គំរូរបាយការណ៍សកម្មភាពការងារប្រចាំខែតាមលំនាំរបាយការណ៍គម្រោង

គំរូរបាយការណ៍មួយនេះ នាងខ្ញុំយកលំនាំ និងសម្រួលចេញពីបែបបទរបាយការណ៍របស់មន្ត្រីបុគ្គលិក ដែលធ្វើការ និងទទួលប្រាក់ឧបត្ថម្ភគម្រោង។ ផ្នែកខាងលើ នាងខ្ញុំមិនចាំបាច់រៀបរាប់ទេ ព្រោះ ជាបែបបទដែលប្រើលើឯកសាររដ្ឋបាលទូទៅ ដែលលោកអ្នកតែងបានឃើញជាប្រចាំ។ ចំពោះផ្នែកកណ្តាល ជាការសរសេររៀបរាប់បែបសង្ខេបពីអ្វីដែលលោកអ្នកបានធ្វើក្នុងមួយខែ ហើយវាជាភារកិច្ចដែលលោកអ្នកត្រូវទទួលខុសត្រូវ ដែលបានកំណត់ដោយស្ថាប័ន ពេលដែលលោកអ្នកត្រូវបានជ្រើសរើសឲ្យចូលបំពេញភារកិច្ចនេះ។ មកដល់ផ្នែកបន្ទាប់ជាការងាររបស់ថ្នាក់លើ ដែលត្រូវបានចាត់តាំងដោយស្ថាប័ន ដើម្បីមានសិទ្ធិអំណាចដាក់ពិន្ទុឲ្យលោកអ្នក និងកំណត់ បរិមាណប្រាក់ឧបត្ថម្ភ សម្រាប់ខែ ដែលលោកអ្នកធ្វើរបាយការណ៍មួយនេះ។ ចំពោះតួលេខភាគរយប្រាក់ឧបត្ថម្ភ នាងខ្ញុំគ្រាន់តែដាក់ជាឧទាហរណ៍ទេ។ លោកអ្នកអាចកែតាមភាពជាក់ស្តែងបាន ប្រសិនបើលោកអ្នកយកគំរូនេះទៅប្រើប្រាស់។ ផ្នែកបញ្ចប់នៃរបាយការណ៍មិនខុសពីរបាយការណ៍ប្រជុំទេ។ ចុងខាងស្តាំជារបស់ម្ចាស់របាយការណ៍ ដូច្នេះត្រូវដាក់ថារាយការណ៍ដោយ បន្ទាប់មកចុះហត្ថលេខា រួចដាក់ឈ្មោះ, មុខតំណែង ហើយនិងថ្ងៃខែឆ្នាំធ្វើរបាយការណ៍។ រួចហើយបញ្ជូនទៅ ថ្នាក់លើឲ្យគាត់ត្រួតពិនិត្យលើ ខ្លឹមសារថា ពិតជាត្រឹមត្រូវឬទេ។ បើត្រឹមត្រូវហើយ, ចុះហត្ថលេខា, រួចបញ្ជូនទៅថ្នាក់ដឹកនាំដើម្បីចុះហត្ថលេខាអនុម័ត៕ https://youtu.be/aKJTkiTVsx0

៤ ចំណុចខុសគ្នារវាងក្រមួនធ្វើពីលម្អងឃ្មុំ និងក្រមួនទិញពីផ្សារ

បញ្ជាក់៖ តាមការសង្កេត និងយល់ឃើញផ្ទាល់ខ្លួន។ ព័ត៌មានទូទៅ លម្អងឃ្មុំធម្មជាតិក្រមួនស្រាប់ទិញពីផ្សារតម្លៃ៦០ ០០០ រៀល ក្នុងមួយគីឡួក្រាម៥ ០០០ រៀល ក្នុងមួយដុំទីកន្លែងលក់ខាងក្រៅផ្សារអូរឫស្ស្រីខាងក្នុងផ្សារអូរឫស្សីរូបរាងសម្បុកឃ្មុំជាប់នឹងបង្គងដុំមូលៗ ភាពខុសគ្នា ១. ក្រមួនធ្វើពីលម្អងឃ្មុំថ្លៃ និងបានតិច។ ឯក្រមួនផ្សារថោក និងបានច្រើន។ ២. ក្រមួនធ្វើពីលម្អងឃ្មុំមានក្លិនឈ្ងុយ និងក្លិនផ្អែមនៃទឹកឃ្មុំ។ ឯក្រមួនផ្សារមានក្លិនទឹកឃ្មុំ តែមិនឈ្ងុយដូចក្រមួនធ្វើពីលម្អងឃ្មុំទេ ហើយក្លិនរាងធ្ងន់ៗ។ ៣. ក្រមួនធ្វើពីលម្អងឃ្មុំ មានពណ៌មាស, ភ្លឺ។ ឯក្រមួនផ្សារមានពណ៌លឿងស្រគាំ និងរាងស្រអាប់។ ៤. ក្រមួនធ្វើលម្អងឃ្មុំ មានជាប់កម្ទេចកម្ទី។ ឯក្រមួនផ្សារស្អាតចែស, មិនមានកម្ទេចឬជាប់អ្វីឡើយ៕ https://videopress.com/v/EUuJskt8?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FEUuJskt8%2F2026-01-19-091736446_mp4_std.original.jpg&preloadContent=metadata&useAverageColor=true   4 differences between wax made from bee comb and wax bought from the market Note: It’s based on an … Continue reading ៤ ចំណុចខុសគ្នារវាងក្រមួនធ្វើពីលម្អងឃ្មុំ និងក្រមួនទិញពីផ្សារ

ពាក្យផ្តើមទាំង ៣ ក្នុងលិខិតរដ្ឋបាលទូទៅនៃស្ថាប័នរដ្ឋ

ក្នុងរបៀបសរសេរលិខិតរដ្ឋបាលទូទៅរបស់ស្ថាប័នរដ្ឋនៅប្រទេសកម្ពុជា៖ - បើលិខិតចេញពីអ្នកមានឋានៈទាបជាងទៅកាន់អ្នកមានឋានៈខ្ពស់ជាង ផ្តើមដោយពាក្យ «សូមគោរព» ឬ «សូមគោរពជូន»។ - បើលិខិតចេញពីអ្នកមានឋានៈខ្ពស់ជាងមកកាន់អ្នកមានឋានៈទាបជាង ផ្តើមដោយពាក្យ «ជម្រាបជូន»។ - ដោយឡែក លិខិតចេញពីព្រះមហាក្សត្រមកនាយករដ្ឋមន្ត្រី ផ្តើមដោយពាក្យ «ជូន»៕

គំរូរបាយការណ៍ចំណូល និងចំណាយប្រចាំថ្ងៃ

ដូចគ្នានឹងរបាយការណ៍ចំណាយ និងគ្រប់គ្រងរបស់ប្រើប្រាស់ដែរ, របាយការណ៍ចំណូល និងចំណាយនេះត្រូវបានបង្កើតឡើង ដើមី្បជាជំនួយដល់អ្នកធ្វើការ និងអ្នកនៅផ្ទះតាមដាន និងកាត់បន្ថយចំណាយដែលមិនចាំបាច់។ សារប្រយោជន៍របស់របាយការណ៍មួយនេះមិនខុសគ្នាពីរបាយការណ៍ចំណាយ និងគ្រប់គ្រងរបស់ប្រើប្រាស់ទេ។ វាជួយឲ្យលោកអ្នកបានឃើញយ៉ាងច្បាស់ពី៖ - ចំនួនទឹកប្រាក់ដែលលោកអ្នករកបាន និងចំណាយក្នុងមួយថ្ងៃៗ - របៀបចំណាយរបស់លោកអ្នកក្នុងមួយថ្ងៃៗ - ទំហំនៃការប្រឈមរបស់លោកអ្នកជាមួយនឹងការក្ស័យធន ព្រមជាមួយបញ្ហា និងកត្តាប្រឈមផ្សេងៗទៀត។ ចំណុចសំខាន់មួយដែលលោកអ្នកត្រូវដឹងគឺ បើសិនជាលោកអ្នកចង់ឲ្យមានប្រសិទ្ធភាព និងបានប្រសិទ្ធផល, លោកអ្នកត្រូវតែអនុវត្តជាប្រចាំ, ហ្មត់ចត់ និងច្បាស់លាស់៕ របាយការណ៍ចំណូលចំណាយ