របៀបអញ្ជើញបុគ្គលិកចូលរួមវិបស្សនាការងារនៅស្ថាប័នឯកជន

ជាទូទៅ ស្ថាប័នឯកជនប្រើសារអេឡិចត្រូនិចច្រើនជាងក្រដាស។ ដោយសារតែវិបស្សនាការងារ ឬ retreat ជាកម្មវិធីផ្ទៃក្នុង ដូច្នេះខាងផ្នែករដ្ឋបាលនឹងផ្ញើសារអេឡិចត្រូនិចទៅកាន់បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលត្រូវចូលរួមកម្មវិធីនេះ ដោយបញ្ជាក់នៅក្នុងសារនូវព័ត៌មានចាំបាច់ ដូចជា៖ - កាលបរិច្ឆេទចាប់ផ្តើម និងបញ្ចប់ - កាលបរិច្ឆេទថ្ងៃ និងម៉ោងចេញដំណើរ - ទីកន្លែងធ្វើកម្មវិធី - សកម្មភាពដែលត្រូវមាន។ល។ មានស្ថាប័នមួយចំនួនមិនសរសេរក្នុងសារអេឡិចត្រូនិចទេ ដោយពួកគេរៀបរបៀបវារ: retreat ជាបែបឌីជីថល រួចភ្ជាប់ក្នុងសារអេឡិចត្រូនិចដែលផ្ញើទៅកាន់បុគ្គលិក។ បែបបទអញ្ជើញចូលរួមវិបស្សនាការងាររបស់ស្ថាប័នឯកជនមានភាពទូលំទូលាយ និងសម្បូរបែបជាងបែបបទនៅស្ថាប័នរដ្ឋ។ ចំណុចខុសគ្នាមួយទៀតគឺស្ថាប័នរដ្ឋប្រើភាសាខ្មែរ ឯស្ថាប័នឯកជនអាចប្រើភាសាខ្មែរក៏បានភាសាបរទេសក៏បាន អាស្រ័យលើការគ្រប់គ្រង របស់ពួកគេ៕ https://videopress.com/v/zCsnIJOZ?resizeToParent=true&cover=true&preloadContent=metadata&useAverageColor=true

ការប្រើបាវចនាជាតិខ្មែរលើឯកសារ

បាវចនាជាតិរបស់កម្ពុជាមាន៖ ជាតិ សាសនា ព្រះមហាក្សត្រ។ គ្រាន់តែជាទូទៅ យើងរាប់បញ្ចូលទាំងពាក្យ 'ព្រះរាជាណាចក្រកម្ពុជា' ដែលដាក់នៅខាងលើពាក្យទាំងបីនេះ។ បាវចនាជាតិប្រើបានតែចំពោះឯកសារស្ថាប័នរដ្ឋប៉ុណ្ណោះ។ ស្ថាប័នឯកជនដូចជាក្រុមហ៊ុន, សមាគម, អង្គការ, មូលនិធិ (ឯកជន), និងគ្រប់អាជីវកម្មតូចធំ មិនអាចប្រើបាវចនាជាតិលើឯកសាររបស់ខ្លួនបានឡើយ សូមី្បតែត្រា, លើកលែងតែឯកសារដែលត្រូវឆ្លងកាត់ឬជាតម្រូវការរបស់អាជ្ញាធរ។ ចំពោះថាតើមានប្រភេទឯកសារអ្វីខ្លះ? នោះម្ចាស់ស្ថាប័នឯកជនត្រូវជួបនឹងអាជ្ញាធរដោយផ្ទាល់។ តាមរបៀបរបបរដ្ឋបាល បាវចនាជាតិត្រូវតែដាក់នៅផ្នែកខាងលើបង្អស់នៃលិខិតឬសំណើ ដោយប្រើទំហំអក្សរធំជាងឃ្លា និងប្រយោគផ្សេងៗ។ និមិត្តសញ្ញារបស់ស្ថាប័នត្រូវតែនៅក្រោមបាវចនាជាតិ ទោះបីជានិមិត្តសញ្ញានោះស្ថិតនៅជ្រុងខាងណានៃក្រដាសក៏ដោយ។ ការដាក់បាវចនាជាតិជាប្រភេទអក្សរដិត និងអក្សរឆ្លាក់ផ្សេងៗជារបៀបតុបតែង ហើយតែងប្រែប្រួលទៅតាមស្ថាប័ននីមួយៗ លើកលែងតែលិខិតផ្លូវការដែលត្រូវបញ្ជូនចេញទៅក្រៅស្ថាប័ន (និងលិខិតឬសំណើមួយចំនួនទៀត) ដែលអ្នកធ្វើការក្នុងការិយាល័យរដ្ឋបាលតែងនិយាយថា 'ត្រូវមានក្បាលលិខិត', នោះការរៀបចំ និងតាក់តែងបាវចនាជាតិត្រូវគោរពតាមគោលការណ៍រដ្ឋបាល ទាំងប្រភេទអក្សរឆ្លាក់, ទំហំ និងពណ៌៕

គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី២

រាជធានីភ្នំពេញ ថ្ងៃទី..... ខែ...... ឆ្នាំ....... លិខិតអញ្ជើញ សូមអញ្ជើញ លោកស្រី.................... មន្ត្រីនាយកដ្ឋាន............... ចូលរួម ៖ អង្គវិបស្សនាការងារ............... ក្រោមអធិបតីភាពបើក និងបិទដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ............................................. កាលបរិច្ឆេទ ៖ ថ្ងៃទី...... ដល់ថ្ងៃទី...... ខែ....... ឆ្នាំ......... ទីកន្លែង ៖ សណ្ឋាគារ...... ខេត្ត....... សូមជូនភ្ជាប់ ៖ របៀបវារៈកម្មវិធី សម្លៀកបំពាក់ ៖ សមរម្យ ដូចម្តេចហៅថា «វិបស្សនាការងារ»? នៅក្នុងស្ថាប័នរដ្ឋហៅថា «វិបស្សនាការងារ», រីឯនៅស្ថាប័នឯកជនច្រើនតែប្រើភាសាអង់គ្លេសហៅថា «Retreat»។ ជាទូទៅ វិបស្សនាការងារ ឬ Retreat ត្រូវបានធ្វើឡើងនៅចុងឆ្នាំ។ វាជាកម្មវិធីផ្ទៃក្នុងស្ថាប័ន ដោយមានតែអ្នកក្នុងស្ថាប័នប៉ុណ្ណោះទើបចូលរួម។ គោលបំណងក្នុងការធ្វើ retreat, បើពោលតាមបែបផ្លូវការគឺដើម្បី៖ - បូកសរុបការងារ - បង្ហាញបញ្ហាដែលផ្នែកនីមួយបានជួបប្រទះ និងវិធីសាស្ត្រដោះស្រាយ - បង្ហាញពីផែនការនាឆ្នាំក្រោយរបស់ផ្នែកនីមួយៗ - … Continue reading គំរូលិខិតអញ្ជើញចូលរួមវិបស្សនាការងារ (ស្ថាប័នរដ្ឋ) ទី២

គំរូរបៀបវារៈកិច្ចប្រជុំថ្នាក់ដឹកនាំក្នុងស្ថាប័ន

កិច្ចប្រជុំថ្នាក់ដឹកនាំនៃក្រសួង............. ក្រោមអធិបតីភាព ............................. ថ្ងៃទី......., ម៉ោង........., នៅ.......... ១. ប្រសាសន៍បើកកិច្ចប្រជុំរបស់គណៈអធិបតី ២. ផែនការ............................ ដោយ.......................... ៣. វឌ្ឍនភាពការងារ................ ដោយ.............................. ៤. គម្រោង.......................... ដោយ.............................. ៥. សំណើ............................ ដោយ.............................. ចំណាំ៖ កម្មវិធីនឹងប្រែប្រួលតាមភាពជាក់ស្តែង។ គំរូ Voice over script របៀបវារៈកិច្ចប្រជុំថ្នាក់ដឹកនាំស្ថាប័នរដ្ឋ កិច្ចប្រជុំថ្នាក់ដឹកនាំនៃស្ថាប័នជាកម្មវិធីផ្លូវការពាក់កណ្តាល, មិនផ្លូវការពាក់កណ្ដាល ដោយសារតែធ្វើតែក្នុងស្ថាប័ន, គ្មានការផ្សព្វផ្សាយជាសាធារណៈ និងមានតែអ្នកក្នុងស្ថាប័នចូលរួម។ មិនថាយ៉ាងណាត្រូវតែរបៀបវារៈកម្មវិធី គ្រាន់តែរបៀបវារៈនោះមិនទាមទារការរៀបចំ និងការតាក់តែងប្រណីតពេកទេ។ គ្រាន់តែផ្នែកខាងលើមានឈ្មោះកម្មវិធី, បន្ទាប់មកបញ្ជាក់ថាក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំរូបណា, កាលបរិច្ឆេទប្រជុំ, ពេលវេលាប្រជុំ និងទីកន្លែងប្រជុំ។ រួចហើយដាក់តាមលេខរៀង, ប្រធានបទដែលត្រូវលើកក្នុងកិច្ចប្រជុំ និងឈ្មោះអ្នកលើក និងបរិយាយប្រធានបទនោះ គឺជាការស្រេច។ គ្មានការកំណត់ម៉ោងចាប់ផ្តើម និងម៉ោងបញ្ចប់ដូចធ្វើបទបង្ហាញទេ ហើយចំណុចដែលត្រូវតែដឹងនោះគឺថា របៀបវារៈគ្រាន់តែធ្វើតាមរបៀបរបបប៉ុណ្ណោះ, ពេលប្រជុំជាក់ស្តែងអាចមានការផ្លាស់ប្តូរ ឬលើកដាក់លេខរៀងប្រធានបទ ហើយនិងអាចបន្ថែមប្រធានបទផ្សេងៗទៀតផងដែរ។ ដូច្នេះជាទូទៅ នៅផ្នែកខាងក្រោមរបៀបវារ:តែងមានដាក់ចំណាំថា 'កម្មវិធីនឹងប្រែប្រួលតាមភាពជាក់ស្តែង'៕ … Continue reading គំរូរបៀបវារៈកិច្ចប្រជុំថ្នាក់ដឹកនាំក្នុងស្ថាប័ន