និពន្ធដោយ ភូ ចរិយា
ប្រភេទ ៖ រឿងខ្មោច
អារម្ភកថា
ជំនឿមិនអាចកាត់ផ្តាច់ពីជីវិតប្រចាំថ្ងៃរបស់មនុស្ស ជាពិសេសអ្នករកស៊ី។ មិនគ្រប់គ្នាទេ តែភាគច្រើន។
អ្នកដែលបើកផ្ទះសំណាក់ធំឬសណ្ឋាគារតែងទុកបន្ទប់មួយចោល។ បន្ទប់នោះសម្រាប់ឲ្យព្រលឹងខ្មោច ដែលធ្វើដំណើរឆ្លងកាត់កន្លែងរកស៊ីរបស់គេនោះ ចូលមកស្នាក់នៅ។ គេមានជំនឿថា ធ្វើដូច្នេះ គេរកស៊ីមានបាន។
រឿងនេះយកតាមលំនាំរឿងពិតរបស់បងស្រីម្នាក់ ដែលអ្នកនិពន្ធបានជួបដោយចៃដន្យនៅពេលទៅលាងឡាន។
អ្នកនិពន្ធបានយករឿងមកច្នៃប្រឌិត និងថែមថយខ្លះ ដើមី្បឲ្យមានភាពទាក់ទាញ។
គ្មានភស្តុតាង គ្មានសាក្សី។ អាស្រ័យលើការពិចារណា និងសទ្ធារបស់មិត្តអ្នកអាន៕
វគ្គ