រវាង ......................... អត្តសញ្ញាប័ណ្ណលេខ............. អាសយដ្ឋានបច្ចុប្បន្ន ........................... ជាម្ចាស់គណនីវីដេអូ ហៅថា ភាគី ក និង ……………………. អត្តសញ្ញាប័ណ្ណលេខ…………. អាសយដ្ឋានបច្ចុប្បន្ន ……………………… ជាតួសម្រាប់ថត ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១ - ប្រភេទការងារ ភាគី ក បានយល់ព្រមជួលភាគី ខ មកធ្វើជាតួសម្រាប់ថតវីដេអូធ្វើសរសៃ ហើយភាគី ខ ក៏បានយល់ព្រមធ្វើជាតួសម្រាប់ថតវីដេអូធ្វើសរសៃឲ្យភាគី ក។ ប្រការ ២ - ប្រាក់កម្រៃ ភាគី ក បានយល់ព្រមផ្តល់ប្រាក់កម្រៃដល់ភាគី ខ ចំនួន.......................។ ប្រការ ៣ - រយៈពេលថត ភាគី ខ ត្រូវបំពេញការងារជាតួសម្រាប់ថតវីដេអូធ្វើសរសៃឲ្យ ភាគី ក ចំនួន ១០ ម៉ោង, តាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖ … Continue reading គំរូកិច្ចសន្យាការងារជាតួសម្រាប់ផលិតវីដេអូធ្វើសរសៃ
Tag: ភូ ចរិយា
មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral
បញ្ជាក់៖ នេះជាគំនិត និងបទពិសោធផ្ទាល់ខ្លួន។ សកម្មភាពដែលពាក់ព័ន្ធនឹងប្រពៃណីទំនៀមទម្លាប់អាចក្លាយជាប្រធានបទ viral។ ឧទាហរណ៍ ចំពោះប្រជាជនកម្ពុជា៖ - ការអុជធូប - ការសែនព្រេន - ការទៅរកគ្រូទាយ, គ្រូចូលរូប ឬគ្រូហុងស៊ុយ ។ល។ ប្រសិនបើលោកអ្នកធ្វើវីដេអូដែលពាក់ព័ន្ធនឹងសកម្មភាពទាំងនេះ ជាពិសេសប្រាប់ឲ្យបញ្ឈប់, នោះនឹងមានមតិយ៉ាងច្រើនមកកាន់វីដេអូរបស់លោកអ្នក ដែលមតិទាំងនោះជាមតិអវិជ្ជមានច្រើនជាងមតិវិជ្ជមាន។ ចំពោះអ្នកដែលចង់ចាប់ឱកាសឲ្យគណនីបណ្តាញសង្គមត្រូវបានគេស្គាល់ អាចប្រើមាតិកាប្រភេទនេះ។ ប៉ុន្តែសុំប្រុងប្រយ័ត្នចំពោះខ្លឹមសារវីដេអូ ព្រោះមនុស្សដែលមានជំនឿស៊ប់តែងតែយល់ច្រឡំ ដូច្នេះតោងរៀបចំ និងត្រួតពិនិត្យខ្លឹមសារឲ្យបានហ្មត់ចត់ ដើមី្បកាត់បន្ថយបញ្ហា៕ សម្គាល់៖ វីដេអូប្រភេទនេះអាចបង្កជាជម្លោះ ដូច្នេះជាការបង្ការ, គួរបិទការបញ្ចេញមតិ។ ** ** * Content that encourages social habit change can be a subject of viral video Note: This is a personal opinion and experience. … Continue reading មាតិកាណែនាំឲ្យផ្លាស់ប្តូរទម្លាប់អាចជាប្រធានបទវីដេអូ Viral
គំរូរបាយការណ៍សកម្មភាពការងារប្រចាំខែតាមលំនាំរបាយការណ៍គម្រោង
គំរូរបាយការណ៍មួយនេះ នាងខ្ញុំយកលំនាំ និងសម្រួលចេញពីបែបបទរបាយការណ៍របស់មន្ត្រីបុគ្គលិក ដែលធ្វើការ និងទទួលប្រាក់ឧបត្ថម្ភគម្រោង។ ផ្នែកខាងលើ នាងខ្ញុំមិនចាំបាច់រៀបរាប់ទេ ព្រោះ ជាបែបបទដែលប្រើលើឯកសាររដ្ឋបាលទូទៅ ដែលលោកអ្នកតែងបានឃើញជាប្រចាំ។ ចំពោះផ្នែកកណ្តាល ជាការសរសេររៀបរាប់បែបសង្ខេបពីអ្វីដែលលោកអ្នកបានធ្វើក្នុងមួយខែ ហើយវាជាភារកិច្ចដែលលោកអ្នកត្រូវទទួលខុសត្រូវ ដែលបានកំណត់ដោយស្ថាប័ន ពេលដែលលោកអ្នកត្រូវបានជ្រើសរើសឲ្យចូលបំពេញភារកិច្ចនេះ។ មកដល់ផ្នែកបន្ទាប់ជាការងាររបស់ថ្នាក់លើ ដែលត្រូវបានចាត់តាំងដោយស្ថាប័ន ដើម្បីមានសិទ្ធិអំណាចដាក់ពិន្ទុឲ្យលោកអ្នក និងកំណត់ បរិមាណប្រាក់ឧបត្ថម្ភ សម្រាប់ខែ ដែលលោកអ្នកធ្វើរបាយការណ៍មួយនេះ។ ចំពោះតួលេខភាគរយប្រាក់ឧបត្ថម្ភ នាងខ្ញុំគ្រាន់តែដាក់ជាឧទាហរណ៍ទេ។ លោកអ្នកអាចកែតាមភាពជាក់ស្តែងបាន ប្រសិនបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់។ ផ្នែកបញ្ចប់នៃរបាយការណ៍មិនខុសពីរបាយការណ៍ប្រជុំទេ។ ចុងខាងស្តាំជារបស់ម្ចាស់របាយការណ៍ ដូច្នេះត្រូវដាក់ថារាយការណ៍ដោយ បន្ទាប់មកចុះហត្ថលេខា រួចដាក់ឈ្មោះ, មុខតំណែង ហើយនិងថ្ងៃខែឆ្នាំធ្វើរបាយការណ៍។ រួចហើយបញ្ជូនទៅ ថ្នាក់លើឲ្យគាត់ត្រួតពិនិត្យលើ ខ្លឹមសារថា ពិតជាត្រឹមត្រូវឬទេ។ បើត្រឹមត្រូវហើយ, ចុះហត្ថលេខា, រួចបញ្ជូនទៅថ្នាក់ដឹកនាំដើម្បីចុះហត្ថលេខាអនុម័ត៕ https://youtu.be/aKJTkiTVsx0
គំរូកិច្ចសន្យាជួលផ្ទះ (ធ្វើបច្ចុប្បន្នភាព)
ផ្ទះលេខ.... ផ្លូវលេខ..... ក្រុមទី....... ភូមិ........ សង្កាត់......... ខណ្ឌ........... រាជធានីភ្នំពេញ។ រវាង ឈ្មោះ........................... ភេទ...... កើតថ្ងៃទី..... ខែ......... ឆ្នាំ......... សញ្ជាតិខ្មែរ មុខរបរ......................... មានទីលំនៅផ្ទះលេខ........ ផ្លូវ........ សង្កាត់............. ខណ្ឌ............ រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ........ លេខទូរស័ព្ទ.............................. ជាភាគីម្ចាស់ផ្ទះ ដែលតទៅហៅកាត់ថា ភាគី ក។ និង ឈ្មោះ........................... ភេទ...... កើតថ្ងៃទី..... ខែ......... ឆ្នាំ......... សញ្ជាតិខ្មែរ មុខរបរ......................... មានទីលំនៅផ្ទះលេខ........ ផ្លូវ........ សង្កាត់............. ខណ្ឌ............ រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ........ លេខទូរស័ព្ទ.............................. ជាភាគីអ្នកជួលផ្ទះ តទៅនេះហៅកាត់ថា ភាគី ខ។ ភាគី ក និង ភាគី ខ បានព្រមព្រៀងគ្នាបំពេញកាតព្វកិច្ចដូចខាងក្រោម៖ ប្រការ១ ៖ ភាគី ក … Continue reading គំរូកិច្ចសន្យាជួលផ្ទះ (ធ្វើបច្ចុប្បន្នភាព)