ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
សូមគោរពជូន
លោកជំទាវ………….
កម្មវត្ថុ : របាយការណ៍ស្តីពីកិច្ចប្រជុំ……….ប្រចាំសប្តាហ៍ នាថ្ងៃទី…… ខែ……. ឆ្នាំ………
ជូនភ្ជាប់: បញ្ជីវត្តមានមន្ត្រីចូលរួមកិច្ចប្រជុំ ថ្ងៃទី…… ខែ……. ឆ្នាំ………
សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ………… មេត្តាជ្រាបថា កាលពីថ្ងៃ……….. ទី……… ខែ……….. ឆ្នាំ……….. (ឈ្មោះស្ថាប័ន) បានធ្វើកិច្ចប្រជុំ………… ប្រចាំសប្តាហ៍ នៅ……………….. ក្រោមអធិបតីរបស់ ………………………….. ។ កិច្ចប្រជុំនេះចាប់ផ្តើមនៅវេលាម៉ោង……………… ដោយមានរបៀបវារៈដូចខាងក្រោម៖
១. ការលុបឈ្មោះមន្ត្រីចំនួន ២ រូប
២. ការកំណត់ចំនួនថ្ងៃចុះបេសកកម្មរបស់មន្ត្រី-បុគ្គលិក
៣. ការកាត់បន្ថយការទិញទឹកសុទ្ធសម្រាប់បម្រើការក្នុងស្ថាប័ន
ក្រោយពីជជែកពិភាក្សា, កិច្ចប្រជុំបានសម្រេចដូចខាងក្រោម៖
១. ការលុបឈ្មោះមន្ត្រីចំនួន ២ រូប ត្រូវពន្យារពេលសិន ដោយលើកករណីនេះទៅពិភាក្សាក្នុងកិច្ចប្រជុំលើកក្រោយ។
២. ការកំណត់ចំនួនថ្ងៃចុះបេសកកម្មរបស់មន្ត្រី-បុគ្គលិកត្រូវបានសម្រេចថា ក្នុងមួយខែ មន្ត្រី-បុគ្គលិកម្នាក់អាចចុះបេសកកម្មបានតែដប់ថ្ងៃប៉ុណ្ណោះ។
៣. ចំនួនទឹកសុទ្ធដែលត្រូវទិញសម្រាប់បម្រើការក្នុងស្ថាប័ននៅតែរក្សាដដែល។
កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង…………….។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាងខ្ញុំសូម លោកជំទាវ……………. មេត្តាជ្រាបជារបាយការណ៍។
សូម លោកជំទាវ……………. មេត្តាទទួលនូវការគោរពពីនាងខ្ញុំ។
ថ្ងៃ………… ខែ………… ឆ្នាំ…………. ព.ស……….
រាជធានីភ្នំពេញ ថ្ងៃទី……. ខែ….. គ.ស. ……..
អ្នកធ្វើរបាយការណ៍