គ្រឿងផ្សំ - ស្វាយខុសរដូវទុំ ៦ ផ្លែ (ឬស្វាយកែវល្មៀតទុំ ៣ ផ្លែ) - ផាសសិន ២ ផ្លែ របៀបធ្វើ - សាច់ផ្លែស្វាយត្រូវហាន់ជាដុំតូចៗ - ផាសសិនត្រូវយកទាំងសាច់ និងគ្រាប់ដោយដួសដាក់ក្នុងចានមួយ - ដាក់សាច់ផ្លែស្វាយចូលទៅក្នុងម៉ាស៊ីនក្រឡុកម្តងបន្តិចៗ - ដួសផាសសិនដាក់ទៅក្នុងម៉ាស៊ីនក្រឡុកម្តងមួយស្លាបព្រាៗ ដើមី្បឲ្យវាកិន និងចូលជាតិគ្នាបានល្អ - អាចបន្ថែមទឹកកកខ្លះចូលទៅក្នុងម៉ាស៊ីនក្រឡុក ឬក៏ក្រោយពីក្រឡុករួច យកទៅដាក់ឲ្យត្រជាក់ក្នុងទូទឹកកកក៏បាន។ សម្គាល់៖ សូមកុំបរិភោគពេលពោះទទេ, ពេលព្រឹក, ពេលយប់ និងអ្នកដែលមានបញ្ហាក្រពះពោះវៀន ព្រោះភេសជ្ជៈនេះអាចបង្កឲ្យឈឺពោះ និងរាក៕ https://www.youtube.com/shorts/Uhsw9nTZVsg Mango-passion smoothie Ingredients - 6 ripe mangos - 2 passion fruits How to make - Cut the mango flesh … Continue reading របៀបធ្វើទឹកស្វាយផាសសិនក្រឡុក
Category: General
របៀបធ្វើទឹកក្រូច និងទឹកប៉េងប៉ោះ
គ្រឿងផ្សំ - ក្រូច ៤ ផ្លែ - ប៉េងប៉ោះទុំ ២ ផ្លែ របៀបធ្វើ - ចិតផ្លែក្រូចរួចច្របាច់យកទឹក - ចិត្តផ្លែប៉េងប៉ោះជាដុំតូចៗ រួចកិនយកទឹក - ចាក់ទឹកក្រូចច្របាច់ក្នុងកែវ រួចយកទឹកប៉េងប៉ោះមកចាក់បញ្ចូលយឺតៗ។ សម្គាល់៖ ភេសជ្ជៈនេះគួរបរិភោគនៅពេលថ្ងៃត្រង់ ហើយគួរតែធ្វើភ្លាមបរិភោគភ្លាម, មិនគួរទុកយូរលើសពី ១៥ នាទី និងមិនគួររក្សាទុកក្នុងទូទឹកកកឡើយ៕ ** ** * How to make an orange and tomato juice Ingredients - 4 oranges - 2 ripe tomatoes How to make - Cut the oranges and squeeze them to … Continue reading របៀបធ្វើទឹកក្រូច និងទឹកប៉េងប៉ោះ
របៀបងាយៗធ្វើស៊ុបគីមឈីសម្រាប់បរិភោគនៅផ្ទះ
គ្រឿងផ្សំ - គីមឈី - សាច់ជ្រូកបីជាន់ - ផ្សិត - តៅហ៊ូ - ខ្ទឹមស - ប្រេងឆា - អំបិល - ស្ករស - ប្រេងខ្យង - ទឹក ការរៀបចំ - ហាន់សាច់ជ្រូកបីជាន់ស្តើងៗ - ចិញ្ច្រាំខ្ទឹមស របៀបធ្វើ - ដាក់ខ្ទះឲ្យក្តៅ រួចដាក់ប្រេងឆាបន្តិច - ដាក់ខ្ទឹមស, លីងឲ្យមានក្លិនឈ្ងុយ - ដាក់សាច់ជ្រូកបីជាន់ចូល, ឆាឲ្យឆ្អិនល្មម - ដាក់គីមឈីបន្តិច ហើយឆាជាមួយសាច់ជ្រូក - បន្ទាប់មកដាក់ទឹកបន្តិច រួចឆាឲ្យទឹកពុះ, សឹមដាក់បរិមាណទឹកតាមចិត្តចង់បាន - ដាំឲ្យពុះ សឹមដាក់អំបិល, ស្ករស និងប្រេងខ្យងចូល ហើយភ្លក់រសជាតិតាមចំណូលចិត្ត - ដាក់ផ្សិត និងតៅហ៊ូ, រួចដាំឲ្យទឹកពុះម្តងទៀត ជាការស្រេច៕ ** … Continue reading របៀបងាយៗធ្វើស៊ុបគីមឈីសម្រាប់បរិភោគនៅផ្ទះ
៤ ចំណុចខុសគ្នារវាងក្រមួនធ្វើពីលម្អងឃ្មុំ និងក្រមួនទិញពីផ្សារ
បញ្ជាក់៖ តាមការសង្កេត និងយល់ឃើញផ្ទាល់ខ្លួន។ ព័ត៌មានទូទៅ លម្អងឃ្មុំធម្មជាតិក្រមួនស្រាប់ទិញពីផ្សារតម្លៃ៦០ ០០០ រៀល ក្នុងមួយគីឡួក្រាម៥ ០០០ រៀល ក្នុងមួយដុំទីកន្លែងលក់ខាងក្រៅផ្សារអូរឫស្ស្រីខាងក្នុងផ្សារអូរឫស្សីរូបរាងសម្បុកឃ្មុំជាប់នឹងបង្គងដុំមូលៗ ភាពខុសគ្នា ១. ក្រមួនធ្វើពីលម្អងឃ្មុំថ្លៃ និងបានតិច។ ឯក្រមួនផ្សារថោក និងបានច្រើន។ ២. ក្រមួនធ្វើពីលម្អងឃ្មុំមានក្លិនឈ្ងុយ និងក្លិនផ្អែមនៃទឹកឃ្មុំ។ ឯក្រមួនផ្សារមានក្លិនទឹកឃ្មុំ តែមិនឈ្ងុយដូចក្រមួនធ្វើពីលម្អងឃ្មុំទេ ហើយក្លិនរាងធ្ងន់ៗ។ ៣. ក្រមួនធ្វើពីលម្អងឃ្មុំ មានពណ៌មាស, ភ្លឺ។ ឯក្រមួនផ្សារមានពណ៌លឿងស្រគាំ និងរាងស្រអាប់។ ៤. ក្រមួនធ្វើលម្អងឃ្មុំ មានជាប់កម្ទេចកម្ទី។ ឯក្រមួនផ្សារស្អាតចែស, មិនមានកម្ទេចឬជាប់អ្វីឡើយ៕ https://videopress.com/v/EUuJskt8?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FEUuJskt8%2F2026-01-19-091736446_mp4_std.original.jpg&preloadContent=metadata&useAverageColor=true 4 differences between wax made from bee comb and wax bought from the market Note: It’s based on an … Continue reading ៤ ចំណុចខុសគ្នារវាងក្រមួនធ្វើពីលម្អងឃ្មុំ និងក្រមួនទិញពីផ្សារ