គំរូ Script សម្រាប់វីដេអូ «លិខិតអនុញ្ញាត តាមបែបបទរដ្ឋបាលក្នុងស្ថាប័នរដ្ឋ»

ខ្ញុំសុំបង្ហាញលិខិតមួយ ដែលខ្ញុំសុំហៅថា 'លិខិតអនុញ្ញាត'។ ឮពាក្យ 'អនុញ្ញាត' ទៅហើយ, មួយរយភាគរយ លិខិតនេះជាលិខិតពីថ្នាក់លើមកថ្នាក់ក្រោម។ ចំពោះក្បាលលិខិត ខ្ញុំសុំមិនរៀបរាប់ទេ។ ខ្ញុំសុំចាប់ផ្តើមពីកាលបរិច្ឆេទ។ ដោយសារតែលិខិតនេះជាលិខិតពីថ្នាក់លើមកថ្នាក់ក្រោម ដូច្នេះកាលបរិច្ឆេទ ត្រូវនៅខាងលើ មិនមែននៅត្រង់កន្លែងចុះហត្ថលេខាឡើយ។ បន្ទាប់ពីកាលបរិច្ឆេទ, ដាក់ពាក្យថា 'លិខិតអនុញ្ញាត' នៅចំកណ្តាលក្រដាស។ ហើយគ្មាន 'កម្មវត្ថុ' ទេ, មានតែ 'យោង' ។ រួចហើយសរសេរចំៗ, ខ្លីៗ ច្បាស់ៗថា៖ លោក លោកស្រីដូចមានរាយនាមខាងក្រោម ត្រូវបានអនុញ្ញាតឲ្យ ឲ្យធ្វើអ្វី? នោះគឺអាស្រ័យលើការងារជាក់ស្តែងរបស់លោកអ្នក។ ខ្ញុំមិនអាចឆ្លើយបានទេ។ បន្ទាប់មក រាយនាម និងព័ត៌មានរបស់អ្នកដែលត្រូវបានអនុញ្ញាតទាំងនោះ។ ត្រង់កន្លែងនេះ លោកអ្នកអាចសរសេរបែបហ្នឹងក៏បាន ឬធ្វើតារាងបែបនេះក៏បានដែរ។ អាស្រ័យលើចំណូលចិត្តរបស់លោកអ្នក ឬការសម្រេចរបស់ថ្នាក់ដឹកនាំស្ថាប័នលោកអ្នក។ បន្ទាប់មក សរសេរបញ្ចប់ថា លិខិតនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ខ្លឹមសារលិខិតចប់ត្រឹមនេះ។ មកដល់ផ្នែកចុះហត្ថលេខា។ ខ្ញុំសុំមិនរៀបរាប់ថាធ្វើដូចម្តេចខ្លះទេ។ ព្រោះអាចពេលខ្លះចុះហត្ថលេខា, ពេលខ្លះត្រូវវាយត្រា, ពេលខ្លះត្រូវដាក់ថាចម្លងជូនអីជាដើម។ ហេតុនេះ ត្រង់ចំណុចហ្នឹង ខ្ញុំសុំឲ្យលោកអ្នកស្វែងរកព័ត៌មានបន្ថែម នូវប្រភេទលិខិតដែលត្រូវនឹងការងារជាក់ស្តែងរបស់លោកអ្នក៕

សេចក្តីសង្ខេបពីផ្នែកទទួលបន្ទុកលិខិតក្នុងស្ថាប័នរដ្ឋ

បញ្ជាក់៖ ទិន្នន័យក្នុងអត្ថបទនេះជាបទពិសោធការងារកន្លងមក។ វាជាជ្រុងតូចមួយនៃរដ្ឋបាលទូទៅស្ថាប័នរដ្ឋ, ហើយសម្រាប់ជាព័ត៌មាន និងជាចំណេះដឹងទូទៅប៉ុណ្ណោះ។ លិខិតរដ្ឋបាលទូទៅនៃស្ថាប័នរដ្ឋចែកជា៖ ១. លិខិតទៅក្រៅស្ថាប័ន (លិខិតចេញ ឬលិខិតផ្លូវការ) ២. លិខិតចរាចរណ៍ក្នុងស្ថាប័ន (លិខិតផ្ទៃក្នុង) ជាទូទៅ ផ្នែកការងារក្នុងស្ថាប័ន ហៅថា 'នាយកដ្ឋានឬអង្គភាព'។ ចំពោះលិខិតផ្ទៃក្នុងជាបន្ទុករបស់នាយកដ្ឋាននីមួយៗក្នុងស្ថាប័ន។ បើលិខិតចេញ អាចនឹងទទួលបន្ទុកដោយ៖ - នាយកដ្ឋានរដ្ឋបាលទូទៅ - នាយកដ្ឋានទំនាក់ទំនងសាធារណៈ ឬ - នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ។ល។ លិខិតជំនាញ ស្ថិតក្នុងប្រភេទលិខិតចេញទៅក្រៅស្ថាប័ន ដែលតម្រូវឲ្យនាយកដ្ឋានឬអង្គភាពទទួលបន្ទុកការងារជាអ្នករៀបចំ និងផលិតខ្លឹមសារទាំងស្រុង, បន្ទាប់មកទើបប្រគល់ឲ្យនាយកដ្ឋានទទួលខុសត្រូវផ្នែកផ្ញើចេញឬផ្សព្វផ្សាយចាត់ចែងបន្ត៕

តើក្នុងក្រដាសកិច្ចសន្យាលក់ឬជួលអចលនទ្រព្យគួរមានក្បាលលិខិតឬទេ?

តើក្នុងក្រដាសកិច្ចសន្យាលក់ផ្ទះ, ជួលផ្ទះ, ជួលបន្ទប់, ជួលមុខផ្ទះ និងលក់ឬជួលអចលនទ្រព្យផ្សេងៗ គួរដាក់ក្បាលលិខិតដែរឬទេ? ត្រង់ចំណុចនេះ, សូមលោកអ្នកដែលជាម្ចាស់ទ្រព្យមេត្តាទៅសាកសួរសង្កាត់ឬខណ្ឌ។ ឧទាហរណ៍ លោកអ្នករស់នៅសង្កាត់ផ្សារដេប៉ូ ហើយចង់លក់ឬជួលទីតាំងនៅសង្កាត់ផ្សារដេប៉ូ, អ៊ីចឹងលោកអ្នកគួរទៅសួរនៅសង្កាត់ផ្សារដេប៉ូ។ បើលោកអ្នកនៅសង្កាត់ផ្សារដេប៉ូ ហើយចង់លក់ឬជួលទីតាំងនៅសង្កាត់ទួលស្វាយព្រៃ, អ៊ីចឹងលោកអ្នកគួរទៅសួរខាងសង្កាត់ទួលស្វាយព្រៃ៕ https://youtube.com/shorts/PZlhnhxv4Eg

គំរូកិច្ចសន្យាជួលមុខផ្ទះដើម្បីលក់អីវ៉ាន់

រវាង ឈ្មោះ.......................……………… ភេទ…… កើតថ្ងៃទី….. ខែ……… ឆ្នាំ……… សញ្ជាតិ...........មុខរបរ……............……. មានទីលំនៅផ្ទះលេខ…..….. ផ្លូវ…….. សង្កាត់…………. ខណ្ឌ………… រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ…...….. លេខទូរស័ព្ទ………………………… ជាភាគីម្ចាស់ផ្ទះ ដែលតទៅហៅកាត់ថា ភាគី ក។ និង ឈ្មោះ………………….................…… ភេទ…… កើតថ្ងៃទី….. ខែ……… ឆ្នាំ……… សញ្ជាតិ....... មុខរបរ………………….…. មានទីលំនៅផ្ទះលេខ…….. ផ្លូវ…….. សង្កាត់…………. ខណ្ឌ………… រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ…........….. លេខទូរស័ព្ទ………………………… ជាភាគីអ្នកជួល តទៅនេះហៅកាត់ថា ភាគី ខ។ ភាគី ក និង ភាគី ខ បានព្រមព្រៀងគ្នាបំពេញកាតព្វកិច្ចដូចខាងក្រោម៖ ប្រការ១ ៖    ភាគី ក បានព្រមព្រៀងជួលទីធ្លាមុខផ្ទះលេខ....... ផ្លូវលេខ....... ក្រុមទី........ ភូមិ....... សង្កាត់....... ខណ្ឌ....... រាជធានីភ្នំពេញ ដែលមានប្រវែងសរុប............ … Continue reading គំរូកិច្ចសន្យាជួលមុខផ្ទះដើម្បីលក់អីវ៉ាន់