ពេលថ្នាក់ដឹកនាំជាន់ខ្ពស់ជួបជាមួយនឹងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ស្ថាប័ន ជាទូទៅគេហៅថា កម្មវិធីសំណេះសំណាល។ ជាធម្មតា គេមិនរៀបចំអ្វីធំដុំទេ ដោយសារតែវាជាកម្មវិធីផ្ទៃក្នុង ប៉ុន្តែគេនៅតែមានរបៀបវារៈ ដែលលោកអ្នកអាចមើលគំរូខាងក្រោមសម្រាប់ជាគំនិតបាន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលផង។ ** ** * កម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិក............... ក្រោមអធិបតីភាព .............................................. ថ្ងៃ........................... វេលាម៉ោង........................ បន្ទប់ប្រជុំ.................... ល-រកម្មវិធីថេរវេលា១ប្រកាសហេតុ២ នាទី២ការណែនាំខ្លួនរបស់....., ......., ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាននៃ...........៥ នាទី៣របាយការណ៍របស់....... ស្តីពី........................១០ នាទី៤អនុសាសន៍របស់................................ ចប់កម្មវិធី
Month: July 2024
គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តីនេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ។ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី
រឿង «សំណាង និងឱកាស»
និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ
រឿង «ស្គាល់ទំនិញ»
និពន្ធដោយ ភូ ចរិយា ពូឆក ៖ ចោរចូលផ្ទះពូច្រើនដងហើយ។ ឆយ ៖ ចាប់បានទេពូ? ពូឆក ៖ ចាប់បាន តែនៅតែមានមក។ ឆយ ៖ ប្រហែលផ្ទះពូមានរបស់មានតម្លៃ ទើបចោរចេះតែមក។ ពូឆក ៖ ពិតជាមានរបស់មានតម្លៃមែន។ ឆយ ៖ របស់អីពូ? ខ្សែកពេជ្រ? (ពូឆកគ្រវីក្បាល) ទូរស័ព្ទចេញថ្មី? (ពូឆកគ្រវីក្បាល) ម៉ូតូទំនើប (ពូឆកគ្រវីក្បាល? ពូឆក ៖ គឺកាលាំងប៊ាំង។ ឆយ ៖ ខ្នោសកោសដូងដាក់តាប៉ែហ្នឹង! ពូឆក ៖ របស់ដែលចោរនោះត្រូវការគឺដងរបស់វា។ ដងវាធ្វើពីនាងនួន។ ឆយ ៖ អូ!!!