ខាងក្រោមនេះជាឯកសាររបស់ខ្ញុំផ្ទាល់អំឡុងធ្វើការ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកសម្របសម្រួលកម្មវិធី នៅក្នុងវគ្គបណ្តុះបណ្តាល។
វគ្គបណ្តុះបណ្តាលនោះត្រូវបានហៅថាជាកម្មវិធីផ្ទៃក្នុង ឬពាក្យសាមញ្ញហៅថា «កម្មវិធីគ្នាឯង»។ គណៈអធិបតី (ពិធីបើក) និងអ្នកចូលរួមមានមុខងារត្រឹមប្រធាននាយកដ្ឋានចុះក្រោម។ កម្មវិធីបែបនេះ ត្រូវបានចាត់ទុកជាកម្មវិធីផ្លូវការថ្នាក់កណ្តាល ដែលមិនទាមទារពិធីការខ្លាំងណាស់ណាទេ។ ដោយសារតែកម្មវិធីនោះមានរបៀបវារៈតិច ខ្ញុំក្នុងនាមជា MC ត្រូវបានប្រាប់ឲ្យរកពាក្យមកនិយាយបន្លាយដើមី្បកុំឲ្យមើលទៅខ្លីខ្លាំងពេក។
ហេតុនេះ បើសិនជាលោកអ្នកធ្វើជា MC ក្នុងកម្មវិធីស្រដៀងនឹងកម្មវិធីមួយនេះ លោកអ្នកអាចមើលគំរូសម្តី MC របស់ខ្ញុំនេះបាន។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំសំណូមពរឲ្យលោកអ្នកយកទៅកែសម្រួលតាមភាពជាក់ស្តែង និងតាមការគួរ៕
**
*
This is an MC speech sample for use in training which is a public sector event. However, it is for use in events in Cambodia, that’s why it is in Khmer and unable to be translated into English.
**
**
*
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព
តាងនាមឲ្យគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសមេត្តាចូលកាន់ទីកន្លែង និងសូមមេត្តាបិទសំឡេងទូរស័ព្ទ។ កម្មវិធីនឹង ប្រារព្ធក្នុងពេលបន្តិចទៀតនេះ។ សូមអរគុណ។
ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖
– សូមគោរព ……………………………………
– សូមគោរព …………………………………..
– សូមគោរព ………………… តំណាង………………..
– សូមគោរព ……………………………………
– សូមគោរពលោក លោកស្រី នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមាននៅទីនេះ
ថ្ងៃនេះ …………………………… សហការជាមួយ ……………………………. បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី …………………………. ក្រោមអធិបតីភាពរបស់ …………………… ។
ជាកិច្ចចាប់ផ្តើមកម្មវិធី នាងខ្ញុំសូមគោរពអញ្ជើញគណៈអធិបតី និងសមាជិក-សមាជិកាអង្គពិធីមេត្តាក្រោកឈរដើម្បីគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា។ សូមគោរពអញ្ជើញ។
គោរព!
សូមអរគុណ ! សូមមេត្តាសម្រួលឥរិយាបថ។
គណៈអធិបតី, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយស
ជាកិច្ចបន្ត នាងខ្ញុំសូមគោរពអនុញ្ញាតប្រកាសនូវសមាសភាពអ្នកចូលរួមមាន៖ ឯកឧត្តម …………………. ជាអធិបតីដ៏ខ្ពង់ខ្ពស់, ឯកឧត្តម ………………………, លោកជំទាវ ……….. តំណាង…………………….., កញ្ញា …………………. តំណាង……., តំណាង………, ក្រុមការងារ………… និងក្រុមការងារ……………..។ របៀបវារៈនៃវគ្គបណ្តុះបណ្តាលស្តីពី………………………………. រួមមាន៖…………………………………..។
គណៈអធិបតី, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងឡាយ
កិច្ចបន្តទៅនេះ នាងខ្ញុំសូមគោរពអញ្ជើញ…………………. និងជា………………………… មេត្តាឡើងមានមតិចាប់អារម្មណ៍។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណ………………….ដែលមានមតិចំណាប់អារម្មណ៍ប្រកបដោយអត្ថន័យ និងបានក្បោះក្បាយល្អ។
កិច្ចបន្ត នាងខ្ញុំសូមគោរពអញ្ជើញ…………………. មេត្តាឡើងមានមតិស្វាគមន៍ដល់អង្គពិធី។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណ………………….នូវមតិស្វាគមន៍ប្រកបដោយអត្ថន័យជ្រាលជ្រៅរបស់………………។
ជាកិច្ចបន្តទៅទៀតនេះ នាងខ្ញុំសូមអនុញ្ញាតគោរពអញ្ជើញ …………………………… មេត្តាមានមតិបើកវគ្គបណ្តុះបណ្តាល។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម នូវប្រសាសន៍ និងអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តមជាជំនួយដល់វគ្គបណ្តុះបណ្តាលនេះ ហើយនាងខ្ញុំក៏សូមអនុញ្ញាតគោរពស្នើសុំ ឯកឧត្តមមេត្តាថតរូបជាមួយសមាជិកសមាជិកាវគ្គបណ្តុះបណ្តាលដើមី្បទុកជាអនុស្សាវរីយ៍។ សូមគោរព អញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណ និងសូមគោរពអញ្ជើញគណៈអធិបតី, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសមេត្តាចូលកាន់ទីកន្លែង ដើមី្បដំណើរការវគ្គបណ្តុះបណ្តាលដូចដែលបានគ្រោងទុក៕