Skip to content

ស្រមោលព្រះចន្ទ្រ

Shadow of the Moon

  • Home
  • Chantchhaya
  • ឯកសារសម្រាប់លក់
  • បន្ទប់ជួល-ផ្ទះជួល
  • គំរូឯកសាររដ្ឋបាល
    • ឯកសាររដ្ឋបាលរដ្ឋ
    • ឯកសាររដ្ឋបាលឯកជន
    • គំរូសម្តី និងការងារ MC
    • របាយការណ៍បញ្ហា និងដំណោះស្រាយ
  • គំរូ Voice over script
  • រឿងប្រឌិត
    • រឿងខ្មោច
    • រឿងខ្លី
    • រឿងចារកម្ម, ស៊ើបអង្កេត
    • រឿង «បន្ទប់ទំនេរ»
  • General
    • Self study
    • yaya idea
  • Solo entrepreneur
    • Literary project
    • Stopmotion
  • Television commercial
    • How to produce TV commercial
    • TV commercial framework sample

៥

និយាយពីលាភដែលនៅអង្គុយបក់មូសឲ្យរតនៈ។ យូរៗម្តង នាងងើយមុខមើលជញ្ជាំង, ពិតាន និងសព្វបន្ទប់។ មិនដឹងយ៉ាងម៉េច នាងចេះតែយល់ថាបន្ទប់នេះធំមែនតែដូចចង្អៀត ហើយចង្អៀតដោយសារតែមានមនុស្សច្រើន។ នៅលើជញ្ជាំង, រាងខ្ពស់គួរសមដែរ, មានព្យួរនាឡិកាមួយ។ មើលម៉ោងឃើញជិតប្រាំពីរកន្លះហើយ។ សំណាងល្អ នាងហូបចុកតាមផ្លូវមិនដាច់ បើមិនដូច្នោះច្បាស់ជាឃ្លានស្លាប់ហើយ។ ចៅហ្វាយប្រុសទៅទិញបាយ មិនងាយមកវិញទេ។ ដឹងស្រាប់ហើយទៅជាមួយកូន។ ទម្រាំក្មេងទាំងពីរញ៉ាំរួចរាល់, ពីរម៉ោងយ៉ាងតូច, ហើយត្រូវជិះទៅទិញម្ហូប, ត្រូវចាំឲ្យគេខ្ចប់, ត្រូវជិះមកវិញ។ យប់នេះ ម៉ោង ១០ មើលទៅ ទើបបានបាយល្ងាច។

អង្គុយយូរហើយ ដូចអផ្សុក លាភក៏ក្រោកពីពូក ដើរចុះឡើងៗក្នុងបន្ទប់។ តាមពិត នាងចង់រកប្រដាប់បញ្ជាម៉ាស៊ីនត្រជាក់ មួយទៀតនាងចង់រកប្រដាប់បញ្ជាបើកទូរទស្សន៍។

‘មិនដឹងគេដាក់នៅក្រហែងណា?’

ពេលរកមកដល់ទូដាក់ខោអាវ ស្រាប់តែបង្អួចខាងមុខរបើកក្រាក។ លាភងាកផាំងទៅរកមើលភ្លាម។ បង្អួចនោះបើកដោយខ្លួនឯង, បើជាគីវិញ មុខជាស្រែកផ្អើលផ្ទះបីផ្ទះបួនហើយរត់រកពុទ្ធោមិនខាន។ ប៉ុន្តែលាភអត់ទេ។ នាងគិតថាប្រហែលមកពីខ្យល់ និងមកពីបង្អួចមិនបានដាក់គន្លឹះ។ល។ នាងបានដើរទៅទាញបង្អួចបិទ។ ពេលនោះ នាងឃើញមនុស្សបួននាក់ឈរមុខបន្ទប់ នៅពីក្រោយស្រះទឹក។ ឃើញតែមួយប្រឹប ក៏បាត់ពួកគេ។ លាភមិនខ្វល់។ នាងបិទតែបង្អួចឲ្យរួច ហើយត្រឡប់មកអង្គុយលើពូកវិញ។

នៅខាងក្រៅ ខ្យល់ត្រជាក់ និងចុះអ័ព្ទពេញមុខបន្ទប់។ ស្រមោលសស្ទុងៗបួនលេចឡើងក្នុងផ្សែងអ័ព្ទ៖ យាយចាស់ ប្រុស ស្រី និងក្មេងប្រុស។ «ពួកគេយកបន្ទប់យើង។» ប្រុសនិយាយ។ «ដេញពួកគេចេញទៅ។» ស្រីពោល។ «កុំឲ្យគេនៅបាន។» យាយចាស់និយាយ។ «ខ្ញុំចង់ដេក។» ក្មេងពោល។ បន្ទាប់មក ពួកគេទាំងបួនក៏រលាយបាត់។

ពេលកំពុងអង្គុយបក់មូស ស្រាប់តែឮសំឡេងគោះបង្អួចដែលនៅចុងគ្រែ តែលាភមិនរវល់។ សំឡេងគោះនោះបាត់ រួចក៏លាន់ជាថ្មី។ លាភក្រឡេកទៅមើលបង្អួចនោះ តែមិនធ្វើអ្វីទេ។ វានៅតែឮគោះ រហូតទាល់តែនាងទ្រាំលែងបាន ក៏ចុះពីគ្រែ ហើយដើរទៅបើកបង្អួចក្រាក។

រូបដែលគួរឲ្យខ្លាចនៅលើជញ្ជាំងបានបង្ហាញខ្លួននៅចំពោះមុខលាភ។ ប៉ុន្តែរូបលើកនេះជារូបមនុស្សប្រុសមានមុខធំ, កតូចដូចរូបប្រេតគូរតាមជញ្ជាំងវត្ត, ភ្នែកធំក្រឡោត, សក់បះសំពោង ហើយមានលៀនអណ្តាតចេញមកត្រឹមចង្កា។ ថ្វីត្បិតតែជារូបគូរតែដូចពិតអ៊ីចឹង។ បើអ្នកល្មមៗអាចភ័យបះសក់។ ជាពិសេសភ្នែក គឺដូចភ្នែកពិតៗ កំពុងសម្លឹងមកលាភ ប៉ុន្តែលាភមិនព្រឺទេ នាងសម្លឹងវិញប្រមាណជាពីរបីវិនាទី នាងក៏បិទបង្អួច រួចឡើងទៅអង្គុយលើពូកធ្វើហី។

តុក! តុក! តុក!

សំឡេងគោះឮទៀតហើយ។ លាភសែនធុញ ក៏យកដៃគោះបង្អួចតបវិញ។ សំឡេងគោះស្រាប់តែបាត់ឈឹងតែម្តង។

‘បានស្ងាត់ត្រចៀកខ្លះ។’ លាភនឹកក្នុងចិត្ត។

មួយសន្ទុះក្រោយ ស្រាប់តែឮក្រោកៗនៅក្រោមគ្រែ ដូចមានគេយកក្រចកទៅអូសខ្វាចលើឈើ។ មិនបង្អង់ លាភចុះភ្លែតពីគ្រែ ទៅលុតជង្គង់លើឥដ្ឋឱនមើលក្រោមគ្រែនោះ។ ទោះបីងងឹត  តែដូចឃើញមានស្រមោលមនុស្សដេកក្រោមនោះ។ មិនបង្អង់ លាភយកទូរស័ព្ទពីក្នុងហោប៉ៅខោមកចុចបើកភ្លើង។ នាងខំបំភ្លឺមើលសព្វក្រោមគ្រែ តែឃើញទទេស្អាត។ អ៊ីចឹងនាងក៏ក្រោកឡើងមកលើពូកវិញ រួចអង្គុយក្បែររតនៈ។ មួយសន្ទុះ នាងស្រាប់តែងងុយ ហើយក៏ប្រះខ្លួនដេកក្បែរក្មេងលង់លក់ទៅ។

៦

Share this:

  • Share on Facebook (Opens in new window) Facebook
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Reddit (Opens in new window) Reddit
  • Share on X (Opens in new window) X
  • Share on Tumblr (Opens in new window) Tumblr
  • Share on Pinterest (Opens in new window) Pinterest
  • Share on Telegram (Opens in new window) Telegram
  • Share on WhatsApp (Opens in new window) WhatsApp
Like Loading...

Calendar

April 2026
M T W T F S S
 12345
6789101112
13141516171819
20212223242526
27282930  
« Mar    

Top Posts & Pages

  • ម៉ង និង ហ្មង គួរសរសេរមួយណា?
  • គំរូលិខិតបញ្ជាក់ប្រាក់បៀវត្ស (រដ្ឋបាលស្ថាប័នឯកជន)
  • រឿង «ខ្មោចតោងចង្កេះ»
  • គំរូសំណើសុំច្បាប់លំហែមាតុភាព
  • គំរូរបៀបវារៈសិក្ខាសាលា (ស្ថាប័នឯកជន)
  • គំរូកិច្ចសន្យាជួលផ្ទះ (ធ្វើបច្ចុប្បន្នភាព)
  • គំរូ CV ជាភាសាខ្មែរ
  • គំរូសម្តី MC សម្រាប់ផ្តើមក្នុងកម្មវិធីធ្វើបទបង្ហាញ (ស្ថាប័នរដ្ឋ-ឯកជន)
  • គំរូលិខិតសុំលាឈប់ពីការងារ (ស្ថាប័នឯកជន)

My Writing

Blog Stats

  • 162,992 hits
Follow ស្រមោលព្រះចន្ទ្រ on WordPress.com

អ្នកនិពន្ធ

  • CHAKRIYA PHOU
Blog at WordPress.com.
Privacy & Cookies: This site uses cookies. By continuing to use this website, you agree to their use.
To find out more, including how to control cookies, see here: Cookie Policy
  • Subscribe Subscribed
    • ស្រមោលព្រះចន្ទ្រ
    • Join 127 other subscribers
    • Already have a WordPress.com account? Log in now.
    • ស្រមោលព្រះចន្ទ្រ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
%d