កិច្ចសន្យានេះ ខ្ញុំបានមកពីគេ, ហើយខ្ញុំក៏វាយអក្សររៀបចំជាកុំព្យូទ័រ file ដោយខ្លួនឯង។
លោកអ្នកអាចមើលជាគំរូ ប៉ុន្តែខ្ញុំសុំឲ្យលោកអ្នកមេត្តាកែសម្រួល និងកុំភ្លេចសាកសួរបន្ថែមពីខាងឃុំ-សង្កាត់ និងអាជ្ញាធរពាក់ព័ន្ធផង៕
**
**
*
កិច្ចសន្យាលក់-ទិញដី
កិច្ចសន្យានេះធ្វើនៅថ្ងៃទី………..ខែ………………ឆ្នាំ………………រវាង៖
– លោក……………………. កើតថ្ងៃទី….. ខែ……. ឆ្នាំ……….. កាន់អត្តសញ្ញាណប័ណ្ណលេខ ……………. មានទីលំនៅផ្ទះលេខ….. ផ្លូវ……. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ លេខទូរស័ព្ទ ……….
– អ្នកស្រី ……………………. កើតថ្ងៃទី….. ខែ……. ឆ្នាំ……….. កាន់អត្តសញ្ញាណប័ណ្ណលេខ ……………… មានទីលំនៅផ្ទះលេខ….. ផ្លូវ……. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ ហៅថា ភាគី ក។
បានលក់ដីមួយកន្លែងនៅ………………………….. ដែលមានប្រវែងសរុប…….. ម៉ែត្រ X …… ម៉ែត្រ (មានបោះបង្គោលលេខ …………….) ឲ្យទៅឈ្មោះ
– លោក……………………. កើតថ្ងៃទី….. ខែ……. ឆ្នាំ……….. កាន់អត្តសញ្ញាណប័ណ្ណលេខ …………….. មានទីលំនៅផ្ទះលេខ….. ផ្លូវ……. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ លេខទូរស័ព្ទ ……….
– អ្នកស្រី ……………………. កើតថ្ងៃទី….. ខែ……. ឆ្នាំ……….. កាន់អត្តសញ្ញាណប័ណ្ណលេខ ………………….. មានទីលំនៅផ្ទះលេខ….. ផ្លូវ……. សង្កាត់…….. ខណ្ឌ…….. រាជធានីភ្នំពេញ តម្លៃ ១០ ០០០ $ (មួយម៉ឺនដុល្លារអាម៉េរិក) ហៅថា ភាគីខ។
ក្នុងការលក់ទិញដីនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោយឆន្ទៈពិតប្រាកដ និងដោយសេរី ដូចខាងក្រោមនេះ៖
ប្រការ១ ភាគីក យល់ព្រមលក់ ហើយ ភាគីខ យល់ព្រមទិញដី ដែលមានទីតាំង ………………… ………………………………………………. ដោយ ភាគីខ បានបង់ប្រាក់លើកទី១ ចំនួន ៥ ០០០ $ (ប្រាំពាន់ដុល្លារអាម៉េរិក) ដើម្បីធ្វើការកាត់ឈ្មោះផ្ទេរប្លង់ដី …………….. ទៅ ភាគីខ។
ប្រការ ២ ក្នុងករណី ភាគីខ មិនព្រមអនុវត្តតាមលក្ខខណ្ឌក្នុងប្រការ ១ នោះប្រាក់កក់ត្រូវបានជាប្រយោជន៍ដល់ ភាគីក ដោយគ្មានលក្ខខណ្ឌ។
ប្រការ ៣ ក្នុងករណី ភាគីក កែប្រែមិនព្រមលក់ដីនេះឲ្យ ភាគីខ នោះ ភាគីក ត្រូវសងការខូចខាតដល់ ភាគីខ ទ្វេដងនៃប្រាក់កក់។
ប្រការ ៤ ភាគីក សន្យារយៈពេល ៦០ ថ្ងៃ (ហុកសិបថ្ងៃ) នៃថ្ងៃធ្វើការ សម្រាប់ប្រគល់បង្កាន់ដៃ លេខក្បាលដី ជូនដល់ ភាគីខ។
ប្រការ ៥ ក្រោយបានបង្កាន់ដៃ លេខក្បាលដី ព្រំប្រទល់ក្បាលដី សម្រាប់ផ្ទៀងផ្ទាត់ទីតាំងដី និងព្រំប្រទល់ដី ភាគីខ ត្រូវប្រគល់ប្រាក់ចំនួន ៥ ០០០ $ (ប្រាំពាន់ដុល្លារអាម៉េរិក) មកឲ្យ ភាគីក ជាកិច្ចបញ្ចប់ កិច្ចសន្យាលក់-ទិញដី ដែលមានលេខដីសម្គាល់ ……………. ជាការស្រេច។
សូមភ្ជាប់មកជាមួយប័ណ្ណលេខក្បាលដី ………………… ដែលមាន៖
– ខាងជើង …………
– ខាងត្បូង …………
– ខាងកើត …………
– ខាងលិច …………
បើក្នុងអំឡុងកំពុងបំពេញបែបបទសុំប្លង់កម្មសិទ្ធិ មានជនណាថាដីជារបស់គាត់ ខ្ញុំបាទ…………………. នាងខ្ញុំ……………….. សូមចេញមុខតវ៉ាទទួលខុសត្រូវតាមផ្លូវច្បាប់ និងសូមផ្តិតមេដៃស្តាំទុកជាចំណាំ។
ថ្ងៃ…………………………..ខែ……………ឆ្នាំ………….. ព.ស. ………
ធ្វើនៅភ្នំពេញ, ថ្ងៃទី…….ខែ……………គ.ស. …………….
ស្នាមមេដៃស្តាំអ្នកទិញ សាក្សីអ្នកទិញ ហត្ថលេខាអ្នកលក់ ឬស្នាមមេដៃស្តាំ