តើក្នុងក្រដាសកិច្ចសន្យាលក់ផ្ទះ, ជួលផ្ទះ, ជួលបន្ទប់, ជួលមុខផ្ទះ និងលក់ឬជួលអចលនទ្រព្យផ្សេងៗ គួរដាក់ក្បាលលិខិតដែរឬទេ? ត្រង់ចំណុចនេះ, សូមលោកអ្នកដែលជាម្ចាស់ទ្រព្យមេត្តាទៅសាកសួរសង្កាត់ឬខណ្ឌ។ ឧទាហរណ៍ លោកអ្នករស់នៅសង្កាត់ផ្សារដេប៉ូ ហើយចង់លក់ឬជួលទីតាំងនៅសង្កាត់ផ្សារដេប៉ូ, អ៊ីចឹងលោកអ្នកគួរទៅសួរនៅសង្កាត់ផ្សារដេប៉ូ។ បើលោកអ្នកនៅសង្កាត់ផ្សារដេប៉ូ ហើយចង់លក់ឬជួលទីតាំងនៅសង្កាត់ទួលស្វាយព្រៃ, អ៊ីចឹងលោកអ្នកគួរទៅសួរខាងសង្កាត់ទួលស្វាយព្រៃ៕ https://youtube.com/shorts/PZlhnhxv4Eg