នៅក្នុងស្ថាប័នរដ្ឋ លោកអ្នកអាចប្តូរនាយកដ្ឋានបាន៖ - ទីមួយដោយការចាត់តាំងរបស់ថ្នាក់ដឹកនាំ - ទីពីរដោយលោកអ្នកសុំប្តូរដោយខ្លួនឯងផ្ទាល់។ ក្នុងករណីលោកអ្នកចង់សុំប្តូរនាយកដ្ឋានដោយខ្លួនឯង, លោកអ្នកអាចប្រើគំរូសំណើនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូសំណើសុំប្តូរនាយកដ្ឋាន
Category: គំរូ Voice over script
តើមន្ត្រីរាជការអាចសុំឈប់ពីការងារបានដែរឬទេ?
វាជារឿងកម្រខ្លាំងណាស់ដែលអ្នកជាប់ក្របខណ្ឌរដ្ឋសុំលាឈប់ពីការងារ។ ជាទូទៅ មន្ត្រីទាំងឡាយធ្វើការរហូតដល់អាយុចូលនិវត្ត ឬត្រូវបានបណ្តេញចេញពីអង្គភាពដោយសារតែខ្លួនបានប្រព្រឹត្តកំហុសធ្ងន់។ ប៉ុន្តែប្រសិនបើលោកអ្នកមិនទាន់ដល់អាយុចូលនិវត្ត ហើយក៏មិនត្រូវបានអង្គភាពបណ្តេញចេញពីការងារ តែចង់ឈប់ពីការងារជាមន្ត្រីរាជការដោយខ្លួនឯងផ្ទាល់, លោកអ្នកអាចឈប់បាន មិនទាស់ខុសអ្វីឡើយ។ ហើយបើសិនជាលោកអ្នកចង់បានគំរូសំណើសុំលាឈប់, លោកអ្នកអាចប្រើគំរូសំណើនេះបាន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូសំណើសុំលាឈប់ពីការងារ
តើរបៀបវារៈសន្និបាតជាតិមានប៉ុន្មានបែប?
របៀបវារៈសន្និបាតស្ថាប័នមានច្រើនបែបណាស់។ របៀបដែលបង្ហាញក្នុងគេហទំព័រនេះគ្រាន់តែជាមួយក្នុងចំណោមនោះតែប៉ុណ្ណោះ ហើយបែបមួយនេះអាចប្រើបាន ប្រសិនជាមានកម្មវិធីសន្និបាតនោះមានព្រឹត្តិការណ៍ចម្បង និងព្រឹត្តិការណ៍អម។ ព្រឹត្តិការណ៍ចម្បង សំដៅដល់ កិច្ចប្រជុំពេញអង្គដែលរៀបចំនៅបន្ទប់ធំ។ ព្រឹត្តិការណ៍អម សំដៅដល់ កិច្ចប្រជុំរៀបចំនៅបន្ទប់តូច ហើយធ្វើនៅម៉ោងតែមួយនឹងកិច្ចប្រជុំពេញអង្គ ឬព្រឹត្តិការណ៍អមផ្សេងៗ៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូរបៀបវារៈកម្មវិធីសន្និបាតជាតិ , គំរូរបៀបវារៈសន្និបាត
តើគំរូកិច្ចសន្យាការងារមន្ត្រីជាប់កិច្ចសន្យាអាចប្រើចំពោះមន្ត្រីពេញសិទ្ធិបានទេ?
គំរូកិច្ចសន្យាសម្រាប់មន្ត្រីជាប់កិច្ចសន្យា ជាកិច្ចសន្យារវាងស្ថាប័នរដ្ឋ និងអ្នកដែលត្រូវចូលមកធ្វើជាមន្ត្រីកិច្ចសន្យាតែប៉ុណ្ណោះ។ ចំពោះអ្នកដែលបានប្រឡងជាប់ជាមន្ត្រីស្ថាពរ, មានបែបបទកិច្ចសន្យាផ្សេង។ មួយទៀត, គំរូមួយនេះប្រើប្រាស់ក្នុងស្ថាប័នរដ្ឋត្រូវជាង។ បើសិនយកទៅប្រើក្នុងរដ្ឋបាលស្ថាប័នឯកជន ដូចជាអង្គការជាដើម ទាមទារឲ្យកែសម្រួលចំណុចជាច្រើន៕ អត្ថបទពាក់ព័ន្ធនឹងប្រធានបទ ៖ គំរូកិច្ចសន្យាការងារសម្រាប់មន្ត្រីជាប់កិច្ចសន្យា