នេះជាគំរូសារអេឡិចត្រូនិច សម្រាប់ជាជំនួយដល់អ្នករដ្ឋបាលរបស់សាកលវិទ្យាល័យដែលត្រូវផ្ញើសារអេឡិចត្រូនិចទៅកាន់និស្សិត ជាពិសេសប្រាប់ដំណឹងសំខាន់អ្វីមួយ។
ក្នុងអត្ថបទនេះ ខ្ញុំលើកយកដំណឹងទាក់ទងនឹងការដកពិន្ទុនិស្សិតមកធ្វើជាតួយ៉ាង។ សូមលោកអ្នកអាន និងមេត្តាកែសម្រួលទៅតាមស្ថានភាពការងារជាក់ស្តែងរបស់លោកអ្នក។
បញ្ជាក់៖ អាចប្រើបានទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន។
**
*
(ឈ្មោះសាកលវិទ្យាល័យ) សុំជម្រាបដល់និស្សិតទាំងឡាយឲ្យបានជ្រាបថា បន្ទាប់ពី (ឈ្មោះសាកលវិទ្យាល័យ) បានប្រជុំទាក់ទងនឹងករណីដកពិន្ទុរបស់និស្សិត, (ឈ្មោះសាកលវិទ្យាល័យ) បានសម្រេចថា និស្សិតទាំងឡាយដែលមិនបានធ្វើ assignment គ្រប់ចំនួនតាមគោលការណ៍កំណត់របស់ (ឈ្មោះសាកលវិទ្យាល័យ) នឹងត្រូវដកពិន្ទុ ទោះស្ថិតក្រោមហេតុផលណាមួយក៏ដោយ។
(Name of university) would like to inform the students that after (name of university) had a meeting related to points taking away matter, (name of university) has made a decision that the students, who have not completed numbers of assignments as (name of university) specified, will be cutoff the study points despite whatever reasons.