ចំណងជើង ៖ គ្រាន់តែយកចេញសោះ
ថេរវេលា ៖ ១៥ – ៤៥ វិនាទី
ផលិតផលគោលដៅ ៖ ផលិតផលរក្សាទម្ងន់
ប្រភេទមាតិកា ៖ ទូទៅ, កំប្លែង
កាលសម័យ ៖ បច្ចុប្បន្ន
ឆាក ១
បរិយាយ : យុវតីម្នាក់ (ម៉ាប់) កំពុងតែវារនៅលើឥដ្ឋ, ស្រែកយំ, ទឹកភ្នែករហាម និងបោះដៃទាំងពីរទៅមុខដូចទាមទាររបស់អ្វីមួយមកវិញ។
សំឡេង : ភ្លេង
ឆាក ២
បរិយាយ : ម្តាយរបស់នាងកំពុងតែព្យាយាមទាញជើងនាង, ឃាត់នាង, ទាំងទឹកភ្នែករហាមដូចគ្នា។
សំឡេង : ភ្លេង
ឆាក ៣
បរិយាយ : នៅនឹងមាត់ទ្វារ, ឪពុករបស់យុវតីកំពុងតែឈរ, ដៃម្ខាងកាន់ផ្លែធុរេន ហើយសម្លឹងមកកូន និងប្រពន្ធក្នុងទឹកមុខ ‘អត់យល់’ និង ‘ហួសចិត្ត’។
សំឡេង : គ្រាន់តែមិនបានញ៉ាំរបស់ផ្អែម មិនបាច់ឈឺចាប់ដល់ថ្នាក់ហ្នឹងទេ
ឆាក ៤
បរិយាយ : បង្ហាញផលិតផល
សំឡេង : ណែនាំពីផលិតផល និងអត្ថប្រយោជន៍