ចំណងជើង ៖ បើមិនចង់ឲ្យសង្សារចាស់ត្រឡប់មកវិញ
ថេរវេលា ៖ ១៥ – ៣០ វិនាទី
ផលិតផលគោលដៅ ៖ ផលិតផលថែរក្សាមុខ
ប្រភេទមាតិកា ៖ ទូទៅ
កាលសម័យ ៖ បច្ចុប្បន្ន
ឆាក ១
បរិយាយ : នៅក្នុងបន្ទប់ទស្សទាយ, អ្នកគ្រូទាយកំពុងបើកសន្លឹកបៀរ។
សំឡេង : «ខ្ញុំឃើញមានមនុស្សម្នាក់កំពុងមករកនាង។»
ឆាក ២
បរិយាយ : នារីម្នាក់អង្គុយទល់មុខនឹងគ្រូទាយ។ (កុំបង្ហាញមុខរបស់នាង)
សំឡេង : «តើគេជាអ្នកណា?»
ឆាក ៣
បរិយាយ : គ្រូទាយបើកសន្លឹកបៀរ។
សំឡេង : «សង្សារចាស់របស់នាង។»
ឆាក ៤
បរិយាយ : នារីនោះនិយាយ៖
សំឡេង : «ខ្ញុំមិនចង់ជួបគេទេ។ ខ្ញុំចង់ជួបអ្នកថ្មី។»
ឆាក ៥
បរិយាយ : គ្រូទាយបើកសន្លឹកបៀរ
សំឡេង : «នាងមិនអាចជួបអ្នកថ្មីទេ។»
ឆាក ៦
បរិយាយ : នារីនោះសួរ៖
សំឡេង : «ហេតុអី?»
ឆាក ៧
បរិយាយ : គ្រូទាយបើកសន្លឹកបៀរ តែមិននិយាយស្តី។ នារីនោះក៏ពោល៖
សំឡេង : «សុំអ្នកគ្រូជួយខ្ញុំផង។ សង្សារចាស់របស់ខ្ញុំមិនឲ្យតម្លៃខ្ញុំទេ។ ខ្ញុំមិនចង់ជួបជាមួយគេវិញទេ។ ខ្ញុំចង់ជួបជាមួយអ្នកថ្មី។»
ឆាក ៨
បរិយាយ : គ្រូទាយបៀកសន្លឹកបៀរ
សំឡេង : «បើនាងចង់ជួបអ្នកថ្មី ទាល់តែនាងរៀនចេះស្រឡាញ់ និងមើលថែខ្លួននាង។ ត្រូវចាប់ផ្តើមពីមុខរបស់នាងជាដំបូងសិន។»
ឆាក ៩
បរិយាយ : បង្ហាញពីមុខរបស់នារីម្នាក់នោះ ដែលមានស្បែកស្ងួត, ស្រអាប់។ល។
សំឡេង : ជម្រើសរបស់អ្នក
ឆាក ១០
បរិយាយ : បង្ហាញផលិតផល
សំឡេង : និយាយពីគុណសម្បត្តិរបស់ផលិតផល