ចំណងជើង ៖ ពួកយើង និងខ្មោច (២)
ថេរវេលា ៖ ១៥ – ៤៥ វិនាទី
ផលិតផលគោលដៅ ៖ ប្រេងកូឡា
ប្រភេទមាតិកា ៖ ទូទៅ, គួរឲ្យខ្លាច, កំប្លែង
កាលសម័យ ៖ បច្ចុប្បន្ន
ឆាក ១
បរិយាយ : ពេលអធ្រាត្រ, បុរសពីរនាក់កំពុងដើរក្នុងព្រៃ ដោយបុរសម្នាក់កាន់ចន្លុះ។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ២
បរិយាយ : សុខៗស្រាប់តែមានសំឡេងឆ្កែលូ
សំឡេង : សំឡេងឆ្កែលូ
ឆាក ៣
បរិយាយ : ពេលនោះ បុរសទាំងពីរទច់ជើង ហើយបុរសម្នាក់បានចង្អុលទៅកាន់ដើមឈើដែលនៅពីមុខពួកគេ។ នៅក្រោមដើមឈើនោះដូចមានគេកំពុងអង្គុយ តែដោយសារតែយប់ងងឹត និងនៅឆ្ងាយ ពួកគេមើលមិនច្បាស់ទេ។
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : បុរសទីមួយពោល
សំឡេង : «ជាមនុស្សឬខ្មោច?»
បរិយាយ : បុរសទីពីរតប
សំឡេង : «មិនដឹងទេ។»
បរិយាយ : បុរសទីមួយពោល
សំឡេង : «ធ្វើម៉េចទើបដឹងថាជាមនុស្សឬជាខ្មោច?»
បរិយាយ : បុរសទីពីរពោល
សំឡេង : «យកអីគប់ទៅ។ បើស្រែកអូយ, ជាមនុស្ស។ បើអត់ស្រែកទេ, ពួកយើងរត់។»
បរិយាយ : បុរសទីមួយពោល
សំឡេង : «ចុះយកអីគប់?»
បរិយាយ : បុរសទីពីរលូកដៃចូលហោប៉ៅយករបស់ចេញមក
សំឡេង : «គប់អានេះទៅ។»
បរិយាយ : និយាយរួច បុរសទីពីរក៏គប់សំដៅទៅអ្នកដែលនៅក្រោមដើមឈើនោះ
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : របស់នោះហោះទៅត្រូវថ្ងាសរបស់អ្នកដែលនៅអង្គុយក្រោមដើមឈើ
សំឡេង : «អូយ។»
បរិយាយ : បុរសទាំងពីររត់គេចយ៉ាងលឿន
សំឡេង : ជម្រើសរបស់អ្នក
បរិយាយ : បុរសនៅក្រោមដើមឈើក្រោកឈរឡើង យកដៃខ្ទប់ថ្ងាស។
សំឡេង : «អ្នកណាអ្នកគប់?»
បរិយាយ : បុរសនោះងាកមើលជុំវិញ បន្ទាប់មកក៏ឃើញប្រអប់មួយនៅក្បែរជើងរបស់គេ។ គេក៏រើសយកមកមើល, ឃើញជាប្រេងកូឡា។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ៤
បរិយាយ : បង្ហាញផលិតផល
សំឡេង : ជម្រើសរបស់អ្នក