.................. សុំជម្រាបសួរ ជួបជាមួយនាងខ្ញុំ.............. Presenter នៅក្នុងកម្មវិធីតាំងបង្ហាញផលិតផល ............. ដែលកំពុងធ្វើនៅ ...................។ សុំជម្រាបជូនអតិថិជនឲ្យបានជ្រាបថា កម្មវិធីតាំងបង្ហាញផលិតផល ............. មានរយៈពេលមួយថ្ងៃ គឺថ្ងៃ....... ទី...... ខែ........ ឆ្នាំ.......... ដោយយើងខ្ញុំមានផលិតផលចំនួន..... មកបង្ហាញជូនអតិថិជន។ ផលិតផលទី ១ ជា.............. .................................... សម្រាប់..............................។ និងផលិតផលទី ២ ជា.............. ..................................... សម្រាប់ ...............................។ ផលិតផលទាំងពីរមុខនេះ យើងខ្ញុំបានដាក់តាំងបង្ហាញ ដែលអតិថិជនទាំងឡាយអាចមកទស្សនាដោយផ្ទាល់ ដោយផលិតផលទី ១ ......... ស្ថិតនៅខាងស្តាំដៃនាងខ្ញុំ, និងផលិតផលទី ២ ............. ស្ថិតនៅខាងឆ្វេងដៃនាងខ្ញុំ។ មួយទៀត នាងខ្ញុំសុំជម្រាបជូនអតិថិជនឲ្យបានជ្រាបថា ............... មាន promotion ពិសេស ប្រសិនបើលោកអ្នកជាវផលិតផលណាមួយ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២០ ភាគរយភ្លាមៗតែម្តង ដែល promotion ពិសេសនេះ មានតែក្នុងថ្ងៃនេះ និងសម្រាប់លោកអ្នកដែលជាវក្នុងកម្មវិធីនេះដោយផ្ទាល់តែប៉ុណ្ណោះ។ … Continue reading គំរូសម្តីផ្តើមរបស់ Presenter ក្នុងកម្មវិធីបង្ហាញផលិតផលនៅផ្សារ
Tag: mc speech
គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ
វីដេអូនេះនាំសម្តីពីកិត្តិយសនិងសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ, ដោយមានការព្រមានចំពោះការប្រើប្រាស់ពាក្យ។
គំរូរបៀបវារៈ និងសម្តី MC ពិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតសាកលវិទ្យាល័យ
ខាងក្រោមនេះជាគំរូរបៀបវារៈ និងសម្តី MC សម្រាប់កម្មវិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតរបស់សាកលវិទ្យាល័យ។ ឯកសារនេះ នាងខ្ញុំផ្តោតលើស្ថាប័នឯកជនច្រើនជាងស្ថាប័នរដ្ឋ, ប៉ុន្តែក៏អាចប្រើនៅក្នុងកម្មវិធីរបស់សាកលវិទ្យាល័យរដ្ឋបានដូចគ្នា គ្រាន់តែលោកអ្នកត្រូវកែសម្រួលច្រើនគួរសម។ ដោយសារតែទាំងគំរូរបៀបវារៈ និងសម្តី MC ជាការតាក់តែងដោយគំនិតនាងខ្ញុំផ្ទាល់, មិនបានប្រើកម្មវិធីបច្ចេកវិទ្យាមកជួយផលិតឡើយ, ដូចនេះតែងមានចំណុចខ្វះខាត ដែលពិបាកនឹងចៀសផុត។ ហេតុដូច្នេះ នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាពិនិត្យឡើងវិញ និងកែសម្រួលតាមការគួរ មុននឹងប្រើប្រាស់។ ** ** * This is a sample of agenda and MC speech for an honor certificate offering to university student events. It should be used in private universities more than in public universities, still you can … Continue reading គំរូរបៀបវារៈ និងសម្តី MC ពិធីប្រគល់ប័ណ្ណកិត្តិយសជូននិស្សិតសាកលវិទ្យាល័យ
គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)
ខាងក្រោមនេះជាគំរូសម្តី MC សម្រាប់បើកកម្មវិធីណាមួយ ដែលជាកម្មវិធីដែលស្ថាប័នឯកជន, ជាពិសេសក្រុមហ៊ុន, តែងតែប្រារព្ធជាប្រចាំ អាចថាប្រចាំឆ្នាំ, ប្រចាំខែ ឬប្រចាំឆមាស។ គំរូសម្តីនេះជាគំរូសម្តីសម្រាប់បើកកម្មវិធី និងសម្រាប់កម្មវិធីណាដែលមានរបៀបវារៈផ្តោតលើទស្សនីយភាពច្រើនជាងសុន្ទរកថា។ ពាក្យទស្សនីយភាពសំដៅដល់ការសម្តែងលើឆាកនានាដូចជារបាំ, ចម្រៀងជាដើម។ ទោះយ៉ាងណា នាងខ្ញុំសុំបញ្ជាក់ថា គំរូសម្តីនេះជាការតាក់តែងដោយគំនិតនាងខ្ញុំផ្ទាល់ មិនបានប្រើកម្មវិធីបច្ចេកវិទ្យាមកជួយផលិតឡើងទេ, ដូចនេះតែងមានចំណុចខ្វះខាត ដែលពិបាកនឹងចៀសផុត។ ហេតុដូច្នេះ នាងខ្ញុំសុំឲ្យលោកអ្នកមេត្តាកែសម្រួលតាមការគួរ។ ** ** * This is a sample of MC speech, in Khmer language, for any event of a private sector that launched yearly, monthly, or quarterly. This speech is an opening speech and for … Continue reading គំរូសម្តី MC បើកកម្មវិធីប្រចាំក្រុមហ៊ុន (ស្ថាប័នឯកជន)