ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ សូមគោរពជូន លោកជំទាវ…………. កម្មវត្ថុ : របាយការណ៍ស្តីពីកិច្ចប្រជុំ..........ប្រចាំសប្តាហ៍ នាថ្ងៃទី...... ខែ....... ឆ្នាំ......... ជូនភ្ជាប់: បញ្ជីវត្តមានមន្ត្រីចូលរួមកិច្ចប្រជុំ ថ្ងៃទី...... ខែ....... ឆ្នាំ......... សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ............ មេត្តាជ្រាបថា កាលពីថ្ងៃ........... ទី......... ខែ........... ឆ្នាំ........... (ឈ្មោះស្ថាប័ន) បានធ្វើកិច្ចប្រជុំ............ ប្រចាំសប្តាហ៍ នៅ.................... ក្រោមអធិបតីរបស់ ................................ ។ កិច្ចប្រជុំនេះចាប់ផ្តើមនៅវេលាម៉ោង.................. ដោយមានរបៀបវារៈដូចខាងក្រោម៖ ១. ការលុបឈ្មោះមន្ត្រីចំនួន ២ រូប ២. ការកំណត់ចំនួនថ្ងៃចុះបេសកកម្មរបស់មន្ត្រី-បុគ្គលិក ៣. ការកាត់បន្ថយការទិញទឹកសុទ្ធសម្រាប់បម្រើការក្នុងស្ថាប័ន ក្រោយពីជជែកពិភាក្សា, កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖ ១. ការលុបឈ្មោះមន្ត្រីចំនួន ២ រូប ត្រូវពន្យារពេលសិន ដោយលើកករណីនេះទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយ។ ២. ការកំណត់ចំនួនថ្ងៃចុះបេសកកម្មរបស់មន្ត្រី-បុគ្គលិកត្រូវបានសម្រេចថា ក្នុងមួយខែ មន្ត្រី-បុគ្គលិកម្នាក់អាចចុះបេសកកម្មបានតែដប់ថ្ងៃប៉ុណ្ណោះ។ ៣. … Continue reading គំរូរបាយការណ៍ប្រជុំបែបសង្ខេប និងខ្លី
Category: ឯកសាររដ្ឋបាលរដ្ឋ
ខ្លីៗពីតួនាទីជា Focal Person សម្រាប់ Exchange Program ស្ថាប័នរដ្ឋ
ពេលដែលមានក្រុមការងារមកពីបរទេសមកធ្វើ Exchange Program នៅស្ថាប័ន, ឧទាហរណ៍មកឲ្យស្ថាប័នចែករំលែកបទពិសោធការងាររបស់ខ្លួន, ជាទូទៅ ខាងស្ថាប័ននឹងចាត់ឲ្យមានអ្នកប្រមូលព័ត៌មានពីក្រុមការងារដែលមកធ្វើ Exchange Program ដែលអាចហៅថា 'អ្នកសម្របសម្រួល' ឬ 'Focal Person'។ តើព័ត៌មានអ្វីខ្លះដែលត្រូវប្រមូល? ជាធម្មតា ខាងក្រុមការងារបរទេសនឹងមានព័ត៌មានសង្ខេបពីអ្នកដែលមកចូលរួម តែខាងស្ថាប័នក៏ត្រូវមានក្រដាសសម្រាប់ចុះវត្តមានដែរ សម្រាប់ទុកជាឯកសារផ្ទាល់ខ្លួន។ នៅក្នុងក្រដាសចុះវត្តមាន ក្រៅពីឈ្មោះ និងហត្ថលេខា, គួរមានចន្លោះសម្រាប់ឲ្យបំពេញតួនាទី ដែលផ្តោតសំខាន់លើនរណាជាប្រធានដឹកនាំក្រុម, នរណាជាអនុប្រធានដឹកនាំក្រុម និងនរណាជាអ្នកបកប្រែ។ ហើយអ្នកទាំងបីនេះជាអ្នកដែល Focal Person គួរមានសារអេឡិចត្រូនិចឬលេខទូរស័ព្ទសម្រាប់រក្សាទំនាក់ទំនង។ បើនិយាយពីទំហំការងារ, តាមភាពជាក់ស្តែងមានតែប៉ុណ្ណឹងទេ។ ប៉ុន្តែបើសិនជា Focal Person អាចពង្រីកទំហំការងាររបស់ខ្លួន, នោះជាការប្រសើរ។ តើពង្រីកទំហំយ៉ាងម៉េច? Focal Person អាចស្វែងរកព័ត៌មានបន្ថែមរបស់ក្រុមការងារបរទេស ទាំងរបស់ប្រធានដឹកនាំក្រុម, អនុប្រធានដឹកនាំក្រុម, អ្នកបកប្រែ និងសមាជិក ដូចជាប្រវត្តិរូបសង្ខេប, ប្រវត្តិការងារ, គណនីបណ្តាញសង្គមនានារបស់ពួកគេ រួចរៀបចងក្រងជាឯកសារភ្ជាប់ជាមួយនឹងរបាយការណ៍ និងឯកសារពាក់ព័ន្ធនឹង Exchange Program។ អត្ថប្រយោជន៍មួយនៃការពង្រីកទំហំការងារនេះ គឺដើមី្បងាយស្រួលតាមដាន និងធ្វើបច្ចុប្បន្នភាពលើការងារ … Continue reading ខ្លីៗពីតួនាទីជា Focal Person សម្រាប់ Exchange Program ស្ថាប័នរដ្ឋ
គំរូសំណើសុំផ្ទេរគណនី Payroll
គោរពជូន លោកអគ្គនាយកធនាគារ............. កម្មវត្ថុ: សំណើសុំផ្ទេរគណនី Payroll របស់មន្ត្រី-បុគ្គលិក............. ទៅគណនីថ្មីលេខ ......... យោង : តម្រូវការចាំបាច់ សេចក្តីដូចមានក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសុំជម្រាបជូន លោកអគ្គនាយក ជ្រាបថា ..................... កំពុងប្រើប្រាស់គណនីលេខ ............... សម្រាប់បើក Payroll ជូនមន្ត្រី-បុគ្គលិក។ បច្ចុប្បន្ននេះ ....................... បានគណនីថ្មី ដែលមានលេខ .................។ ក្នុងន័យនេះ ខ្ញុំសូមស្នើសុំ លោកអគ្គនាយក ជួយផ្ទេរគណនី Payroll របស់មន្ត្រី-បុគ្គលិកនៃ............... ពីគណនីចាស់លេខ ........... ទៅគណនីថ្មីលេខ............... វិញ។ ជូនភ្ជាប់: បញ្ជីឈ្មោះ និងលេខគណនីរបស់មន្ត្រី-បុគ្គលិកនៃ...............។ ព័ត៌មានគណនីធនាគារថ្មី: Account Name: …………………………… Account Code: ……………………………. អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកអគ្គនាយក ជួយសម្រួលក្នុងការផ្ទេរគណនី Payroll ថ្មីនេះដោយក្តីអនុគ្រោះផងចុះ។ សូម លោកអគ្គនាយក … Continue reading គំរូសំណើសុំផ្ទេរគណនី Payroll
គំរូសំណើសុំឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យាមុនពេលកំណត់
សូមគោរពជូន ........................................... កម្មវត្ថុ ៖ សំណើសុំលាឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យា តាមរយៈ ៖ ........................................ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម ...................... មេត្តាជ្រាបថា នាងខ្ញុំបានចូលបម្រើការងារជាមន្រ្តីជាប់កិច្ចសន្យានៅ.......... តាំងពី….........។ សម្រាប់ឆ្នាំ ២០២៥ នេះ កិច្ចសន្យាការងាររបស់នាងខ្ញុំចាប់ផ្តើមពីថ្ងៃទី..... ខែ........ ដល់ថ្ងៃទី...... ខែ......។ ហេតុតែថ្មីៗនេះ សុខភាពនាងខ្ញុំបានធ្លាក់ចុះជាខ្លាំង ធ្វើឲ្យនាងខ្ញុំមិនអាចមកបំពេញការងារបានជាប់លាប់ និងមិនបានពេញលេញ ដូច្នេះនាងខ្ញុំសុំការអនុញ្ញាត និងសេចក្តីអនុគ្រោះ សុំឈប់ពីកាងារមុនពេលកំណត់ ចាប់ពីថ្ងៃទី.... ខែ..... ឆ្នាំ........ តទៅ។ អាស្រ័យហេតុនេះ នាងខ្ញុំសូម .................. មេត្តាអនុញ្ញាតឲ្យរូបនាងខ្ញុំដោយក្តីអនុគ្រោះផងចុះ។ សូម ................ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។