ជាទូទៅ ចូលដល់ថ្នាក់មហាវិទ្យាល័យទៅហើយ ចំណេះដឹងភាសាបរទេស ជាពិសេសអង់គ្លេស គឺជារឿងសំខាន់។ ប៉ុន្តែដោយសារតែរឿងនេះជាបញ្ហាចោទ ហើយខ្ញុំក៏គ្មានសមត្ថភាពដោះស្រាយឬកែខៃ ដូច្នេះខ្ញុំមានតែយកបែបបទស្នើសុំរបស់បរទេសមកបកប្រែ និងកាត់បញ្ចូលជាមួយបែបបទរដ្ឋបាលខ្មែរ ច្នៃចេញជា «ពាក្យស្នើសុំអាហារូបករណ៍សម្រាប់ថ្នាក់សាកលវិទ្យាល័យជាភាសាខ្មែរ»។
គំរូពាក្យស្នើសុំនេះស័ក្តិសមនឹងឲ្យសាកលវិទ្យាល័យប្រើប្រាស់ ក្នុងករណីដែលសាកលវិទ្យាល័យមានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត។
ទោះយ៉ាងណា នេះគ្រាន់តែជាការផ្តល់គំនិត ដូច្នេះសូមលោកអ្នកមើលទុកជាគំរូ និងសុំកែច្នៃសម្រួលទៅតាមការគួរ៕
**
**
*
ពាក្យស្នើសុំអាហារូបករណ៍
ឈ្មោះអាហារូបករណ៍………………………………………………….
ឈ្មោះ…………… ជាអក្សរឡាតាំង………………. ភេទ……… មុខរបរ…………. នៅ……………
អត្តលេខ/អត្តសញ្ញាណប័ណ្ណ………………………. អាសយដ្ឋានបច្ចុប្បន្ន……………………….
លេខទូរស័ព្ទ………………………………… សារអេឡិចត្រូនិច…………………………………………………..