ចំពោះវីដេអូដែលលោកអ្នកផលិតដើមី្បបង្ហោះលើគេហទំព័រវីដេអូ និងបណ្តាញសង្គមនានាគួរដាក់សញ្ញា និងឈ្មោះរបស់លោកអ្នក។ ការធ្វើដូច្នេះមានប្រយោជន៍៖ ១. ដើមី្បបញ្ជាក់ភាពជាម្ចាស់កម្មសិទ្ធិ ២. ដើមី្បបង្ការការទាញយកវីដេអូ រួចយកទៅបង្ហោះឡើងវិញ ៣. ដើមី្បជាភស្តុតាងពេលលោកអ្នកចង់រាយការណ៍ថាឆានែលណាមួយបានទាញយក និងបង្ហោះវីដេអូរបស់លោកអ្នកដោយគ្មានការអនុញ្ញាត ៤. ដើមី្បកុំឲ្យអ្នកដែលយកហ្នឹង, បានដោយស្រួលពេក។ ទោះបីយ៉ាងណា ត្រូវឲ្យគេចំណាយកម្លាំង និងពេលវេលាខ្លះ ប្រសិនបើគេទាញយកវីដេអូរបស់លោកអ្នក ហើយចង់កែឲ្យក្លាយជារបស់គេ៕
Category: គំរូ Voice over script
ពេលដាក់ពាក្យធ្វើការ តើគួរដាក់រូបថតលើ CV ដែរឬទេ?
ជាទូទៅ លើ CV តែងតែតម្រូវឲ្យលោកអ្នកដាក់រូបថត។ ប៉ុន្តែកន្លងមក លោកអ្នកបានឃើញស្រាប់ហើយថា មានបញ្ហាជាច្រើនបានកើតឡើងដោយសារតែបច្ចេកវិទ្យា ជាពិសេសការប្រើប្រាស់រូបថតដើមី្បបង្កើតរូបឬវីដេអូផ្សេងៗទៀត។ ហេតុដូច្នេះប្រសិនបើនៅលើសេចក្តីជូនដំណឹងស្តីពីការរើសបុគ្គលិកមិនបានបញ្ជាក់ថាត្រូវការរូបថត, លោកអ្នកមិនគួរដាក់ឡើយ៕
គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល
គំរូសំណើនេះសម្រាប់៖ ១. និស្សិតសិក្សាបង់ថ្លៃនៅសាកលវិទ្យាល័យ ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ និងមិនអាចបង់ថ្លៃសិក្សាតាមកាលកំណត់ និងតាមចំនួនកំណត់របស់សាកលវិទ្យាល័យ ២. និស្សិតរូបនោះបានជួបជាមួយសាកលវិទ្យាល័យ និងបានសុំសាកលវិទ្យាល័យ ហើយសាកលវិទ្យាល័យបានយល់ព្រមតាមសំណើ ៣. សាកលវិទ្យាល័យមិនមានបែបបទសំណើ ហើយតម្រូវឲ្យនិស្សិតធ្វើសំណើសុំដោយខ្លួនឯង ឲ្យតែមានគ្រប់បីចំណុចនេះ នោះលោកអ្នកដែលជានិស្សិតអាចប្រើប្រាស់គំរូសំណើនេះបាន តែក៏សុំឲ្យលោកអ្នកមេត្តាយកទៅកែសម្រួលតាមការគួរផងដែរ។ ** * សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ...... ជាដំណាក់កាល នាងខ្ញុំឈ្មោះ........................................... ជាអក្សរឡាតាំង........................... ជានិស្សិតមុខជំនាញ.......................................................... ឆ្នាំទី...... វេន............... អត្តលេខ................... នៅសាកលវិទ្យាល័យ...................... ឆ្នាំសិក្សា........................។ សូមគោរពជូន លោកនាយកសាកលវិទ្យា័យ........................ កម្មវត្ថុ ៖ សំណើសុំបង់ថ្លៃសិក្សាប្រចាំឆ្នាំ........ រយៈពេលបីខែម្តង សេចក្តីដូចដែលបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមជម្រាបជូនលោកនាយកមេត្តាជ្រាបថា នាងខ្ញុំត្រូវបង់ថ្លៃសិក្សាប្រចាំឆ្នាំ....... មានចំនួន...................។ ប៉ុន្តែដោយសារតែនាងខ្ញុំខ្វះខាតថវិកា នាំឲ្យមិនអាចបង់ថ្លៃសិក្សាទាំងស្រុងបាន ហេតុនេះនាងខ្ញុំសូមគោរពស្នើសុំលោកនាយកអនុញ្ញាតឲ្យនាងខ្ញុំបង់ថ្លៃសិក្សាបីខែម្តង ក្នុងចំនួន............។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកនាយកមេត្តាជួយសម្រួលដល់នាងខ្ញុំដោយក្តីអនុគ្រោះ។ សូមលោកនាយកទទួលនូវការគោរពពីនាងខ្ញុំ។ ថ្ងៃ........កើត ខែ.... ឆ្នាំ........ ព.ស. .......... … Continue reading គំរូសំណើសុំបង់ថ្លៃសិក្សាជាដំណាក់កាល
តើស្ថាប័នឯកជនអាចអញ្ជើញអ្នកនៅស្ថាប័នរដ្ឋឲ្យចូលរួមកម្មវិធីតាមសារអេឡិចត្រូនិចបានទេ?
ស្ថាប័នឯកជនអាចអញ្ជើញអ្នកនៅស្ថាប័នរដ្ឋមកចូលរួមកម្មវិធីរបស់ខ្លួនតាមសារអេឡិចត្រូនិចបាន តែមិនគ្រប់កម្មវិធីទេ។ មានកម្មវិធីមួយចំនួនតម្រូវឲ្យមានលិខិតអញ្ជើញជាក្រដាស ដើមី្បឲ្យត្រូវតាមបែបបទរដ្ឋបាល។ មួយទៀត ក៏ទៅតាមឋាននុក្រមដែរ។ មានមុខតំណែងខ្លះ, ស្ថាប័នឯកជនត្រូវអញ្ជើញគាត់ដោយលិខិតអញ្ជើញ, មិនអាចអញ្ជើញតាមសារអេឡិចត្រូនិច ហើយក៏មិនអាចផ្ញើលិខិតអញ្ជើញតាមសារអេឡិចត្រូនិចដែរ។ ដូច្នេះដើមី្បបញ្ចៀសបញ្ហាទាំងឡាយទាំងពួង, ខាងស្ថាប័នឯកជនគួរជួបប្រាស្រ័យដោយផ្ទាល់មាត់ជាមួយនឹងស្ថាប័នរដ្ឋជាមុនសិន អាចជារវាងបុគ្គល និងបុគ្គល ឬក្រុមជំនួយការ (បើសិនជាអ្នកនោះមានឋានៈខ្ពស់) ដោយប្រាប់លម្អិតពីកម្មវិធី រួមទាំងគោលបំណង និងគោលដៅដែលអញ្ជើញគាត់ឲ្យចូលរួមក្នុងកម្មវិធីនោះ និងសួរត្រង់ៗតែម្តងថា តើកម្មវិធីហ្នឹងអាចអញ្ជើញតាមការផ្ញើសារអេឡិចត្រូនិចបានទេ? កុំភ្លេចផ្តល់លេខទូរស័ព្ទ និងសារអេឡិចត្រូនិចសម្រាប់ឲ្យខាងស្ថាប័នរដ្ឋឆ្លើយតបមកវិញ៕