សូមគោរពជូន ....................... តាមរយៈ ៖ .............................. កម្មវត្ថុ ៖ សំណើសុំទិញទឹកសុទ្ធប្រចាំខែ..... ឆ្នាំ..... សេចក្តីដូចបានជម្រាបជូនក្នុងកម្មវត្ថុខាងលើ នាងខ្ញុំសូមគោរពស្នើសុំ...... ដើមី្បទិញទឹកបរិសុទ្ធម៉ាក..... ចំនួន..... សម្រាប់បម្រើការក្នុងអង្គប្រជុំ និងជំនួបផ្សេងៗ និងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងស្ថាប័ន ប្រចាំខែ..... ឆ្នាំ.....។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ............. មេត្តាពិនិត្យ និងអនុញ្ញាតដោយក្តីអនុគ្រោះ។ សូម .......... មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីនាងខ្ញុំ។ ថ្ងៃ..................... ខែ......... ព.ស. ..... រាជធានីភ្នំពេញ, ថ្ងៃទី....... ខែ........ គ.ស. ..... ហត្ថលេខា
Month: July 2024
គំរូសម្តី MC ពេលគណៈអធិបតីមកយឺត (កម្មវិធីស្ថាប័នឯកជន)
ករណីនេះយូរៗកើតមានម្តង។ ដូច្នេះ MC គួរតែត្រៀមលក្ខណៈជាមុន ដើមី្បប្រកាសប្រាប់ភ្ញៀវដែលចូលរួមកម្មវិធី។ នៅតែពាក្យដូចអត្ថបទមុនៗ, សូមមេត្តាយកទៅកែសម្រួលផង៕ ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសជាទីគោរព នាងខ្ញុំសុំជម្រាបជូនថា ដោយសារតែមានកិច្ចការចាំបាច់ និងសំខាន់ដែលតម្រូវឲ្យ (ឯកឧត្តម) គណៈអធិបតីបញ្ចប់កិច្ចការនោះជាមុនសិន ហេតុដូច្នេះ កម្មវិធីបើក................នឹងត្រូវពន្យារពេលប្រមាណ ១៥ នាទី។ នាងខ្ញុំសុំឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់មេត្តារង់ចាំ។ នៅពេលដល់វេលាកម្មវិធីបើកមកដល់ នាងខ្ញុំនឹងប្រកាសគោរពអញ្ជើញឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងភ្ញៀវកិត្តិយសចូលកាន់ទីកន្លែង។ សូមអរគុណ។ ** ** * Emcee speech sample when the event presidency is late (private sector event) Excellencies, ladies and gentlemen, … Continue reading គំរូសម្តី MC ពេលគណៈអធិបតីមកយឺត (កម្មវិធីស្ថាប័នឯកជន)
គំរូរបាយការណ៍សកម្មភាពការងារ (ស្ថាប័នឯកជន)
ខាងក្រោមនេះជាគំរូរបាយការណ៍សកម្មការងារដែលខ្ញុំគ្រោងថា បើសិនជាខ្ញុំបើកក្រុមហ៊ុន ខ្ញុំនឹងឲ្យបុគ្គលិករបស់ខ្ញុំរាយការណ៍ពីការងាររបស់ពួកគេជាភាសាខ្មែរបែបនេះ។ ហើយរបាយការណ៍មួយនេះគឺខ្ញុំយករបាយការណ៍ស្ថាប័នរដ្ឋ, ក្រុមហ៊ុន និងអង្គការបញ្ចូលគ្នា៕ ** * Work performance report sample Below is a sample of a work performance report in Khmer language that I combined report style of the public sector, company and NGO together. My plan is to use it, when I have a company in the future, for my staff to … Continue reading គំរូរបាយការណ៍សកម្មភាពការងារ (ស្ថាប័នឯកជន)
ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?
កាលពីមុន ខ្មែរហៅសម្លៀកបំពាក់ក្នុងថា «អាវទ្រនាប់ខោទ្រនាប់»។ អ្នកខ្លះហៅ «អាវក្នុងខោក្នុង»។ ក្រោយមកអាវទ្រនាប់ និងអាវក្នុងរក្សាដដែល តែខោប្តូរជា «ខោស្ល៊ីប»។ បន្ទាប់មកទៀតក៏ប្តូរពី «ខោស្ល៊ីប» ទៅជា «លីអូ»។ ពាក្យថា «លីអូ» គឺសំដៅតែខោ, មិនពាក់ព័ន្ធនឹងអាវឡើយ។ ជួនកាលគេហៅ «លីអូ» ជួនកាលគេហៅ «ខោលីអូ»។ ហេតុអី្វទើបគេហៅដូច្នេះ? ពាក្យនេះទើបតែកើតក្នុងទសវត្ស ៩០ ប៉ុណ្ណោះ។ កាលជំនាន់នោះ មានខោក្នុងមួយជាផលិតផលនាំចូលមកពីបរទេស ដែលមានម៉ាក «លីអូ»។ មិនខុសពីទំនិញផ្សេងៗឡើយ ខោម៉ាកលីអូផ្សាយពាណិជ្ជកម្មលើទូរទស្សន៍ ហើយពាក្យស្លោកចុងបញ្ចប់របស់ពាណិជ្ជកម្មគឺ «បុរសសង្ហាដោយសារលីអូ»។ ពាក្យមួយឃ្លានេះល្បីណាស់។ នរណាៗក៏ស្គាល់ដែរ, មិនថាចាស់មិនថាក្មេង មិនថាប្រុសមិនថាស្រី។ អ្នកខ្លះចូលចិត្ត ហើយយកមកនិយាយដើមី្បសើចសប្បាយ។ អ្នកខ្លះមិនចូលចិត្ត និងប្រកាន់ ដោយយល់ថា ការផ្សាយពាណិជ្ជកម្ម និងការនិយាយពីខោអាវក្នុងជាការណ៍មិនសមរម, ប៉ះពាល់ដល់ប្រពៃណីខ្មែរជាដើម។ ភាគច្រើន ឃ្លាពាណិជ្ជកម្មនេះត្រូវគេយកមកប្រើសម្រាប់ចំអន់លេង ជាពិសេសចំពោះបុរស។ ឧទាហរណ៍ ពេលគេឃើញអ្នកដែលគេស្គាល់រៀបចំខ្លួនមានរបៀប គេក៏សួរ៖ «មានស្លៀកលីអូទេ?» ឬមួយគេឃើញអ្នកស្លៀកពាក់ធម្មតា គេក៏ចំអន់៖ «អាហ្នឹងអត់ស្លៀកលីអូម៉ង។» … Continue reading ហេតុអី្វខ្មែរហៅខោក្នុងថាខោលីអូ?