គំរូលិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀងជាសៀវភៅ

បញ្ជាក់៖ នេះជាការប្រតិដ្ឋ និងតាក់តែងឡើងដោយខ្ញុំខ្លួនឯង ដើមី្បជាជំនួយ និងគំនិតដល់លោកអ្នកតែប៉ុណ្ណោះ មិនមែនជាលិខិតផ្លូវការឬតាមផ្លូវច្បាប់ឡើយ។ ** * The below is a sample permission letter of a musician In case there is a book publishing house that wants to publish their songs in a printing book. However, it is my own make-up letter. It is not official and it is suitable for use only in … Continue reading គំរូលិខិតអនុញ្ញាតឲ្យបោះពុម្ពចម្រៀងជាសៀវភៅ

គំរូរបៀបវារៈកម្មវិធីសំណេះសំណាលផ្ទៃក្នុងស្ថាប័នរដ្ឋ

ពេលថ្នាក់ដឹកនាំជាន់ខ្ពស់ជួបជាមួយនឹងមន្ត្រីបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ស្ថាប័ន ជាទូទៅគេហៅថា កម្មវិធីសំណេះសំណាល។ ជាធម្មតា គេមិនរៀបចំអ្វីធំដុំទេ ដោយសារតែវាជាកម្មវិធីផ្ទៃក្នុង ប៉ុន្តែគេនៅតែមានរបៀបវារៈ ដែលលោកអ្នកអាចមើលគំរូខាងក្រោមសម្រាប់ជាគំនិតបាន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលផង៕ ** ** * កម្មវិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រី​និងបុគ្គលិក............... ក្រោមអធិបតីភាព .............................................. ថ្ងៃ........................... វេលាម៉ោង........................ បន្ទប់ប្រជុំ.................... ល-រកម្មវិធីថេរវេលា១ប្រកាសហេតុ២ នាទី២ការណែនាំខ្លួនរបស់....., ......., ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាននៃ...........៥ នាទី៣របាយការណ៍របស់....... ស្តីពី........................១០ នាទី៤អនុសាសន៍របស់................................ ចប់កម្មវិធី

គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី

ទោះបីជា MC មានបទពិសោធខ្លាំងប៉ុណ្ណាក៏ដោយ ក៏គង់តែភ្លាត់ដែរ។ វាមិនមែនជារឿងធំដុំទេ។ បើលោកអ្នកប្រកាសខុស លោកអ្នកឡើងទៅប្រកាស ហើយកែមកត្រូវវិញមក វាជាការស្រេច។ ហើយខាងក្រោមនេះ ជាគំរូសម្តីសម្រាប់ MC ថ្មីថ្មោងកែខៃកំហុសពេលខ្លួនប្រកាសខុសកម្មវិធី ដោយគំរូសម្តី​នេះអាចប្រើប្រាស់បានទាំងក្នុងពិធីស្ថាប័នរដ្ឋ និងពិធីស្ថាប័នឯកជន។ ទោះយ៉ាងណា សូមកុំភ្លេចកែសម្រួលតាមការគួរ៕ ** * ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីមេត្រី នាងខ្ញុំសុំអភ័យទោស ដោយតាមរបៀបវារៈរបស់កម្មវិធី កម្មវិធីបន្ទាប់ពី.................គឺ........................ ដូច្នេះនាងខ្ញុំសុំគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ទស្សនានូវ ................................។ សូមគោរពអញ្ជើញ។ ** ** * MC speech sample in case they announce wrong program It’s not a big deal if you … Continue reading គំរូសម្តី MC ពេលប្រកាសខុសកម្មវិធី

រឿង «សំណាង និងឱកាស»

និពន្ធដោយ ភូ ចរិយា អ្នកស្រុកម្នាក់ដឹកចេកនៅលើកង់។ ពេលកំពុងជិះ មានចេកមួយស្និតជ្រុះធ្លាក់កណ្តាលផ្លូវ។ ទន្សាយមួយក្បាលឃើញចេក ក៏រត់មកស៊ីចេក។ ពេលនោះ មានបុរសពីរនាក់កំពុងតែដើរមក។ បុរសទីមួយបានឃើញទន្សាយ និងចេក, គេក៏គិតក្នុងចិត្តថា គួរលែងទន្សាយយកចេក, ឬយកទន្សាយបោះចោលចេក, ឬគួរយកទាំងពីរ? គិតចុះគិតឡើង គាត់ក៏ប្រាប់បុរសទីពីរ។ តាមពិតបុរសទីពីរមិនបានឃើញអ្វីឡើយ។ ដោយសារតែបុរសទីមួយប្រាប់ទើបគេក្រឡេកទៅឃើញមានទន្សាយ និងចេកមែន។ បុរសទីពីរមិនមាត់មួយម៉ាត់, ដើរទៅចាប់ទន្សាយនឹងដៃម្ខាង និងយួរចេកនឹងដៃម្ខាង។ បន្ទាប់មក គេក៏ស្រែកប្រាប់បុរសទីមួយ៖ «គ្នាទៅផ្ទះហើយណា៎។ បើសិនឯងចង់ឆី, ល្ងាចនេះឯងទៅផ្ទះគ្នាទៅ៕» ភាពសូញសាញ ពេលខ្លះនាំឲ្យខាតបង់លាភ