បញ្ជាក់៖ ទិន្នន័យក្នុងអត្ថបទនេះជាបទពិសោធការងារកន្លងមក។ វាជាជ្រុងតូចមួយនៃរដ្ឋបាលទូទៅស្ថាប័នរដ្ឋ, ហើយសម្រាប់ជាព័ត៌មាន និងជាចំណេះដឹងទូទៅប៉ុណ្ណោះ។
លិខិតរដ្ឋបាលទូទៅនៃស្ថាប័នរដ្ឋចែកជា៖
១. លិខិតទៅក្រៅស្ថាប័ន (លិខិតចេញ ឬលិខិតផ្លូវការ)
២. លិខិតចរាចរណ៍ក្នុងស្ថាប័ន (លិខិតផ្ទៃក្នុង)

ជាទូទៅ ផ្នែកការងារក្នុងស្ថាប័ន ហៅថា ‘នាយកដ្ឋានឬអង្គភាព’។ ចំពោះលិខិតផ្ទៃក្នុងជាបន្ទុករបស់នាយកដ្ឋាននីមួយៗក្នុងស្ថាប័ន។ បើលិខិតចេញ អាចនឹងទទួលបន្ទុកដោយ៖
– នាយកដ្ឋានរដ្ឋបាលទូទៅ
– នាយកដ្ឋានទំនាក់ទំនងសាធារណៈ ឬ
– នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ។ល។

លិខិតជំនាញ
ស្ថិតក្នុងប្រភេទលិខិតចេញទៅក្រៅស្ថាប័ន ដែលតម្រូវឲ្យនាយកដ្ឋានឬអង្គភាពទទួលបន្ទុកការងារជាអ្នករៀបចំ និងផលិតខ្លឹមសារទាំងស្រុង, បន្ទាប់មកទើបប្រគល់ឲ្យនាយកដ្ឋានទទួលខុសត្រូវផ្នែកផ្ញើចេញឬផ្សព្វផ្សាយចាត់ចែងបន្ត៕