Skip to content

ស្រមោលព្រះចន្ទ្រ

Shadow of the Moon

  • Home
  • Chantchhaya
  • ឯកសារសម្រាប់លក់
  • បន្ទប់ជួល-ផ្ទះជួល
  • គំរូឯកសាររដ្ឋបាល
    • ឯកសាររដ្ឋបាលរដ្ឋ
    • ឯកសាររដ្ឋបាលឯកជន
    • គំរូសម្តី និងការងារ MC
    • របាយការណ៍បញ្ហា និងដំណោះស្រាយ
  • គំរូ Voice over script
  • រឿងប្រឌិត
    • រឿងខ្មោច
    • រឿងខ្លី
    • រឿងចារកម្ម, ស៊ើបអង្កេត
    • រឿង «បន្ទប់ទំនេរ»
  • General
    • Self study
    • yaya idea
  • Solo entrepreneur
    • Literary project
    • Stopmotion
  • Television commercial
    • How to produce TV commercial
    • TV commercial framework sample

៦

នៅក្នុងបន្ទប់ទឹក ភីដាកំពុងលាបឡេលើមុខ។  លាបរួចរាល់នាងក៏យកខោអាវដេកយប់មកស្លៀកពាក់ ដោយបែរមុខទៅរកទ្វារ។ ពេលកំពុងស៊កខោអាវ នាងឃើញតាមប្រឡោះក្រោមទ្វារនោះមានស្រមោលមនុស្សដើរទៅដើរមក។ ម្នាក់នោះដើរចុះដើរឡើង រួចក៏ឈប់ឈរស្ងៀមនៅចំទ្វារបន្ទប់ទឹកតែម្តង។ ភីដាគិតថាជាស្រមោលរបស់លាភ។ ប៉ុន្តែស្រមោលនេះរាងធំ ដូចមនុស្សប្រុសច្រើនជាង ហើយក្រោយមកក៏បាត់។

ភីដាមិនបានចាប់អារម្មណ៍ខ្លាំងទេ។ នាងរៀបចំរបស់របរដែលយកចូលបន្ទប់ទឹក ហើយពេលនោះនាងឮទូរស័ព្ទរោទ៍ ដែលនៅក្នុងបន្ទប់នេះ។ នាងស្គាល់ច្បាស់ថាមិនមែនជាសំឡេងទូរស័ព្ទរបស់នាងទេ។

‘ឬមួយជាសំឡេងទូរស័ព្ទរបស់អាលាភ? តែទូរស័ព្ទអាលាភប្រើគឺ N ចុចពិល, គ្មានសំឡេងបែបនេះទេ ហើយស្តាប់មើលទៅ គួរតែជាសំឡេងទូរស័ព្ទលើតុ។’

ភីដាប្រញាប់បើកទ្វារចេញពីបន្ទប់ទឹក។ នាងបានឃើញរតនៈឈរនៅក្បែរតុ និងលើកទូរស័ព្ទប្រភេទលើតុដែលដាក់លើតុនោះ មកដាក់នៅនឹងត្រចៀក៖

«អាយ៉ូ! អាយ៉ូ!» រ

ងាកទៅលាភកំពុងស្រមុកខុរលើពូក។

«កូនអាឡូជាមួយអ្នកណាហ្នឹងកូន?» ភីដាសួរបណ្តើរដើរទៅរកកូនបណ្តើរ។

«កូនអាយ៉ូជាមួយបងៗ។» រតនៈ តប។ គេនិយាយមិនទាន់ច្បាស់មួយរយភាគរយទេ តែអាចស្តាប់បាន។

កូនប្រុសពៅរបស់ភីដាទម្លាប់ហៅក្មេងស្រីថា ចេចេ ហៅក្មេងប្រុសថា បងបង។ មិនថាបងគេក៏ដោយ ប្អូនគេក៏ដោយ ស្គាល់ក៏ដោយ មិនស្គាល់ក៏ដោយ គេហៅគ្រប់ក្មេងតែបែបនេះ។

«ឲ្យម៉ាក់សុំអាឡូបន្តិចមក។»

រតនៈហុចទូរស័ព្ទឲ្យម្តាយ។ ភីដាទទួលពីដៃកូនដោយពោលពាក្យ អរគុណ រួចយកមកដាក់នឹងត្រចៀក៖

«អាឡូ!»            

អត់ឮសំឡេងតប។

«អាឡូ! អាឡូ!»

នៅតែគ្មានការឆ្លើយតប។ នាងឆ្ងល់ក៏សួរទៅកូនប្រុស៖

«អត់មានផងហ្នឹង។ កូននិយាយជាមួយអ្នកណា?»

«កូនអាយ៉ូជាមួយបងៗ។» រតនៈឆ្លើយរួច ដើរសំដៅទៅពូក។ ភីដាប្រញាប់ដាក់ទូរស័ព្ទចុះ រួចមកជួយលើកកូនឲ្យឡើងទៅលើពូក ស្រាប់តែទូរស័ព្ទលើតុនោះរោទ៍។ នាងក៏មកលើកទូរស័ព្ទ៖

«អាឡូ!»

មិនឮសំឡេងនិយាយទេ តែឮដូចសំឡេងដង្ហើមរបស់ប្រុសបន្លឺថា «អ្ហ៊ឺះ! អ្ហ៊ឺះ»។

«អាឡូ! អ្នកណាហ្នឹង?»

ស្ងាត់ច្រៀប, លែងឮ។ ភីដាដាក់ទូរស័ព្ទ រួចចាប់ខ្សែទូរស័ព្ទមកពិនិត្យមើល, ឃើញថាខ្សែទូរស័ព្ទឥតមានដោតទេ ហើយទូរស័ព្ទលើតុនេះជាប្រភេទសេរ៊ីចាស់ ទាល់តែដោតខ្សែភ្លើងទើបប្រើបាន។ មិនអស់ចិត្ត នាងក៏ទាញខ្សែចេញមកមើល។ ខ្សែទូរស័ព្ទនោះមិនត្រឹមតែមិនដោតទេ ថែមទាំងដាច់ទៀតផង។

ភីដាឆ្ងល់៖

‘បើអ៊ីចឹង ម៉េចក៏វារោទិ៍? ឬមួយវាឆ្លងភ្លើង? ទេ! មិនអាចទេ។ ឆ្លងភ្លើងតាមណា បើអត់ដោតផងហ្នឹង?’

ទឺត! ទឺត!

ឃើញទេ? រោទ៍ទៀតហើយ។ ហើយប្រហែលមួយសន្ទុះក៏បាត់ស្ងាត់ឈឹង។

‘សង្ស័យទូរស័ព្ទនេះផឹកថ្នាំច្រឡំទេដឹង។’

ភីដាដាក់ខ្សែទូរស័ព្ទចុះ។ នាងខ្ជិលខ្វល់ពីវាណាស់ ព្រោះនាងគិតថា របស់ចាស់ហើយ ហេងស៊យ error។ នាងងាកមករៀបចំរបស់ ដែលនាងយកចូលបន្ទប់ទឹកទៅដាក់ក្នុងវ៉ាលិស។ ខណៈពេលនាងកំពុងដាក់របស់តាមកន្លែងដើម រតនៈស្រាប់តែរំអិលខ្លួនចុះពីពូកមកអង្គុយលើឥដ្ឋ រួចធ្វើកាយវិការដូចកំពុងលេងអ្វីមួយជាមួយនរណាម្នាក់។ គេញញឹម មួយសន្ទុះស្រាប់តែស្រែកយំង៉ាង។

«ម៉េចហ្នឹងកូន? ម៉េចហ្នឹង?»

ភីដាស្ទុះមករកកូន។ ចំណែកលាភក៏ភ្ញាក់ដឹងខ្លួនដែរ។ នាងជូតទឹកមាត់ ហើយប្រញាប់ចុះមករករតនៈ។ ​

«កូនចង់ទៅលេងជាមួយបងៗ។» រតនៈពោល។

«អូ! កុំយំណាកូនណ៎ា! បងៗអត់នៅទេ។ បងៗទៅទិញអីមកឲ្យកូនម៉ឹមៗ។» ភីដាលួង ព្រោះគិតថា កូនសំដៅបងស្រី និងបងប្រុសរបស់គេ។

«ទៅលេងជាមួយបងៗ។ ទៅលេងជាមួយបងៗ។» រតនៈស្រែកយំកាច់ខ្លួនលើដៃរបស់ម្តាយ។

«បន្តិចទៀតបងៗមកវិញហើយ។ ចាំបងៗមកវិញ, ចាំបងៗលេងជាមួយកូន។»

ទោះប្រឹងលួងយ៉ាងណា ក៏គ្មានប្រសិទ្ធភាព។ រតនៈនៅតែស្រែកយំទាមទារលេងជាមួយបងៗ ហើយដៃរបស់គេចង្អុលទៅមាត់ទ្វារ។ លាភក៏ព្យាយាមលួងដែរ តែគេមិនស្តាប់ ហើយស្រែកយំកាន់តែខ្លាំង។ ដោយខ្លាចកូនយំគាំង ភីដាក៏ប្រាប់លាភ៖

«នាំប្អូនចេញទៅដើរលេងខាងក្រៅបន្តិចទៅ។ ក្រែងលោនៅក្នុងបន្ទប់ ហប់ខ្យល់ ទៅជាមិនស្រួលខ្លួន ទើបបានជារករឿងបែបនេះ។ តែកុំទៅឆ្ងាយ, ដើរក្បែរៗនេះបានហើយ។»

«ចាស៎។» លាភពោល រួចលើករតនៈមកក្រៀកនឹងចង្កេះ ហើយនាំគេចេញពីបន្ទប់។ នាងបើកទ្វារបន្ទប់ចំហ ដោយអាងថា ខ្លួននៅឈរមុខបន្ទប់។

«នុះអូនមើលមើល៍..» លាភចង្អុលទៅមេឃ «មានផ្កាយទេ? អត់មានផង។ អូ.. ផ្កាយអត់មានទេ។»

រតនៈមើលមុខលាភឡើងស្លឺ។  លាភបានខំប្តូរប្រធានបទទៅនិយាយពីនេះពីនោះ តែក្មេងប្រុសហាក់មិនចាប់អារម្មណ៍។   គេយកដៃចង្អុលទៅមុខ។ នេះជាសញ្ញា។ គេចង់ប្រាប់ឲ្យលាភនាំគេដើរទៅមុខ។

«ទៅណាអូន? ខ្លាចមូសខាំ.. អ៊ូយ អ៊ូយ។»

រតនៈនៅតែចង្អុលទៅមុខ ហើយដោលជើងទាំងពីរ។

ដឹងថាមិនអាចជំទាស់ចិត្តបាន លាភឈានជើងដើរទៅមុខបន្តិច។ រតនៈមិនពេញចិត្ត។ គេចង្អុលទៅមុខទៀត ហើយធ្វើ ហ៊ឹះ ហ៊ឹះ ឲ្យ លាភដើរទៅទៀត។

«ទៅដល់ណា?»

«ទៅ! ទៅមុខ!» រតនៈប្រាប់ ហើយធ្វើមុខចង់ពេប។ គ្រាន់តែប៉ុណ្ណឹង លាភដើររ៉ុយទៅដោយភ្លេចគិតពីទ្វារដែលបើកចំហ។ ប៉ុន្តែពេលនាងចេញទៅផុត, ទ្វារនោះបានរំកិលយឺតៗបិទដោយខ្លួនឯង។

៧

Share this:

  • Share on Facebook (Opens in new window) Facebook
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Reddit (Opens in new window) Reddit
  • Share on X (Opens in new window) X
  • Share on Tumblr (Opens in new window) Tumblr
  • Share on Pinterest (Opens in new window) Pinterest
  • Share on Telegram (Opens in new window) Telegram
  • Share on WhatsApp (Opens in new window) WhatsApp
Like Loading...

Calendar

April 2026
M T W T F S S
 12345
6789101112
13141516171819
20212223242526
27282930  
« Mar    

Top Posts & Pages

  • ម៉ង និង ហ្មង គួរសរសេរមួយណា?
  • គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)
  • រឿង «ខ្មោចតោងចង្កេះ»
  • គំរូសំណើសុំច្បាប់លំហែមាតុភាព
  • គំរូរបៀបវារៈសិក្ខាសាលា (ស្ថាប័នឯកជន)
  • គំរូកិច្ចសន្យាជួលផ្ទះ (ធ្វើបច្ចុប្បន្នភាព)
  • គំរូ CV ជាភាសាខ្មែរ
  • គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)
  • គំរូលិខិតសុំលាឈប់ពីការងារ (ស្ថាប័នឯកជន)

My Writing

Blog Stats

  • 162,992 hits
Follow ស្រមោលព្រះចន្ទ្រ on WordPress.com

អ្នកនិពន្ធ

  • CHAKRIYA PHOU
Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Subscribe Subscribed
    • ស្រមោលព្រះចន្ទ្រ
    • Join 127 other subscribers
    • Already have a WordPress.com account? Log in now.
    • ស្រមោលព្រះចន្ទ្រ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d