Skip to content

ស្រមោលព្រះចន្ទ្រ

Shadow of the Moon

  • Home
  • Chantchhaya
  • ឯកសារសម្រាប់លក់
  • បន្ទប់ជួល-ផ្ទះជួល
  • គំរូឯកសាររដ្ឋបាល
    • ឯកសាររដ្ឋបាលរដ្ឋ
    • ឯកសាររដ្ឋបាលឯកជន
    • គំរូសម្តី និងការងារ MC
    • របាយការណ៍បញ្ហា និងដំណោះស្រាយ
  • គំរូ Voice over script
  • រឿងប្រឌិត
    • រឿងខ្មោច
    • រឿងខ្លី
    • រឿងចារកម្ម, ស៊ើបអង្កេត
    • រឿង «បន្ទប់ទំនេរ»
  • General
    • Self study
    • yaya idea
  • Solo entrepreneur
    • Literary project
    • Stopmotion
  • Television commercial
    • How to produce TV commercial
    • TV commercial framework sample

៣

និយាយពីក្រុមគ្រួសារភីដាវិញម្តង…

ក្រោយពីដាក់អីវ៉ាន់ហើយ សុខរាជប្រញាប់ប្រញាល់រកបន្ទប់ទឹក។

«បន្ទប់ទឹកនៅឯណាអ៊ីចេះ?»

«នោះទ្វារ។»​ ភីដានិយាយព្រមទាំងចង្អុលទៅទ្វារមួយដែលនៅក្បែរនឹងវ៉ាលីស។ ពេលសុខរាជបើកចូលទៅ នាងបីកូនយកទៅដាក់ថ្នមៗទៅលើពូក។

ក្រឡេកមើលបន្ទប់នេះ គឺមានបង្អួចពីរ។ មួយនៅជាប់ទ្វារចូល មួយទៀតនៅជញ្ជាំងទល់មុខទ្វារ ហើយនៅចុងគ្រែ។ បង្អួចទាំងពីរនេះដាក់ចង្រឹងដែក និងសន្លឹកបង្អួចធ្វើពីឈើ។ គីបានដើរទៅបើកបង្អួចនៅចុងគ្រែ។ គ្រាន់តែបើកភ្លាមនាងស្រែកវ៉ាស។

«ម៉េចហ្នឹង?» ភីដាស្ទុះចុះពីពូកទៅមើល។ នាងរាងភ្ញាក់ដែរ  តែមិនស្រែកទេ។ នាងបានប្រាប់លាភឲ្យចាប់កូនទាំងពីរកុំឲ្យមក។

បង្អួចនោះបើកទៅឃើញជញ្ជាំងរបង។ នៅលើនោះមានរូបស្រីពាក់កណ្តាលខ្លួនលៀនអណ្តាតយ៉ាងវែង ហើយមុខមាត់គួរឲ្យខ្លាច។

ភីដាបានប្រាប់គីឲ្យឆាប់បិទបង្អួច រួចនាងប្រញាប់ទៅមើលកូនប្រុសពៅដែលភ្ញាក់យំអិអ៊ុ ដោយសារតែសម្រែករបស់គីអម្បាញ់មិញ។ ចំណែកគីដើរទៅទាញបង្អួចបិទទាំងញញើតញញើម។

ពេលលួងរតនៈឲ្យដេកវិញហើយ ភីដាងាកទៅលាភ៖

«ទៅមើលក្នុងទូមើល៍ តើមានខ្នើយមានភួយទេ? បើមាន យកចេញមក។ បើអត់មាន ទៅសុំខ្នើយសុំភួយថែម។»

«ចាស៎។» លាភពោល រួចដើរទៅបើកទូ។ នាងឃើញមានខ្នើយកើយបួន និងភួយធំៗពីរ ដូច្នេះនាងយកចេញពីក្នុងទូមកបង្ហាញភីដា៖

«អ៊ី! មាន។»

«អឺ! អ្ហែងក្រាលមួយទៅ ហើយយកមួយទុកដណ្តប់។»

«ចាស។»

ពេលនោះ សុខរាជចេញពីបន្ទប់ទឹក។ គេជូតជើងនៅនឹងកម្រាលជូតជើងដែលដាក់នៅមុខមាត់ទ្វារបន្ទប់ទឹក រួចពោល៖

«បន្ទប់ទឹកគេធំមានបាសាំងទៀតផង។»

«ពិតមែនអ្ហ៊ែៈប៉ា?» ភិរិកាស្រែកសួរ។

សុខរាជធ្វើសញ្ញាប្រាប់កូនឲ្យបន្ថយសំឡេង៖

«និយាយតិចៗ។ ភ្ញាក់ប្អូន។»

«កូនចង់ងូតទឹកក្នុងបាសាំង។» ភិរិកានិយាយខ្សឹបៗ។

«កូនងូតដែរ។» សុខរដ្ឋនិយាយ។

«ចាំបន្តិចទៀត។ ចាំប៉ាមកវិញ ចាំប៉ានាំទៅងូត។» សុខរាជប្រាប់កូន រួចងាកទៅរកប្រពន្ធ «បងទៅរកម្ហូប។ ចង់ទិញអី?»

«បងឯងទិញអីទិញទៅ។ យកក្រៀមក្រោះបានហើយ មិនបាច់សម្លទេ។» ភីដាប្រាប់។

«កូនទៅដែរ។ កូនចង់ញ៉ាំហេមបឺហ្កឺ។» ភិរិការត់ទៅតោងដៃប៉ា។

«កូនទៅដែរ។ កូនចង់ញ៉ាំហេមបឺហ្កឺដែរ។» សុខរដ្ឋរត់ទៅតោងដៃប៉ាម្ខាងទៀត។

«នៅចាំនៅបន្ទប់ហើយ.. ចាំប៉ាទិញឲ្យ។» សុខរាជលួងកូន។

«អត់ទេ! អត់ទេ! កូនទៅដែរ។»

ដោយឃើញភិរិកា និងសុខរដ្ឋងិង៉ក់, ភីដាក៏ប្រាប់ស្វាមី៖

«យកទៅទៅបង។ បើមិនអ៊ីចឹង ប្រាកដជាទឹកភ្នែកទឹកសម្បោរ ឡូឡាភ្ញាក់ប្អូនហើយ។ នាំទៅញ៉ាំឲ្យរួច ហើយចាំទិញម្ហូបមក។ អាគី! ទៅជាមួយពូអ្ហែងទៅ, ទៅជួយមើលប្អូន។»

«ចាស៎។»

មិនបង្អង់យូរ សុខរាជយកសោឡាន រួចគេដាក់កាបូបលុយចូលក្នុងហោប៉ៅ ហើយដឹកដៃកូនទាំងពីរចេញពីបន្ទប់ ដោយមានគីដើរតាមក្រោយ។

៤

Share this:

  • Share on Facebook (Opens in new window) Facebook
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Reddit (Opens in new window) Reddit
  • Share on X (Opens in new window) X
  • Share on Tumblr (Opens in new window) Tumblr
  • Share on Pinterest (Opens in new window) Pinterest
  • Share on Telegram (Opens in new window) Telegram
  • Share on WhatsApp (Opens in new window) WhatsApp
Like Loading...

Calendar

June 2026
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
« May    

Top Posts & Pages

  • គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)
  • គំរូលិខិតបញ្ជាក់ភាពជាបុគ្គលិក (ឯកសារច្នៃ)
  • គំរូកិច្ចសន្យាជួលបន្ទប់
  • គំរូសំណើសុំឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យាមុនពេលកំណត់
  • គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)
  • គំរូកិច្ចសន្យាលក់ដី
  • គំរូកិច្ចសន្យាការងារសម្រាប់មន្ត្រីជាប់កិច្ចសន្យា (ស្ថាប័នរដ្ឋ)
  • គំរូ MC speech សម្រាប់កម្មវិធីបិទសិក្ខាសាលា
  • គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ
  • គំរូ CV ជាភាសាខ្មែរ

My Writing

Blog Stats

  • 167,031 hits
Follow ស្រមោលព្រះចន្ទ្រ on WordPress.com

អ្នកនិពន្ធ

  • CHAKRIYA PHOU
Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Subscribe Subscribed
    • ស្រមោលព្រះចន្ទ្រ
    • Join 127 other subscribers
    • Already have a WordPress.com account? Log in now.
    • ស្រមោលព្រះចន្ទ្រ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d