និពន្ធដោយ ភូ ចរិយា នារី ៖ ដើមី្បបង្ហាញថាជឿជាក់លើមនុស្សម្នាក់ តើគេធ្វើយ៉ាងម៉េច? បុរស ៖ ស្រួលទេ។ ឧទាហរណ៍ ដូចជារវាងបង និងអូន។ បើគេមកប្រាប់បងថា អូនលួចមានអ្នកផ្សេង, បើសិនបងជឿជាក់លើអូន បងអត់ខ្វល់ទេ។ ប៉ុន្តែបើបងមិនជឿអូន, បងនឹងមកសួរអូនថា តើអូនពិតជាលួចមានអ្នកផ្សេងដូចគេថាមែនឬអត់៕
Tag: រឿងប្រឌិត
រឿង «យល់ឬនៅ?»
និពន្ធដោយ ភូ ចរិយា ចក់ និងចូចកំពុងអង្គុយហូបនំបញ្ចុក។ ចូចមិនហូប គិតតែពីអង្គុយភ្លឹក។ ឃើញដូច្នោះ ចក់ក៏សួរ៖ «គិតស្អី?» «គ្នាចង់ដឹងថា អ្នកដែលត្រូវគេវាយមានអារម្មណ៍យ៉ាងណា។» ចូចតប។ ម៉ាំង! ចូចផ្កាប់មុខចូលចាននំបញ្ចុក។ ពេលគេងើបមុខមកវិញ, ចក់សួរ៖ «ពេលនេះដឹងឬនៅ?» «ដឹងហើយ។» ចូចឆ្លើយទាំងងក់ក្បាលញាប់ស្អេក។ «អើ បើអ៊ីចឹងឆាប់ស៊ីទៅ។» ចូចមិនមាត់, ប្រញាប់កាយនំបញ្ចុកចូលមាត់៕
រឿង «មកពីប្រើរបស់ខ្មោច»
និពន្ធដោយ ភូ ចរិយា ដាក់ពាក្យធ្វើការពីរកន្លែង។ មួយជាអ្នកម៉ាស្សា មួយជាអ្នករត់តុ។ ជាប់ទាំងពីរ។ ខ្ញុំសម្រេចរើសយកការងារម៉ាស្សា ព្រោះបានប្រាក់ខែហើយមានកន្លែងស្នាក់នៅទៀត, មិនបាច់ដេកផ្ទះជួលប្រជ្រៀតគ្នា។ ធ្វើការនៅហ្នឹង ខ្ញុំរីករាយណាស់។ មិត្តរួមការងារល្អ ហើយថៅកែក៏ចិត្តបាន។ ប៉ុន្តែផ្ទះហ្នឹងដូចមិនស្វាគមន៍ខ្ញុំទេ។ ផ្ទះនេះជាផ្ទះល្វែង, បីជាន់ និងវែង។ ផ្នែកខាងមុខតាំងពីជាន់ផ្ទាល់ដីដល់ជាន់ទីពីរជាកន្លែងម៉ាស្សា។ ផ្នែកខាងក្រោយនៃជាន់ទីមួយ និងទីពីរជាកន្លែងគ្រួសារថៅកែរស់នៅ។ ជាន់លើបង្អស់ជាផ្ទះបាយ និងកន្លែងបោកគក់ហាលខោអាវ។ ចំណែកបុគ្គលិកម៉ាស្សាដេកនៅផ្នែកខាងក្រោយនៃជាន់ផ្ទាល់ដី។ គ្មានគ្រែទេ មានតែពូកដាក់ផ្ទាល់នឹងឥដ្ឋ និងមានម៉ាស៊ីនត្រជាក់។ ថៅកែសង់ឡៅតឿក្នុងបន្ទប់នោះ ដូច្នេះមានកន្លែងដេក និងដាក់ខោអាវ, មិនចង្អៀតឡើយ។ ខ្ញុំសុំដេកនៅក្រោម ព្រោះខ្ញុំមិនសូវចូលចិត្តឡៅតឿ។ តាំងពីយប់ទីមួយដែលខ្ញុំនៅ ពេលខ្ញុំបិទភ្នែករៀបដេក ខ្ញុំតែងឃើញស្រីម្នាក់នៅបង្កាន់ដៃឡៅតឿ ក្នុងកាយវិការអើតមើលមកក្រោម។ ខ្ញុំមើលមិនឃើញមុខទេ ព្រោះនាងទម្លាក់សក់បាំងជិត។ ដំបូងខ្ញុំមិនអើពើទេ។ ប៉ុន្តែក្រោយទៅនៅទីនោះបានប្រាំថ្ងៃ, ឃើញទាំងប្រាំយប់, ខ្ញុំចាប់ផ្តើមសង្ស័យ។ ខ្ញុំបានសួរបុគ្គលិកផ្សេងៗ, ពួកគេសុទ្ធតែមកនៅមុនខ្ញុំ, គ្មាននរណាឃើញអ្វីទេ។ ឮដូច្នោះ ខ្ញុំចាប់ផ្តើមមិនស្រួលក្នុងអារម្មណ៍។ ខ្ញុំគិតថា ប្រហែលជាជំនាងផ្ទះ, ប្រហែលជាខ្ញុំមិនបានសែន ពេលចូលមកនៅ, ដូច្នេះខ្ញុំក៏ទៅទិញចេកមកសែន។ សែនរួច យប់ហ្នឹង … Continue reading រឿង «មកពីប្រើរបស់ខ្មោច»
រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស»
និពន្ធដោយ ភូ ចរិយា នៅទីប្រជុំជនមានគ្រួសារមួយដែលមានម្តាយ, កូនប្រុស, កូនប្រសា និងចៅពីរនាក់។ ដោយសារតែវិបត្តិហិរញ្ញវត្ថុ បុរសជាកូនគិតចង់យកដីទៅបញ្ចាំនៅធនាគារ តែធនាគារមិនព្រមទទួលដោយសារតែក្រោយពីវាស់ស្ទង់ឃើញថា គេមិនអាចមានលទ្ធភាពបង់ការប្រាក់។ គេពិបាកចិត្តណាស់។ គេបានប្រាប់ម្តាយថា៖ «ប្រហែលទាល់តែលក់ដីហើយទើបបានម៉ែ។ ប៉ុន្តែកូនមិនចង់លក់ដីទាំងមូលទេ។ កូនចង់លក់តែពាក់កណ្តាលប៉ុណ្ណោះ។» «កូនធ្វើអីក៏ធ្វើចុះ។ ម៉ែមិនជំទាស់ទេ។» ម្តាយពោល។ ក្រោយពីបានការអនុញ្ញាតពីម្តាយ បុរសនោះក៏ធ្វើស្លាកលក់ដី រួចយកទៅព្យួរនៅនឹងរបង។ មួយខែទៅហើយ កុំថាឡើយអ្នកទិញ សូមី្បតែអ្នកមកសួរនាំក៏គ្មានដែរ។ បុរសជាកូនកាន់តែអស់សង្ឃឹម ប៉ុន្តែម្តាយមកលើកទឹកចិត្ត៖ «មនុស្សល្អ ទេវតាមិនបិទផ្លូវឡើយ។» ប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមានយាយចាស់ម្នាក់ស្ពាយបង្វិចកញ្ចាស់នឹងស្មា និងមានឆ្កែមួយបានមកសុំទិញដី តែគាត់ថាគាត់គ្មានលុយដុំមកទិញទេ គាត់សុំទិញម្តងមួយម៉ែត្របួនជ្រុង ហើយនិងបង់ប្រាក់ទិញក្នុងរវាងបីថ្ងៃម្តង។ ដោយមើលទៅយាយចាស់គួរឲ្យអាណិត ខាងបុរស និងក្រុមគ្រួសារក៏ព្រម ប៉ុន្តែបុរសនោះថា ធ្វើកិច្ចសន្យាផ្ទាល់មាត់បានហើយ មិនបាច់ធ្វើកិច្ចសន្យាក្រដាសទេ ចាំដល់បង់គ្រប់ចំនួន សឹមទៅផ្ទេរកម្មសិទ្ធិនៅរដ្ឋអំណាចតែម្តង។ យាយចាស់យល់ព្រម រួចក៏បង់ប្រាក់ថ្លៃដីមួយម៉ែត្របួនជ្រុងឲ្យទៅម្ចាស់ដី។ ខាងម្ចាស់ដីបានវាស់ដីផ្នែកខាងមុខ និងខាងស្តាំនៃផ្ទះដែលមានដើមល្ហុងមួយដើមឲ្យយាយចាស់ ដោយដាក់ឈើបួនជាសម្គាល់ព្រំដី។ បន្ទាប់មក យាយចាស់បានចូលនៅក្រោមដើមល្ហុងនោះជាមួយនឹងឆ្កែ។ បីថ្ងៃក្រោយ យាយចាស់បង់ប្រាក់ថ្លៃមួយម៉ែត្របួនជ្រុងទៀត។ ម្ចាស់ដីក៏ពង្រីកបង្គោលព្រំដី។ យាយចាស់នោះទៀងពេលណាស់។ គ្រប់បីថ្ងៃ … Continue reading រឿង «លក់ដីឲ្យអ្នកដែលមិនមែនជាមនុស្ស»