Skip to content

ស្រមោលព្រះចន្ទ្រ

Shadow of the Moon

  • Home
  • Chantchhaya
  • ឯកសារសម្រាប់លក់
  • បន្ទប់ជួល-ផ្ទះជួល
  • គំរូឯកសាររដ្ឋបាល
    • ឯកសាររដ្ឋបាលរដ្ឋ
    • ឯកសាររដ្ឋបាលឯកជន
    • គំរូសម្តី និងការងារ MC
    • របាយការណ៍បញ្ហា និងដំណោះស្រាយ
  • គំរូ Voice over script
  • រឿងប្រឌិត
    • រឿងខ្មោច
    • រឿងខ្លី
    • រឿងចារកម្ម, ស៊ើបអង្កេត
    • រឿង «បន្ទប់ទំនេរ»
  • General
    • Self study
    • yaya idea
  • Solo entrepreneur
    • Literary project
    • Stopmotion
  • Television commercial
    • How to produce TV commercial
    • TV commercial framework sample

៧

ក្រោយពេល លាភ និងកូនចេញទៅក្រៅហើយ ភីដាមានអារម្មណ៍ថាល្វើយ។ នាងបានឡើងទៅប្រះខ្លួនលើពូក។ គ្រាន់តែដាក់ក្បាលដល់ខ្នើយភឹបក៏លក់ភ្លាម។ ប៉ុន្តែនាងដូចជាស្ថិតក្នុងសភាពមមើមមាយ។ ដឹងថាខ្លួនឯងកំពុងដេក តែដូចជាកំពុងភ្ញាក់។ នាងយល់សប្តិឃើញខ្លួននាងកំពុងតែដេកនៅលើពូកមួយហ្នឹង ក្នុងបន្ទប់មួយហ្នឹង ហើយបន្ទប់ទាំងមូលស្អុះស្អាប់។

«អូយក្តៅណាស់។»

នាងរមួលខ្លួនលើគ្រែដោយសារញើស។ រំពេចនោះស្រាប់តែលេចប្រុសម្នាក់នៅចុងគ្រែ។ គេអង្គុយចោងហោង, ដាក់ដៃទាំងពីរលើពូក និងក្នុងដៃមានតេឡេម៉ាស៊ីនត្រជាក់។ គេចុចតេឡេឮសូរទីតទីត ហើយម៉ាស៊ីនត្រជាក់ក៏រោទ៍ដូចសំឡេងមួលហ្គារ៍ម៉ូតូ។

ភីដាប្រឹងបើកភ្នែក តែបើកមិនរួច តែនាងអាចមើលឃើញដូចបើកភ្នែកអ៊ីចឹង។ នាងសម្លឹងទៅចុងគ្រែ អត់ឃើញមនុស្សម្នាក់សោះ។

‘ប្រុសអម្បាញ់មិញបាត់ទៅណាហើយ?’ នាងនឹកក្នុងចិត្ត។

នាងប្រឹងបើកភ្នែក រហូតដល់បើកបាន រួចនាងក្រោកចេញពីពូក បម្រុងនឹងទៅរកបន្ទប់ទឹក ស្រាប់តែនាងឮសំឡេងមនុស្សស្រីស្រែក«ជួយផង! ជួយផង!» ហើយឮសំឡេងរត់នៅមុខបន្ទប់។ បន្ទាប់មកឮសំឡេងគេផ្អើលឆោឡោ។ ភីដាស្រាប់តែនឹកឃើញ៖

«កូន! កូននៅខាងក្រៅ។»

នាងស្ទុះទៅបើកទ្វារចេញទៅឃើញនៅខាងក្រៅអ៊ូអរ តែនាងដឹងថាអ្នកទាំងនោះសុទ្ធតែមិនមែនមនុស្ស។ នាងបានប្រឹងរកមើលកូន តែរកមិនឃើញ។ ភ្លាមនោះក៏ឮគេស្រែកទៀតថា៖

«មានចោរ.. មានចោរ…»

ឮដូច្នេះ នាងភ័យណាស់ក៏រត់ចូលមកបន្ទប់វិញ, ចាក់សោដាក់គន្លឹះ, ហើយរត់ទៅពួននៅក្រោមគ្រែ។ នាងសំងំមិនហ៊ានមាត់ មិនហ៊ានដកដង្ហើម ព្រោះខ្លាចចោរដឹង, ចោរមកធ្វើបាប។ ពេលនោះ នាងហាក់ឮឃូៗនៅក្បែរខ្លួន។ នាងងាកទៅឃើញមានស្រីម្នាក់ដេកក្បែរនាង។ មុខរបស់ស្រីនោះសុទ្ធតែឈាម។  ភិតាស្រែកវ៉ាស ហើយវារចេញពីក្រោមគ្រែយ៉ាងលឿន។

តែប៉ុណ្ណឹង នាងក៏បើកភ្នែក…

«អញកំពុងយល់សប្តិ។ អញនៅក្នុងយល់សប្តិ។» នាងនិយាយប្រាប់ខ្លួននាង។

ខ្លួនប្រាណទាំងមូលហាក់ល្វើយណាស់ កម្រើកមិនបានសោះ។ ភ្នែកបើកបានត្រឹមពាក់កណ្តាល។ ភីដាមានអារម្មណ៍ថា នាងមើលឃើញគ្រប់យ៉ាង ដូចមានភ្នែកទិព្វ, មើលឃើញទាំងក្នុង និងក្រៅបន្ទប់។ នងឃើញបង្អួចនៅចុងគ្រែ​របើកដោយខ្លួនឯង ឯរូបស្រីគួរឲ្យខ្លាចដែលនៅលើជញ្ជាំងប្រែទៅជារូបយាយចាស់, មុខមាត់គួរឲ្យខ្លាចដូចគ្នា និងមានលៀនអណ្តាតវែងដូចគ្នា។ រូបយាយចាស់ប្រែជាចេះកម្រើក ហើយចេញពីជញ្ជាំងវារតោងបង្អួច ហើយយាយចាស់នោះដូចជាពស់អ៊ីចឹង, អាចធ្វើឲ្យខ្លួនទន់, តូចចូលតាមចន្លោះចង្រឹងដែកបង្អួចបាន។ បន្ទាប់មក យាយចាស់មកឈរនៅចុងគ្រែ។ គាត់សម្លក់ភិតាដោយក្រសែភ្នែកខឹងយ៉ាងខ្លាំង រួចយកដៃទាំងពីរចាប់កជើងរបស់នាង ហើយទាញកន្ត្រាក់មួយទំហឹង។

ភីដាភ្ញាក់ក្រញាង៖

«អញយល់សប្តិទេ។»

នាងក្រោកអង្គុយ រួចក៏ឃើញថាជើងទាំងពីររបស់នាងក៏ធ្លាក់ចេញពីគ្រែត្រឹមពាក់កណ្តាលកំភួនជើង។

ភីដាដកដង្ហើមបន្ធូរមួយ, ទើបទម្លាក់ជើងចុះពីគ្រែ។ មិនដឹងយ៉ាងម៉េច បង្អួចដែលនៅចុងគ្រែស្រាប់តែលែងមាន ហើយទៅជាទូដាក់ខោអាវមកនៅកន្លែងបង្អួចហ្នឹងទៅវិញ។ នាងក្រោកទៅឈរនៅពីមុខទូខោអាវ រួចបែរមុខបម្រុងនឹងដើរទៅបន្ទប់ទឹក ស្រាប់តែមានក្មេងប្រុសម្នាក់សម្បុរខ្មៅ, លែងខ្លួនខាងលើទទេ, ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ពណ៌ប្រផេះ លោតពីខ្នងទូមកតោងស្មារបស់នាងវឹប…

ភីដាភ្ញាក់ព្រើត ស្ទុះក្រោកអង្គុយ។ ក្បាលនាងឈឺខ្ទោកៗមួយចំហៀង។ បេះដូងលោតភឹបៗ។

យល់សប្តិក្នុងយល់សប្តិ។

នាងសម្លឹងមើលជុំវិញបន្ទប់ ឃើញបន្ទប់មានសភាពដូចពេលនាងចូលមកដំបូង។ នាងប្រាកដថា នេះមិនមែនយល់សប្តិទេ គឺពិភពពិត។ក្រឡេកមើលនាឡិកា ឃើញថា នាងទើបតែដេកបានប្រាំនាទីប៉ុណ្ណោះ។       

«មិនដឹងស្អីទេ។» ភីដារអ៊ូ រួចនាងក្រោកចេញពីពូកទៅរកបន្ទប់ទឹក។

៨

Share this:

  • Share on Facebook (Opens in new window) Facebook
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Reddit (Opens in new window) Reddit
  • Share on X (Opens in new window) X
  • Share on Tumblr (Opens in new window) Tumblr
  • Share on Pinterest (Opens in new window) Pinterest
  • Share on Telegram (Opens in new window) Telegram
  • Share on WhatsApp (Opens in new window) WhatsApp
Like Loading...

Calendar

May 2026
M T W T F S S
 123
45678910
11121314151617
18192021222324
25262728293031
« Apr    

Top Posts & Pages

  • គំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាល (កម្មវិធីស្ថាប័នរដ្ឋ)
  • គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)
  • គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)
  • ម៉ង និង ហ្មង គួរសរសេរមួយណា?
  • គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យា នៅស្ថាប័នរដ្ឋ
  • គំរូកិច្ចសន្យាជួលបន្ទប់
  • គំរូ CV ជាភាសាខ្មែរ
  • គំរូសំណើសុំឈប់ពីការងារជាមន្ត្រីជាប់កិច្ចសន្យាមុនពេលកំណត់
  • គំរូលិខិតបញ្ជាក់ភាពជាបុគ្គលិក (ឯកសារច្នៃ)
  • គំរូការធ្វើកំណត់ហេតុប្រជុំ ២ របៀប (១)

My Writing

Blog Stats

  • 167,031 hits
Follow ស្រមោលព្រះចន្ទ្រ on WordPress.com

អ្នកនិពន្ធ

  • CHAKRIYA PHOU
Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Subscribe Subscribed
    • ស្រមោលព្រះចន្ទ្រ
    • Join 127 other subscribers
    • Already have a WordPress.com account? Log in now.
    • ស្រមោលព្រះចន្ទ្រ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d