តើស្ថាប័នរដ្ឋមានបញ្ជាក់ភាពជាបុគ្គលិកឲ្យមន្ត្រីជាប់កិច្ចសន្យាដែរឬទេ?

នៅស្ថាប័នរដ្ឋមិនមានការបញ្ជាក់ភាពជាបុគ្គលិកឲ្យបុគ្គលិកស្ម័គ្រចិត្តឬបុគ្គលិកជាប់កិច្ចសន្យាណាម្នាក់ឡើយ។ ប៉ុន្តែបើសិនជាលោកអ្នកមានតម្រូវការចាំបាច់ ហើយខាងស្ថាប័នរដ្ឋដែលលោកអ្នកកំពុងធ្វើការ យល់ព្រមបញ្ជាក់ឲ្យ ដោយឲ្យលោកអ្នកធ្វើសំណើសុំដោយខ្លួនឯង, លោកអ្នកអាចប្រើគំរូនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ៖ គំរូសំណើសុំធ្វើលិខិតបញ្ជាក់ជាបុគ្គលិកជាប់កិច្ចសន្យានៅស្ថាប័នរដ្ឋ

ហេតុអ្វីទើបត្រូវដាក់ copyright និងឈ្មោះ លើវីដេអូដែលត្រូវបង្ហោះ?

ចំពោះវីដេអូដែលលោកអ្នកផលិតដើមី្បបង្ហោះលើគេហទំព័រវីដេអូ និងបណ្តាញសង្គមនានាគួរដាក់សញ្ញា និងឈ្មោះរបស់លោកអ្នក។ ការធ្វើដូច្នេះមានប្រយោជន៍៖ ១. ដើមី្បបញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិ ២. ដើមី្បបង្ការការទាញយកវីដេអូ រួចយកទៅបង្ហោះឡើងវិញ ៣. ដើមី្បជាភស្តុតាងពេលលោកអ្នកចង់រាយការណ៍ថាឆានែលណាមួយបានទាញយក និងបង្ហោះវីដេអូរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ៤. ដើមី្បកុំឲ្យអ្នកដែលយកហ្នឹង, បានដោយស្រួលពេក។ ទោះបីយ៉ាងណា ត្រូវឲ្យគេចំណាយកម្លាំង និងពេលវេលាខ្លះ ប្រសិនបើគេទាញយកវីដេអូរបស់លោកអ្នក ហើយចង់កែឲ្យក្លាយជារបស់គេ៕

ពេលដាក់ពាក្យធ្វើការ តើគួរដាក់រូបថតលើ CV ដែរឬទេ?

ជាទូទៅ លើ CV តែងតែតម្រូវឲ្យលោកអ្នកដាក់រូបថត។ ប៉ុន្តែកន្លងមក លោកអ្នកបានឃើញស្រាប់ហើយថា មានបញ្ហាជាច្រើនបានកើតឡើងដោយសារតែបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់រូបថតដើមី្បបង្កើតរូបឬវីដេអូផ្សេងៗទៀត។ ហេតុដូច្នេះប្រសិនបើនៅលើសេចក្តីជូនដំណឹងស្តីពីការរើសបុគ្គលិកមិនបានបញ្ជាក់ថាត្រូវការរូបថត, លោកអ្នកមិនគួរដាក់ឡើយ៕

គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល

គំរូសំណើនេះសម្រាប់៖ ១. និស្សិតសិក្សាបង់ថ្លៃនៅសាកលវិទ្យាល័យ ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងមិនអាចបង់ថ្លៃសិក្សាតាមកាលកំណត់ និងតាមចំនួនកំណត់របស់សាកលវិទ្យាល័យ ២. និស្សិតរូបនោះបានជួបជាមួយសាកលវិទ្យាល័យ និងបានសុំសាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យបានយល់ព្រមតាមសំណើ ៣. សាកលវិទ្យាល័យមិនមានបែបបទសំណើ ហើយតម្រូវឲ្យនិស្សិតធ្វើសំណើសុំដោយខ្លួនឯង ឲ្យតែមានគ្រប់បីចំណុចនេះ នោះលោកអ្នកដែលជានិស្សិតអាចប្រើប្រាស់គំរូសំណើនេះបាន តែក៏សុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផងដែរ។ ** * សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ...... ជាដំណាក់កាល នាងខ្ញុំឈ្មោះ........................................... ជាអក្សរឡាតាំង........................... ជានិស្សិតមុខជំនាញ.......................................................... ឆ្នាំទី...... វេន............... អត្តលេខ................... នៅសាកលវិទ្យាល័យ...................... ឆ្នាំសិក្សា........................។ សូមគោរពជូន លោកនាយកសាកលវិទ្យា័យ........................ កម្មវត្ថុ   ៖ សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ........ រយៈពេលបីខែម្តង   សេចក្តីដូចដែលបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូម​ជម្រាប​ជូនលោកនាយកមេត្តាជ្រាបថា នាងខ្ញុំត្រូវបង់ថ្លៃសិក្សាប្រចាំឆ្នាំ....... មានចំនួន...................។ ប៉ុន្តែដោយសារតែនាងខ្ញុំខ្វះខាតថវិកា នាំឲ្យមិនអាចបង់ថ្លៃសិក្សាទាំងស្រុងបាន ហេតុនេះនាងខ្ញុំសូមគោរពស្នើសុំលោកនាយកអនុញ្ញាតឲ្យនាងខ្ញុំបង់ថ្លៃសិក្សាបីខែម្តង ក្នុងចំនួន............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយកមេត្តាជួយសម្រួលដល់នាងខ្ញុំដោយក្តីអនុគ្រោះ។​​​​ សូម​​លោកនាយក​ទទួលនូវការគោរព​ពីនាងខ្ញុំ។                                                                  ថ្ងៃ........កើត  ខែ....   ឆ្នាំ........ ព.ស. .......... ​​                    … Continue reading គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល