អត្ថបទមុន ខ្ញុំបង្ហាញពីគំរូសម្តី MC បើកវគ្គបណ្តុះបណ្តាល ដែលខ្ញុំឲ្យឈ្មោះថា កម្មវិធីផ្ទៃក្នុងឬកម្មវិធីគ្នាឯង។ ចំណែកអត្ថបទនេះជាគំរូសម្តី MC ក្នុងវគ្គបណ្តុះបណ្តាលតែមួយ តែប្រើនៅពេលបិទពិធី។
បញ្ជាក់៖ កុំភ្លេចកែសម្រួលតាមការគួរ៕
**
*
ជាបឋម តាងនាមគណៈចាត់តាំងកម្មវិធី នាងខ្ញុំ៖
– សូមគោរព………………………….
– សូមគោរពឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា, តំណាងក្រសួង…………. និងតំណាងអង្គការ…………..
បន្ទាប់ពីបានសិក្សារយៈពេលពីរថ្ងៃទៅលើប្រធានបទដែលបានកំណត់នៅក្នុងរបៀបវារៈយ៉ាងផុសផុល ហើយនិងដើម្បីឆ្លុះបញ្ចាំងនូវលទ្ធផល និងខ្លឹមសារនៃវគ្គបណ្តុះបណ្តាលនេះ នាងខ្ញុំសូមគោរពអញ្ជើញ……………………….. និងជា…………………………………… មានមតិបូកសរុបលទ្ធផលវគ្គបណ្តុះបណ្តាលជូនគណៈអធិបតី ។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណចំពោះ…………………………. ដែលបានធ្វើរបាយការណ៍បូកសរុបយ៉ាងក្បោះក្បាយជូនគណៈអធិបតី។ សូមអរគុណ។ ជាកិច្ចបន្ត នាងខ្ញុំសូមគោរពអញ្ជើញឯកឧត្តម…………………………… មេត្តាមានប្រសាសន៍បិទវគ្គ និងសូមគោរពពីឯកឧត្តមនូវមតិណែនាំ និងអនុសាសន៍ដើមី្បជាគន្លឹះសម្រាប់ការរៀបចំវគ្គបណ្តុះបណ្តាលក្រោយៗ ក៏ដូចជាសកម្មភាពការងារ…………………………ឲ្យបានកាន់តែប្រសើរឡើង។ សូមគោរពអញ្ជើញ។
នាងខ្ញុំសូមថ្លែងអំណរគុណឯកឧត្តមជាពន្លឹក នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅ និងអនុសាសន៍ដ៏មានតម្លៃរបស់ឯកឧត្តម។
ជាបន្ត នាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំឯកឧត្តមមេត្តាផ្តល់កិត្តិយសថតរូបជាមួយសមាជិកសមាជិកានៃវគ្គបណ្តុះបណ្តាល ដើមី្បទុកជាអនុស្សាវរីយ៍។
ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា, តាងនាមឲ្យគណៈចាត់តាំងកម្មវិធី នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម……………, ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី, នាងកញ្ញា និងសមាជិកសមាជិកាវគ្គបណ្តុះបណ្តាល ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមបិទវគ្គបណ្តុះបណ្តាលថ្ងៃនេះ។ នាងខ្ញុំសូមអនុញ្ញាតគោរពជូនពរគណៈអធិបតី និងសមាជិកសមាជិកានូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។
ជាកិច្ចបញ្ចប់ នាងខ្ញុំសូមគោរពអញ្ជើញគណៈអធិបតី និងអង្គពិធីមេត្តាក្រោកឈរដើម្បីគោរពភ្លេងជាតិបិទកម្មវិធី ។ សូមគោរពអញ្ជើញ។
គោរព!
នាងខ្ញុំសូមគោរពអញ្ជើញសិក្ខាកាមមេត្តាក្រោកឈរ ដើមី្បជូនដំណើរអញ្ជើញត្រឡប់របស់គណៈអធិបតី ។
នាងខ្ញុំសូមគោរពថ្លែងអំណរគុណម្តងទៀតចំពោះសមាជិកសមាជិក និងសុំប្រកាសរម្សាយ៕