ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
លិខិតប្រគល់-ទទួលប្រាក់កក់ (លក់ផ្ទះ)
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី…….. ខែ……. ឆ្នាំ…….. ដោយ និងរវាង៖
ខ្ញុំបាទ………….. ឆ្នាំកំណើត………….. កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ…………. ចុះថ្ងៃទី…. ខែ…….. ឆ្នាំ…….. មានអាសយដ្ឋានផ្ទះលេខ…….. ផ្លូវ…….. ភូមិ…….. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ ជាភាគីអ្នកលក់ បានព្រមព្រៀងលក់ផ្ទះ…….. មួយកន្លែង ដែលមានទីតាំងផ្ទះលេខ…….. ផ្លូវ…….. ទំហំផ្ទះទទឹង…….. ម៉ែត្រគុណនឹងបណ្តោយ…….. ម៉ែត្រ មានទំហំដីសរុបចំនួន…….. (សរសេរជាតួអក្សរ) ម៉ែត្រការ៉េ ស្ថិតនៅ…….. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ ឲ្យទៅ
លោក…….. ឆ្នាំកំណើត…….. កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ…….. ចុះថ្ងៃទី…….. ខែ…….. ឆ្នាំ…….. មានអាសយដ្ឋានផ្ទះលេខ…….. ផ្លូវ…….. ភូមិ…….. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ ជាភាគីអ្នកទិញ ក្នុងតម្លៃព្រមព្រៀង សរុបចំនួន USD…….. (….. ដុល្លារអាម៉េរិកគត់)។
ភាគីអ្នកលក់បានទទួលប្រាក់កក់ពីភាគីអ្នកទិញចំនួន USD ………………….. (……..ដុល្លារអាម៉េរិកគត់) នៅថ្ងៃទី…….. ខែ…….. ឆ្នាំ…….. ។
ភាគីអ្នកទិញសន្យាថា នឹងបង់ប្រាក់លើកទី ២ ជូនភាគីអ្នកលក់ ចំនួន USD ….. (…. ដុល្លារអាម៉េរិកគត់) ក្នុងពេលតែមួយជាមួយនឹងការចុះកិច្ចសន្យាលក់-ទិញផ្ទះ នៅថ្ងៃទី…….. ខែ…….. ឆ្នាំ……..។
ក្រោយពីបានទទួលប្រាក់កក់រួចរាល់ហើយ, ខ្ញុំបាទជាភាគីអ្នកលក់សូមធានាអះអាងថា៖
– ខ្ញុំបាទពិតជាម្ចាស់កម្មសិទ្ធិស្របច្បាប់ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្ទេរកម្មសិទ្ធិអចលនវត្ថុលក់នេះជូនភាគីអ្នកទិញមែន។ ប្រសិនបើមានការតវ៉ាពីតតិយជន, ខ្ញុំបាទជាភាគីអ្នកលក់សុំទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។
– តម្លៃលក់ខាងលើនេះ គឺបូកថ្លៃបង់ពន្ធចំណេញមូលធន, ពន្ធអចលនទ្រព្យប្រចាំឆ្នាំ, និងការពិន័យ, បើមាន, ជូនភាគីអ្នកទិញ។
– តម្លៃលក់ខាងលើនេះមិនអាចកែប្រែបានឡើយ។ បើមានការកែប្រែតម្លៃលក់ ឬឈប់លក់ផ្ទះខាងលើ, ខ្ញុំបាទនឹងសងទឹកប្រាក់គុណនឹងពីរដងនៃទឹកប្រាក់ដែលបានទទួលរួច។
– ខ្ញុំបាទយល់ព្រមសម្អាតអចលនទ្រព្យឱ្យបានស្អាតមុនពេលប្រគល់ជូនភាគីអ្នកទិញ។
ចំពោះភាគីអ្នកទិញសូមសន្យាថា៖
– ខ្ញុំបាទសន្យាថានឹងបង់ប្រាក់ឲ្យបានទៀងទាត់តាមលក្ខខណ្ឌខាងលើ ។
– បើលើសថ្ងៃកំណត់ខាងលើ ខ្ញុំបាទមិនបានបង់ប្រាក់ទេ, នោះប្រាក់ដែលបានកក់ទាំងអស់ទុកជាអសារបង់។
– ខ្ញុំបាទទទួលខុសត្រូវក្នុងការផ្ទេរកម្មសិទ្ធិ, បង់ពន្ធប្រថាប់ត្រា…… % និងថ្លៃសេវាពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិលើអចលនទ្រព្យខាងលើនេះ។
– ខ្ញុំបាទទទួលខុសត្រូវលើការជួសជុលអចលនទ្រព្យ។
យើងខ្ញុំទាំងអស់គ្នា ទាំងភាគីអ្នកលក់ និងអ្នកទិញ, ប្រសិនបើមិនបានអនុវត្តទៅតាមលិខិតប្រគល់-ទទួលប្រាក់កក់ (លក់ផ្ទះ) នេះទេ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
កិច្ចព្រមព្រៀងនេះត្រូវធ្វើឡើងជាបីច្បាប់, ជាភាសាខ្មែរ, ដោយ៖
– មួយច្បាប់ ត្រូវរក្សាទុកនៅ ភាគីអ្នកលក់
– មួយច្បាប់ ត្រូវរក្សាទុកនៅ ភាគីអ្នកទិញ
– មួយច្បាប់ ត្រូវរក្សាទុកនៅ សាក្សី។
កិច្ចព្រមព្រៀងនេះមានសុពលភាពចាប់ពីថ្ងៃដែលភាគីទាំងពីរបានផ្តិតស្នាមមេដៃនេះតទៅ។
ស្នាមមេដៃស្តាំភាគីអ្នកលក់ ស្នាមមេដៃស្តាំសាក្សី ស្នាមមេដៃស្តាំភាគីអ្នកទិញ