ចំណងជើង ៖ ចូលលេងផ្ទះខ្មោច ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ សាប៊ូកក់សក់ ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវវ័យមួយក្រុមបានទិញសំបុត្រចូលមើលផ្ទះខ្មោច។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : ពេលពួកគេចូលក្នុងផ្ទះខ្មោច, មួយស្របក់ក្រោយមក ឮសូរសម្រែកលាន់ចេញមកក្រៅ។ សំឡេង : សំឡេងស្រែករបស់យុវវ័យ ឆាក ៣ បរិយាយ : ពេលពួកគេចេញមកវិញ, អ្នកខ្លះដើរគ្នាពីរនាក់ ខ្លះទៀតដើរតែម្នាក់ឯង។ ម្នាក់ៗសក់ឡើងបះជ្រោង។ សំឡេង : ជម្រើសរបស់អ្នក បរិយាយ : ក្នុងចំណោមនោះមានតែយុវតីម្នាក់ប៉ុណ្ណោះ ដែលសក់របស់នាងមិនមានបះឡើយ គឺនៅតែមានរបៀបរៀបរយ ដូចមុនពេលនាងផ្ទះខ្មោចអ៊ីចឹង។ យុវតីនេះដើរព្រមជាមួយស្នាមញញឹម … Continue reading TVC Storyboard – ចូលលេងផ្ទះខ្មោច
Tag: tv commercial
TVC Storyboard – គ្រាន់តែយកចេញសោះ
ចំណងជើង ៖ គ្រាន់តែយកចេញសោះ ថេរវេលា ៖ ១៥ – ៤៥ វិនាទី ផលិតផលគោលដៅ ៖ ផលិតផលរក្សាទម្ងន់ ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : យុវតីម្នាក់ (ម៉ាប់) កំពុងតែវារនៅលើឥដ្ឋ, ស្រែកយំ, ទឹកភ្នែករហាម និងបោះដៃទាំងពីរទៅមុខដូចទាមទាររបស់អ្វីមួយមកវិញ។ សំឡេង : ភ្លេង ឆាក ២ បរិយាយ : ម្តាយរបស់នាងកំពុងតែព្យាយាមទាញជើងនាង, ឃាត់នាង, ទាំងទឹកភ្នែករហាមដូចគ្នា។ សំឡេង : ភ្លេង ឆាក ៣ បរិយាយ : នៅនឹងមាត់ទ្វារ, ឪពុករបស់យុវតីកំពុងតែឈរ, ដៃម្ខាងកាន់ផ្លែធុរេន ហើយសម្លឹងមកកូន និងប្រពន្ធក្នុងទឹកមុខ ‘អត់យល់’ និង ‘ហួសចិត្ត’។ សំឡេង … Continue reading TVC Storyboard – គ្រាន់តែយកចេញសោះ
TVC Storyboard – ក្រោយភ្លៀង
ចំណងជើង ៖ ក្រោយភ្លៀង ថេរវេលា ៖ ៥ – ១៥ វិនាទី ផលិតផលគោលដៅ ៖ សាប៊ូបោកខោអាវ ប្រភេទមាតិកា ៖ ទូទៅ កាលសម័យ ៖ បច្ចុប្បន្ន ឆាក ១ បរិយាយ : កូនក្មេងពីរបីនាក់ចេញមកលេងទឹកដក់នៅលើចិញ្ចើមផ្លូវ ក្រោយភ្លៀងរាំង។ ខ្លះលោត, ខ្លះយកដៃទះផ្ទៃទឹក។ល។ សំឡេង : ជម្រើសរបស់អ្នក ឆាក ២ បរិយាយ : នៅពីក្រោយនោះមានផ្ទះមួយដែលមានរបង។ ស្ត្រីម្នាក់កំពុងតែហាលខោអាវនៅក្នុងទីធ្លា។ សំឡេង : ជម្រើសរបស់អ្នក ឆាក ៣ បរិយាយ : យូរៗម្តង គាត់ងើយមុខមើលមកក្មេងៗដែលកំពុងតែលេងទឹក ហើយញញឹម។ សំឡេង : ជម្រើសរបស់អ្នក ឆាក ៤ បរិយាយ : ក្មេងៗបន្តលេងយ៉ាងសប្បាយរីករាយ។ សំឡេង : … Continue reading TVC Storyboard – ក្រោយភ្លៀង
វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម
ចង់ទាក់ទាញអតិថិជនឲ្យអានគ្រោងឆ្អឹង TVC នោះត្រូវប្រើចំណងជើងដែលទាក់ទាញ។ ទាល់តែចំណងជើងទាក់ទាញ, ទាក់ឲ្យអតិថិជនអានគ្រោងឆ្អឹង TVC ទើបអាចហៅចំណងជើងនោះថាជាចំណងជើងល្អ។ ដើមី្បបង្កើតចំណងជើង TVC ល្អមួយ គឺអាចធ្វើតាមក្បួនដូចខាងក្រោម៖ ប្រវែង និងពាក្យ - ចំណងជើងមិនគួរវែងពេក - គួរប្រើពាក្យចន្លោះពី ២ ទៅ ៦ ឬ ៨ ពាក្យ - ប្រើពាក្យសាមញ្ញ, ងាយយល់ និងជាពាក្យដែលប្រើប្រាស់ក្នុងជីវិតសព្វថ្ងៃ ការកំណត់ចំនួនពាក្យក្នុងចំណងជើងទៅតាមថេរវេលា - TVC ក្រោម ១០ វិនាទី ប្រើចំណងជើងដែលមាន ២ ទៅ ៣ ពាក្យ - TVC ពី ១១ ទៅ ២០ វិនាទី ប្រើចំណងជើងដែលមាន ៤ ពាក្យ - TVC ពី ២០ ទៅ ៣០ វិនាទី … Continue reading វិធីបង្កើតចំណងជើងវីដេអូពាណិជ្ជកម្ម