គំរូ Script វីដេអូពាណិជ្ជកម្ម

របៀបសរសេរ script នេះមិនមែនជារបៀបធ្វើទួទៅទេ។ វាជារបៀបដែលក្រុមហ៊ុនដែលខ្ញុំធ្លាប់ធ្វើការរៀបចំ និងតាក់តែងឡើង សម្រាប់ធ្វើគម្រោងវីដេអូផ្សាយពាណិជ្ជកម្មឲ្យអតិថិជនរបស់ពួកយើងតែប៉ុណ្ណោះ។ របៀបធ្វើឬសរសេរ script វីដេអូពាណិជ្ជកម្មមានច្រើនរបៀប, អាស្រ័យទៅតាមស្ថាប័ននីមួយៗ។ ខ្ញុំគ្រាន់តែយកមកបង្ហាញជូន។ ដូច្នេះបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់ សូមមេត្តាកែសម្រួលតាមការគួរ៕

គម្រោងរឿង «ស្តេចលេខា»

ចំណងជើង ៖ ស្តេចលេខា និពន្ធដោយ ៖ ភូ ចរិយា សង្ខេប «រេខានី» មានអាយុ ២៥ ឆ្នាំ។ នាងត្រូវបានលោក អៀម ថូ, អគ្គនាយកក្រុមហ៊ុនខ្មែរ, អញ្ជើញមកធ្វើជាលេខាផ្ទាល់របស់កូនប្រុស «មុទ្ធា» ដែលទើបតែត្រឡប់មកពីបរទេស។ លោកអៀម ថូ ចង់ឲ្យកូនប្រុសកាន់តំណែងអគ្គនាយកប្រតិបត្តិ តែម្ចាស់ភាគហ៊ុនដទៃមិនសូវគាំទ្រ ព្រមទាំងមានគូប្រជែង គឺកូនប្រុសរបស់ម្ចាស់ភាគហ៊ុនម្នាក់ឈ្មោះ «ណារ៉ុន» ផងនោះ ដូច្នេះក្រុមហ៊ុនសម្រេចឲ្យមុទ្ធា និងណារ៉ុនប្រកួតគ្នាដោះស្រាយគម្រោងមួយរបស់ក្រុមហ៊ុនដែលគាំងអស់ជាច្រើនខែ។ ពួកគេមានរយៈពេលបីខែ។ បើអ្នកណាដោះស្រាយបាន អ្នកនោះនឹងបានធ្វើជាអគ្គនាយកប្រតិបត្តិ។ លោកអៀម ថូ ទុកចិត្តលើរេខានី ព្រោះតែគាត់ធ្លាប់រៀនជាមួយម្តាយនាង និងធ្លាប់ដឹងថាម្តាយនាងជាអតីតស្តេចលេខា ហើយបានផ្ទេរវិជ្ជាជាស្តេចលេខាទៅឲ្យរេខានីដែលជាកូន។ ក្នុងរយៈពេលបីខែនេះ មុទ្ធា និងរេខានីប្រែពីមនុស្សមិនធ្លាប់ស្គាល់គ្នាទៅជាចៅហ្វាយ និងកូនចៅ, ពីការមិនទុកចិត្តទៅជាការយល់ និងជឿជាក់លើគ្នា និងរហូតដល់បង្កើតជាចំណងស្នេហ៍។ ពួកគេរួបរួមគ្នាដោះស្រាយគ្រប់បញ្ហា និងរឿងរ៉ាវដែលកើតមាន ជាពិសេសក្រោយការបង្ហាញខ្លួនរបស់ «កន្និដ្ឋា» ដែលរៀនចប់ផ្នែកលេខាពីបរទេសមកចូលរួមជាមួយណារ៉ុន៕ ** ** * Title : … Continue reading គម្រោងរឿង «ស្តេចលេខា»

រឿង «បាយ»

និពន្ធដោយ ភូ ចរិយា «កូនឃ្លានបាយ។» កូននិយាយ។ «អង្គុយចុះ។ ចាំប៉ាឲ្យគេដួសមកឲ្យ។» ឪពុកនិយាយ។ «អង្គុយចុះទៅ។ ចាំម៉ាក់ដួសឲ្យ។» ម្តាយនិយាយ។ «ទេ។» កូននិយាយ «កូនចង់ដួសដោយខ្លួនឯង។» «ម៉ាក់មិនចង់ឲ្យកូនលំបាកទេ។» ម្តាយពោល។ «ម៉េចក៏មិនឆ្លាតសោះអ៊ីចឹង។» ឪពុកពោល។ កូនក្រោកឈរឡើងនិយាយទៅកាន់ម្តាយ «កូនមិនខ្លាចលំបាកទេ។ កូនចង់ដួសបាយដោយខ្លួនឯង, ចង់ដាំបាយដោយខ្លួនឯង ហើយចង់ទៅដាំស្រូវដោយខ្លួនឯងទៀត។» រួចងាកទៅរកឪពុកព្រមទាំងពោលយ៉ាងម៉ឺងម៉ាត់ «កូនពិតជាមិនឆ្លាតមែន។ ហេតុដូច្នេះទើបកូនត្រូវរៀនឲ្យចេះគ្រប់យ៉ាង ដើមី្បឲ្យក្លាយជាមនុស្សឆ្លាត៕»

គំរូសម្តី MC ពិធីចុះហត្ថលេខាជាភាសាអង់គ្លេស (ស្ថាប័នរដ្ឋ)

បញ្ជាក់៖ សុំមេត្តាកែសម្រួល និងកែតម្រូវទៅតាមស្ថានភាពការងារជាក់ស្តែងរបស់លោកអ្នក។ PRE-ANNOUNCEMENT Good morning, excellencies, ladies and gentlemen. I would like to invite all the guests to the seats, as our signing ceremony will begin shortly. Please make sure that handphones are in silent mode or turned off. During the ceremony, we would request the audience to stand up when the guests of … Continue reading គំរូសម្តី MC ពិធីចុះហត្ថលេខាជាភាសាអង់គ្លេស (ស្ថាប័នរដ្ឋ)