី​របស់​សាកលវិទ្យាល័យ​រដ្ឋ​បាន​ដូច​គ្នា គ្រាន់​តែ​លោក​អ្នក​ត្រូវ​កែ​សម្រួល​ច្រើន​គួរសម​។ ដោយសារ​តែ​ទាំង​គំរូ​របៀបវារៈ និង​សម្តី​ MC ​ជា​​ការ​​តាក់តែង​​ដោយ​​គំនិត​​នាង​ខ្ញុំ​​ផ្ទាល់, មិន​​បាន​​ប្រើ​​កម្មវិធី​​បច្ចេកវិទ្យា​​មក​​ជួយ​​ផលិត​​ឡើយ​, ដូចនេះ​​តែង​​មាន​​ចំណុច​​ខ្វះ​​ខាត ដែល​​ពិបាក​​នឹង​​ចៀស​​ផុត​។ ហេតុ​​ដូច្នេះ នាង​​ខ្ញុំ​​សុំ​​ឲ្យ​​លោក​​​អ្នក​​មេត្តា​​​ពិនិត្យ​ឡើង​វិញ និង​កែ​​សម្រួល​តាម​​ការ​​គួរ មុន​នឹង​ប្រើ​ប្រាស់​។​ ** ** * This is a sample of agenda and MC speech for an honor certificate offering to university student events. It should be used in private universities more than in public universities, still you can … Continue reading គំរូរបៀបវារៈ និងសម្តី MC ពិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតសាកលវិទ្យាល័យ