រឿង «យល់ឬនៅ?»

និពន្ធដោយ ភូ ចរិយា​ ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ, ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕

គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)

លោកអ្នកប្រហែលជាពិបាកយល់ បើសិនជាលោកអ្នកមិនធ្លាប់អានអត្ថបទ «សង្ខេបរបាយការណ៍ ៦ ប្រភេទ»។ ដូច្នេះសូមលោកអ្នកចូលអានអត្ថបទនោះសិនទៅ។ ក្នុងអត្ថបទនេះ នាងខ្ញុំមានគោលបំណងពីរ៖ ១. បង្ហាញពីគំរូសេចក្តីព្រាងរបាយការណ៍ប្រជុំក្រុមការងារ ដែលលើសពីពីរនាយកដ្ឋាន រួមជាមួយស្ថាប័ន (ខាងក្រៅ) ដែលពាក់ព័ន្ធ ២. បង្ហាញរបៀបសរសេរ (ស្ទីលសរសេរ) សេចក្តីព្រាងរបាយការណ៍ពីរយ៉ាង ដោយលើកនេះបង្ហាញពីរបៀបទី ១ សូមបញ្ជាក់៖ នេះជាគំរូឯកសារដែលនាងខ្ញុំរៀបរៀងតាមបទពិសោធការងារ និងការអង្កេតស្រាវជ្រាវផ្ទាល់ខ្លួនរបស់នាងខ្ញុំ។ នាងខ្ញុំយកមកបង្ហាញដើមី្បជាជំនួយ និងព័ត៌មានដល់លោកអ្នកដែលជាអ្នកធ្វើការរដ្ឋបាលនៅស្ថាប័នរដ្ឋ។ ក្នុងករណីលោកអ្នកយកទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕ ** ** * របាយការណ៍ ស្តីពី កិច្ចប្រជុំក្រុមការងារបច្ចេកទេស...............  នៅថ្ងៃទី.... ខែ...... ឆ្នាំ........ វេលាម៉ោង ៩:០០នាទីព្រឹក នាសាលប្រជុំនៃ............ បានរៀបចំធ្វើកិច្ចប្រជុំក្រុមការងារបច្ចេកទេស........................ ក្រោមអធិបតីភាពរបស់ឯកឧត្តម .......................................។ ជាកិច្ចចាប់ផ្តើម លោក .......................... អនុប្រធាននាយកដ្ឋាន.................... ទទួលបន្ទុកក្រុមការងារ............ នៃ.............. បានធ្វើការណែនាំ និងបង្ហាញពីគោលបំណងនៃកិច្ចប្រជុំជូនឯកឧត្តម............... និងអង្គប្រជុំ និងគោរពអញ្ជើញឯកឧត្តម............ ដើមី្បថ្លែងនូវមតិសំណេះសំណាល និងបើកកិច្ចប្រជុំ។ ឯកឧត្តម............. … Continue reading គំរូរបាយការណ៍ប្រជុំក្រុមការងារក្នុង និងក្រៅស្ថាប័ន (១)

គំរូលិខិតស្នើការងារ

លិខិតប្រភេទនេះប្រៀបដូចជាកិច្ចសន្យាការងារអ៊ីចឹងដែរ តែសម្រាប់អ្នកសាកល្បងការងារ (probation) ដែលត្រូវប្រើប្រាស់នៅក្នុងស្ថាប័នឯកជន។ ប៉ុន្តែមិនមែនគ្រប់ស្ថាប័នឯកជនសុទ្ធតែប្រើលិខិតដូចគ្នានេះទេ។ មួយទៀត ស្ទើរតែ ១០០ ភាគរយនៃលិខិត និងឯកសារក្នុងស្ថាប័នឯកជនសរសេរជាភាសាអង់គ្លេស។ ដោយសារតែនាងខ្ញុំចង់ឲ្យមានឯកសារជាភាសាខ្មែរ ទើបនាងខ្ញុំប្រែសម្រួលលិខិតមួយនេះ។ ទោះយ៉ាងណា ការប្រែសម្រួលរបស់នាងខ្ញុំមិនត្រឹមត្រូវ និងល្អឥតខ្ចោះឡើយ។ ហេតុដូច្នេះ លោកអ្នកអាចយកគំរូលិខិតស្នើការងារនេះធ្វើជាជំនួយ និងគំនិត និងសូមមេត្តាកែសម្រួលតាមការគួរ។ បញ្ជាក់ម្តងទៀត លិខិតប្រភេទនេះប្រើនៅក្នុងស្ថាប័នឯកជន។ ចំពោះស្ថាប័នរដ្ឋ នាងខ្ញុំមិនហ៊ានមានយោបល់ទេ៕ ** ** * លិខិតស្នើការងារ កាលបរិច្ឆេទ ៖ ដល់ឈ្មោះ ៖ អាសយដ្ឋានបច្ចុប្បន្ន ៖ លេខទូរស័ព្ទ ៖ សារអេឡិចត្រូនិច ៖ យោងតាមការសម្ភាសសម្រាប់មុខតំណែងជាអ្នកបកប្រែកន្លងមកនេះ ក្រុមហ៊ុនយើងខ្ញុំពេញចិត្ត សូមផ្តល់ការងារពេញម៉ោងជា អ្នកបកប្រែ ដល់រូបអ្នក ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី... ខែ...... ឆ្នាំ.....។ អ្នកស្ថិតក្នុងរយៈពេលសាកល្បងចំនួន ៣ ខែ ក្រោមលក្ខខណ្ឌការងារដូចតទៅ៖ ១. ប្រាក់បៀវត្ស អ្នកទទួលបានប្រាក់បៀវត្ស ជាប្រចាំខែ ចំនួន ........... … Continue reading គំរូលិខិតស្នើការងារ

គំរូរបាយការណ៍ប្រជុំ (របៀបទី ២)

នេះជារបាយការណ៍ប្រជុំតែប្រើស្ទីលផ្សេងមួយទៀត ទើបនាងខ្ញុំហៅថា គំរូរបាយ ការណ៍របៀបទី ២។ លោកអ្នកអាចមើលជាគំរូ និងជាគំនិត ហើយក៏អាចយកទៅប្រើប្រាស់បានដែរ តែសុំកែសម្រួលតាមការគួរ៕ ** ** * សូមគោរពជូន លោកជំទាវ..... កម្មវត្ថុ :      របាយការណ៍ស្តីពីការប្រជុំរៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT យោង   :      សំណើរបស់នាយកដ្ឋានរដ្ឋបាល ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សេចក្តីដូចបានជម្រាបក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូន លោកជំទាវ..... មេត្តាជ្រាបថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ប្រជុំ នាយកដ្ឋានបុគ្គលិកបានធ្វើការប្រជុំពិភាក្សារៀបចំផែនការរើសមន្ត្រីជាប់កិច្ចសន្យាផ្នែក IT ឲ្យចូលបម្រើការងារក្នុង.............. ដើមី្បជួយការងារប្រចាំថ្ងៃរបស់នាយកដ្ឋានរដ្ឋបាលក៏ដូចជាការងាររបស់នាយកដ្ឋានផ្សេងៗ។ សមាសភាពអ្នកចូលរួមមាន៖ ១. ឯកឧត្តម    ឈ្មោះ                     មុខងារ ២. លោកជំទាវ ឈ្មោះ                     មុខងារ ៣. លោក       ឈ្មោះ                     មុខងារ ៤. លោកស្រី   ឈ្មោះ … Continue reading គំរូរបាយការណ៍ប្រជុំ (របៀបទី ២)