និពន្ធដោយ ភូ ចរិយា មានកូនអណ្តើកមាសមួយក្បាលកំពុងវារឡើងកូនផ្ទីរមួយដើម។ វាឃើញផ្ទីរមានមែក វាក៏វារសំដៅទៅចុងមែក។ ស្រាប់តែវារអិលជើងក្រោយធ្លាក់ចុះមក តែសំណាងល្អជើងមុខរបស់វារហ័សតោងនឹងមែកផ្ទីរជាប់។ វាបានប្រឹងលើកខ្លួនឯងឲ្យឡើងលើមែកផ្ទីរវិញ តែឡើងមិនរួច, បានត្រឹមតែនៅតោង។ កូនអណ្តើកមាសនឹកក្នុងចិត្តថា ថ្ងៃនេះ វាប្រាកដជាងាប់ហើយ។ ពេលនោះ មានកន្លាតមួយក្បាលវារកាត់ពីក្រោមកូនផ្ទីរ។ កូនអណ្តើកមាសត្រេកអរណាស់។ វាបានហៅកន្លាតឲ្យជួយ តែកន្លាតវារធ្វើព្រងើយ។ កូនអណ្តើកមាសខឹង ក៏ស្រែកជេរកន្លាតថា គ្មានចិត្តគ្មានថ្លើម។ កន្លាតនៅតែមិនងាកមើល, តែវាបាននិយាយថា៖ «ចុះម៉េចមិនប្រើស្លាប។» កូនអណ្តើកមាសភ្ញាក់ខ្លួនព្រើត។ ត្រូវហើយ, វាមានស្លាបទេតើ។ គិតឃើញហើយ វាក៏ព្រលែងជើងដែលតោងមែកផ្ទីរ រួចហោះចេញទៅ៕ សារ៖ ពេលខ្លះ ដោយសារយើងបារម្ភហួសហេតុពេក ឬផ្តោតតែលើផ្លូវមួយ, ធ្វើឲ្យយើងមើលមិនឃើញផ្លូវជាច្រើនទៀត។ ** ** * Story 'A ladybug and a cockroach' written by Chakriya PHOU There was a ladybug crawling up … Continue reading រឿង «កូនអណ្តើកមាស និងកន្លាត»