ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម

វីដេអូពាណិជ្ជកម្មមានធាតុផ្សំសំខាន់ចំនួន ៣៖ - រូប - សំឡេង - អក្សរ រូប ក្នុងវីដេអូពាណិជ្ជកម្ម 'រូប' សំដៅដល់រូបថត, រូបគំនូរគូរដោយដៃឬគូរបែបឌីជីថល, និងរូបភាពមានសកម្មភាព ដែលខ្មែរយើងចូលចិត្តហៅថា រូបវីដេអូ។ នៅមាន 'គំនូរជីវចល' ដែលសំដៅដល់រូបគូរដោយដៃឬឌីជីថល រួចប្រើបច្ចេកទេសធ្វើឲ្យរូបនោះមានចលនា។ បច្ចុប្បន្នមានគំនូរជីវចលបែបថ្មី បង្កើតដោយ AI ដែលសូម្បីតែរូបថតក៏អាចធ្វើឲ្យមានចលនាបានដែរ។ សំឡេង ក្នុងវីដេអូពាណិជ្ជកម្ម សំឡេងចែកចេញជា ២៖ - សំឡេងរបស់តួអង្គ ជាភាសាអង់គ្លេសហៅថា dialogue  - សំឡេងអម ជាភាសាអង់គ្លេសហៅថា sound effect សំឡេងតួអង្គ  សំដៅសម្តីរបស់តួក្នុងវីដេអូ, កិច្ចសន្ទនារបស់តួអង្គ និងសំឡេងពិពណ៌នា។ សំឡេងអម  អាចជាសំឡេងសត្វយំ, ខ្យល់, បរិយាកាសធម្មជាតិ, សំឡេងជជែកគ្នារបស់តួផ្សេងៗ, សម្រិបជើង, សំឡេងទំពា, ភ្លេង, ចម្រៀង។ល។ អក្សរ អក្សរដែលប្រើក្នុងវីដេអូពាណិជ្ជកម្មមាន៖  - ឈ្មោះរបស់ផលិតផល - … Continue reading ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម

ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត

វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន, គួរមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, about 30 seconds or … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត

TVC Storyboard – ស្អាតតែដំបូង

ចំណងជើង ៖ ស្អាតតែដំបូង ថេរវេលា ៖ ១០ – ៣០ វិនាទី ផលិតផលគោលដៅ ៖ សាប៊ូកក់សក់ ប្រភេទមាតិកា ៖ ទូទៅ កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវតីមួយក្រុមនាំគ្នាឡើងឡានទេសចរណ៍។ ម្នាក់ៗធ្វើសក់ឡើងស្អាត។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : រថយន្តធ្វើដំណើរនៅលើផ្លូវ។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : នៅក្នុងរថយន្ត, យុវតីទាំងអស់ដេក។ សំឡេង : ជម្រើសរបស់អ្នក ឆាក ៣ បរិយាយ : រថយន្តមកដល់គោលដៅ។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : យុវតីនាំគ្នាចុះពីឡាន។ សក់ម្នាក់ៗឡើងកន្ទ្រើង។ សំឡេង … Continue reading TVC Storyboard – ស្អាតតែដំបូង

TVC Storyboard – ពួកយើង និងខ្មោច (២)

ចំណងជើង ៖ ពួកយើង និងខ្មោច (២) ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ ប្រេងកូឡា ប្រភេទមាតិកា ៖ ទូទៅ, គួរឲ្យខ្លាច, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : ពេលអធ្រាត្រ, បុរសពីរនាក់កំពុងដើរក្នុងព្រៃ ដោយបុរសម្នាក់កាន់ចន្លុះ។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : សុខៗស្រាប់តែមានសំឡេងឆ្កែលូ សំឡេង : សំឡេងឆ្កែលូ ឆាក ៣ បរិយាយ : ពេលនោះ បុរសទាំងពីរទច់ជើង ហើយបុរសម្នាក់បានចង្អុលទៅកាន់ដើមឈើដែលនៅពីមុខពួកគេ។ នៅក្រោមដើមឈើនោះដូចមានគេកំពុងអង្គុយ តែដោយសារតែយប់ងងឹត និងនៅឆ្ងាយ ពួកគេមើលមិនច្បាស់ទេ។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ … Continue reading TVC Storyboard – ពួកយើង និងខ្មោច (២)