៤ ការងារដែលនិស្សិតអាចធ្វើក្រៅម៉ោងសិក្សា

ក្នុងនាមជានិស្សិត, ការសិក្សាជារឿងចម្បង។ ប៉ុន្តែពេលខ្លះ កត្តាជីវភាពអាចបង្កជាផលប៉ះពាល់ដល់អារម្មណ៍។ ដូច្នេះ និស្សិតអាចពិចារណាការងារដូចខាងក្រោមនេះ ដែលអាចធ្វើបាន នៅក្រៅម៉ោងសិក្សា៖ - បកប្រែអត្ថបទ - សរសេរអត្ថបទព័ត៌មាន - កែសម្រួលអត្ថបទ ឬកែអក្ខរាវិរុទ្ធ - សរសេររឿងប្រឌិត ទោះយ៉ាងណា នេះជាការស្នើគំនិតប៉ុណ្ណោះ។ ហើយសុំបញ្ជាក់ថា ការងារទាំងអស់នេះមិនមែនជួយធ្វើឲ្យជីវភាពបានធូរធារទេ, វាគ្រាន់តែអាចឲ្យបងប្អូនរកបានប្រាក់ចំណូលខ្លះៗតែប៉ុណ្ណោះ៕ ** ** * 4 Jobs that students can do part-time As a student, studying is the priority task. But sometimes money issue can cause trouble that can make them be able to focus … Continue reading ៤ ការងារដែលនិស្សិតអាចធ្វើក្រៅម៉ោងសិក្សា

គំរូកិច្ចសន្យាការងារជាតួសម្រាប់ផលិតវីដេអូធ្វើសរសៃ

រវាង ......................... អត្តសញ្ញាប័ណ្ណលេខ............. អាសយដ្ឋានបច្ចុប្បន្ន ........................... ជាម្ចាស់គណនីវីដេអូ ហៅថា ភាគី ក និង ……………………. អត្តសញ្ញាប័ណ្ណលេខ…………. អាសយដ្ឋានបច្ចុប្បន្ន ……………………… ជាតួសម្រាប់ថត ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១​ - ប្រភេទការងារ ភាគី ក បានយល់ព្រមជួលភាគី ខ មកធ្វើជាតួសម្រាប់ថតវីដេអូធ្វើសរសៃ ហើយភាគី ខ ក៏បានយល់ព្រមធ្វើជាតួសម្រាប់ថតវីដេអូធ្វើសរសៃឲ្យភាគី ក។ ប្រការ ២ -  ប្រាក់កម្រៃ ភាគី ក បានយល់ព្រមផ្តល់ប្រាក់កម្រៃដល់ភាគី ខ ចំនួន.......................។ ប្រការ ៣ - រយៈពេលថត ភាគី ខ ត្រូវបំពេញការងារជាតួសម្រាប់ថតវីដេអូធ្វើសរសៃឲ្យ ភាគី ក ចំនួន ១០ ម៉ោង, តាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖ … Continue reading គំរូកិច្ចសន្យាការងារជាតួសម្រាប់ផលិតវីដេអូធ្វើសរសៃ

របៀបផលិតទឹកដោយប្រើស្រកីដូង និងពន្លឺព្រះអាទិត្យ

បញ្ជាក់៖ នេះជាគំនិត និងការពិសោធផលិតផ្ទាល់ខ្លួន, ហើយទឹកដែលផលិតបានមិនទាន់ជាទឹកមានសុវត្ថិភាពទេ។ វត្ថុត្រូវការ - ធុងទឹកជ័រ (មានគម្រប) - ថង់ផ្លាស្ទិកធំ និងស្អាត - កែវទឹក - ដុំស្រកីដូង - វត្ថុរឹង (ដុំថ្មឬរបស់អ្វីមួយដែលអាចសង្កត់កណ្តាលថង់ផ្លាស្ទិក) វិធីធ្វើ - យកថង់ផ្លាស្ទិកដាក់ទៅក្នុងធុងជ័រ ត្រឹមពាក់កណ្តាលធុង។ - ដាក់ស្រកីដូងលើថង់ផ្លាស្ទិក ដោយទុកចន្លោះកណ្តាលសម្រាប់ដាក់កែវទឹក។ - គ្របថង់ផ្លាស្ទិកពីលើមួយជាន់ទៀត រួចយកវត្ថុរឹងមកដាក់ពីលើថង់ផ្លាស្ទិកឲ្យថង់ស្រុតចុះតម្រង់ទៅរកកែវទឹក រួចបិទធុងឲ្យជិត។ - យកធុងទៅដាក់ហាលថ្ងៃ។ ចំណាំ - ត្រូវការពេលជាច្រើនម៉ោង, ពន្លឺថ្ងៃ និងកម្តៅ។ - ទទួលបានបរិមាណទឹកតិច និងមិនទាន់ប្រាកដថាមានសុវត្ថិភាពឡើយ៕ https://videopress.com/v/hN07JEzl?resizeToParent=true&cover=true&posterUrl=https%3A%2F%2Fvideos.files.wordpress.com%2FhN07JEzl%2F1766744813_mp4_std.original.jpg&preloadContent=metadata&useAverageColor=true How to produce water from coconut husk and solar Note: This is an idea and … Continue reading របៀបផលិតទឹកដោយប្រើស្រកីដូង និងពន្លឺព្រះអាទិត្យ

គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ

វីដេអូនេះនាំសម្តីពីកិត្តិយសនិងសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ, ដោយមានការព្រមានចំពោះការប្រើប្រាស់ពាក្យ។