គំរូកិច្ចសន្យាការងារជាតួសម្រាប់ផលិតវីដេអូធ្វើសរសៃ

រវាង ......................... អត្តសញ្ញាប័ណ្ណលេខ............. អាសយដ្ឋានបច្ចុប្បន្ន ........................... ជាម្ចាស់គណនីវីដេអូ ហៅថា ភាគី ក និង ……………………. អត្តសញ្ញាប័ណ្ណលេខ…………. អាសយដ្ឋានបច្ចុប្បន្ន ……………………… ជាតួសម្រាប់ថត ហៅថា ភាគី ខ។ ភាគីទាំងពីរបានអាន និងព្រមព្រៀងគ្នាតាមលក្ខខណ្ឌដូចខាងក្រោម៖ ប្រការ ១​ - ប្រភេទការងារ ភាគី ក បានយល់ព្រមជួលភាគី ខ មកធ្វើជាតួសម្រាប់ថតវីដេអូធ្វើសរសៃ ហើយភាគី ខ ក៏បានយល់ព្រមធ្វើជាតួសម្រាប់ថតវីដេអូធ្វើសរសៃឲ្យភាគី ក។ ប្រការ ២ -  ប្រាក់កម្រៃ ភាគី ក បានយល់ព្រមផ្តល់ប្រាក់កម្រៃដល់ភាគី ខ ចំនួន.......................។ ប្រការ ៣ - រយៈពេលថត ភាគី ខ ត្រូវបំពេញការងារជាតួសម្រាប់ថតវីដេអូធ្វើសរសៃឲ្យ ភាគី ក ចំនួន ១០ ម៉ោង, តាមកាលបរិច្ឆេទ និងពេលវេលាដូចខាងក្រោម៖ … Continue reading គំរូកិច្ចសន្យាការងារជាតួសម្រាប់ផលិតវីដេអូធ្វើសរសៃ

របៀបបង្កើតរូបពាងក្នុង MS PowerPoint

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ របៀបធ្វើ - បើកកម្មវិធី MS PowerPoint - ចុចលើពាក្យ Insert និងចុចលើពាក្យ Shape - ចុចលើរូបរង្វង់មូល - គូសលើ Slide នូវទំហំរង្វង់ដែលលោកអ្នកចង់បាន - ចម្លងរូបបន្ថែមចំនួន ២ ដោយដាក់លើគ្នា រួចកែសម្រួលទំហំ និងរូបរាង ទៅតាមផែនការការងារជាក់ស្តែងរបស់លោកអ្មក - គូសរង្វង់មូលចំនួន ២ ដែលមានទំហំ និងកម្ពស់ស្មើនឹងរង្វង់ទាំងបីបញ្ចូលគ្នា - ចុចលើរង្វង់ទី ១ (រង្វង់ដែលគូរដំបូងគេ និងនៅលើគេបង្អស់) រួចចុចលើ Mouse ខាងស្តាំ ហើយជ្រើសយក Bring to Front - កែសម្រួលទំហំ ដើមី្បឲ្យចេញជារាងមាត់ពាង - ចុចលើរង្វង់មូល (ទី ៣ ) រួចចុចលើ Mouse ខាងស្តាំ ហើយចុចលើ … Continue reading របៀបបង្កើតរូបពាងក្នុង MS PowerPoint

គំរូសម្តីអ្នកអធិប្បាយទូរទស្សន៍ព្រះរាជសកម្មភាពព្រះមហាក្សត្រ

វីដេអូនេះនាំសម្តីពីកិត្តិយសនិងសកម្មភាពរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រីខ្មែរ, ដោយមានការព្រមានចំពោះការប្រើប្រាស់ពាក្យ។

គំរូរបៀបកាត់ត Stopmotion ចលនារអិល

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថតតាមលេខរៀង រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER​ - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា បួនក្បៀសសូន្យ … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិល