និពន្ធដោយ ភូ ចរិយា
មានកូនអណ្តើកមាសមួយក្បាលកំពុងវារឡើងកូនផ្ទីរមួយដើម។ វាឃើញផ្ទីរមានមែក វាក៏វារសំដៅទៅចុងមែក។ ស្រាប់តែវារអិលជើងក្រោយធ្លាក់ចុះមក តែសំណាងល្អជើងមុខរបស់វារហ័សតោងនឹងមែកផ្ទីរជាប់។ វាបានប្រឹងលើកខ្លួនឯងឲ្យឡើងលើមែកផ្ទីរវិញ តែឡើងមិនរួច, បានត្រឹមតែនៅតោង។
កូនអណ្តើកមាសនឹកក្នុងចិត្តថា ថ្ងៃនេះ វាប្រាកដជាងាប់ហើយ។
ពេលនោះ មានកន្លាតមួយក្បាលវារកាត់ពីក្រោមកូនផ្ទីរ។ កូនអណ្តើកមាសត្រេកអរណាស់។ វាបានហៅកន្លាតឲ្យជួយ តែកន្លាតវារធ្វើព្រងើយ។ កូនអណ្តើកមាសខឹង ក៏ស្រែកជេរកន្លាតថា គ្មានចិត្តគ្មានថ្លើម។ កន្លាតនៅតែមិនងាកមើល, តែវាបាននិយាយថា៖
«ចុះម៉េចមិនប្រើស្លាប។»
កូនអណ្តើកមាសភ្ញាក់ខ្លួនព្រើត។ ត្រូវហើយ, វាមានស្លាបទេតើ។
គិតឃើញហើយ វាក៏ព្រលែងជើងដែលតោងមែកផ្ទីរ រួចហោះចេញទៅ៕
សារ៖ ពេលខ្លះ ដោយសារយើងបារម្ភហួសហេតុពេក ឬផ្តោតតែលើផ្លូវមួយ, ធ្វើឲ្យយើងមើលមិនឃើញផ្លូវជាច្រើនទៀត។
**
**
*
Story ‘A ladybug and a cockroach‘
written by Chakriya PHOU
There was a ladybug crawling up an amaranth plant. Then it saw that the plant had branches, and it crawled toward the tip of one. Suddenly, its hind legs slipped, causing it to fall; fortunately, its forelegs quickly grabbed onto the branch. It tried hard to pull itself back up onto the branch, but it could not manage to do so—it remained hanging there.
In that situation, the ladybug thought to itself that it would surely die today.
At that time, a cockroach crawled past from beneath the amaranth plant. The ladybug was overjoyed and called out to the cockroach for help, but the cockroach simply ignored it. With anger, the ladybug called the cockroach heartless. However, the cockroach didn’t even turn to look. But it remarked,
“Why don’t you use your wings?”
The ladybug unlocked its eyes. That’s right—it had wings!
After that, it let go of the branch it was clinging to and flew away.
Message: Sometimes, because we are too worried or focus solely on one path, we fail to see many other available paths.