នេះសម្រាប់ជាគំនិត និងជំនួយដល់អ្នកមានផ្ទះ ហើយចង់ជួលផ្ទះទៅឲ្យអតិថិជន។
ប៉ុន្តែដោយសារតែឯកសារមួយនេះស្ថិតក្នុងផ្នែកឯកសារជំនាញ និងពាក់ព័ន្ធនឹងពន្ធអាករ។ល។ នាងខ្ញុំសុំឲ្យលោកអ្នកយកទៅកែសម្រួល និងកុំភ្លេចសុំការណែនាំពីឃុំសង្កាត់របស់លោកអ្នកតាមការគួរ៕
**
**
*
កិច្ចសន្យាជួលផ្ទះ
ផ្ទះលេខ…. ផ្លូវលេខ….. ក្រុមទី……. ភូមិ…….. សង្កាត់……… ខណ្ឌ……….. រាជធានីភ្នំពេញ។
រវាង
ឈ្មោះ……………………… ភេទ…… កើតថ្ងៃទី….. ខែ……… ឆ្នាំ……… សញ្ជាតិខ្មែរ មុខរបរ……………………. មានទីលំនៅផ្ទះលេខ…….. ផ្លូវ…….. សង្កាត់…………. ខណ្ឌ………… រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ…….. លេខទូរស័ព្ទ………………………… ជាភាគីម្ចាស់ផ្ទះ ដែលតទៅហៅកាត់ថា ភាគី ក។
និង
ឈ្មោះ……………………… ភេទ…… កើតថ្ងៃទី….. ខែ……… ឆ្នាំ……… សញ្ជាតិខ្មែរ មុខរបរ……………………. មានទីលំនៅផ្ទះលេខ…….. ផ្លូវ…….. សង្កាត់…………. ខណ្ឌ………… រាជធានីភ្នំពេញ អត្តសញ្ញាណប័ណ្ណ…….. លេខទូរស័ព្ទ………………………… ជាភាគីអ្នកជួលផ្ទះ តទៅនេះហៅកាត់ថា ភាគី ខ។
ភាគី ក និង ភាគី ខ បានព្រមព្រៀងគ្នាបំពេញកាតព្វកិច្ចដូចខាងក្រោម៖
ប្រការ១ ៖ ភាគី ក បានព្រមព្រៀងជួលផ្ទះលេខ…. ផ្លូវលេខ….. ក្រុមទី……. ភូមិ…….. សង្កាត់……… ខណ្ឌ……….. រាជធានីភ្នំពេញ ទៅឲ្យ ភាគី ខ ដែលយល់ព្រមជួល។
ប្រការ២ ៖ ថ្លៃឈ្នួលត្រូវបានកំណត់ ៣00 $ (បីរយដុល្លារសហរដ្ឋអាម៉េរិកគត់) ក្នុងមួយខែ។
ប្រការ៣ ៖ រយៈពេលជួលនៃកិច្ចសន្យានេះត្រូវបានកំណត់ ១ ឆ្នាំ (មួយឆ្នាំ) គិតពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
ប្រការ៤ ៖ ភាគី ខ ត្រូវបង់ថ្លៃឈ្នួលប្រចាំខែឲ្យបានទៀងទាត់តាមការកំណត់នៃកិច្ចសន្យា គឺត្រូវបង់រៀងរាល់សប្តាហ៍ទី ១ នៃខែនីមួយៗទៅឲ្យ ភាគី ក។ ប្រសិនបើការបង់មានការខកខាននោះ ភាគី ក អាចបញ្ចប់កិច្ចសន្យានេះបាន ហើយករណីប្រាក់កក់ដែលបានចែងក្នុងប្រការ ៥ ត្រូវបានទៅ ភាគី ក ដោយ ភាគី ខ មិនអាច ទាមទារវិញបានឡើយ។
ប្រការ៥ ៖ ភាគី ខ ត្រូវបង់ប្រាក់កក់មុនចំនួន ១ ខែ ស្មើ ៣00 $ (បីរយដុល្លារអាម៉េរិកគត់) ឲ្យទៅ ភាគី ក ដើម្បីធានានូវការបំពេញកាតព្វកិច្ចផ្សេងៗរបស់ ភាគី ខ។
ប្រការ៦ ៖ ប្រាក់កក់នេះត្រូវបង់ឲ្យទៅ ភាគី ក នៅថ្ងៃចុះហត្ថលេខា និងផ្តិតមេដៃ។ ប្រាក់កក់មុននេះត្រូវកក់ជាថ្លៃឈ្នួលប្រចាំខែក្នុងរយៈពេល ១២ ខែចុងក្រោយនៃរយៈពេលជួលនេះ។
ប្រការ៧ ៖ ប្រសិនបើ ភាគី ខ មិនជួលដល់រយៈពេលកំណត់ក្នុងកិច្ចសន្យានេះទេ ហើយការបញ្ចប់នេះមិនមែនកំហុសរបស់ ភាគី ក នោះប្រាក់កក់មុនដែលមិនទាន់កាត់ចូលថ្លៃឈ្នួលក៏ត្រូវបានទៅ ភាគី ក ដោយស្វ័យប្រវត្តិ ហើយ ភាគី ខ មិនអាចទាមទារវិញបានឡើយ។ ផ្ទុយទៅវិញ ប្រសិនបើ ភាគី ក បញ្ឈប់ការជួលផ្ទះនេះមុនកិច្ចសន្យាខាងលើ នោះ ភាគី ក នឹងត្រូវសង ១ គុណនឹង ៣ ដងនៃតម្លៃប្រាក់កក់ទៅឲ្យ ភាគី ខ។
ប្រការ៨ ៖ ភាគី ក ត្រូវប្រគល់អចលនវត្ថុជួលនេះទៅឲ្យ ភាគី ខ គ្រប់គ្រងប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ រហូតដល់ថ្ងៃបញ្ចប់រយៈពេលជួលនៃកិច្ចសន្យានេះ។ ករណីមានអគ្គិភ័យកើតឡើងនៅក្នុងផ្ទះ ដែលជួលនេះ ភាគី ខ ជាអ្នកទទួលខុសត្រូវទាំងស្រុង។ ផ្ទុយទៅវិញ បើការឆាបឆេះនេះរាលដាលមកពីផ្ទះអ្នកជិតខាងវិញ នោះ ភាគី ខ មិនមានកំហុសឡើយ។
ប្រការ៩ ៖ ភាគី ក ត្រូវធានាខុសត្រូវឲ្យ ភាគី ខ ពេលមានជនណាមករំខាន ឬទាមទារសិទ្ធិណាមួយលើអចលនវត្ថុជួលខាងលើនេះ។
ប្រការ១០ ៖ ការជួលអចលនវត្ថុនេះគឺប្រើប្រាស់សម្រាប់ស្នាក់នៅ ឬប្រកបអាជីវកម្ម,សិប្បកម្មដែលច្បាប់អនុញ្ញាតិ។ ប្រសិនបើប្រើប្រាស់ខុសពីការកំណត់ឲ្យប្រើប្រាស់នោះ ភាគី ក អាចរំលាយកិច្ចសន្យាមុនពេលកំណត់បាន ហើយប្រសិនបើប្រើប្រាស់ខុសច្បាប់ នោះ ភាគី ខ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងផ្ទាល់។
ប្រការ១១ ៖ ភាគី ខ ត្រូវរក្សាអចលនវត្ថុជួលនេះបីដូចជាទ្រព្យរបស់ខ្លួន និងមានសិទ្ធិជួសជុលកែលម្អដែលមានទំហំតូចតាចដោយចេញសោហ៊ុយខ្លួនឯងបាន តែត្រូវមានការអនុញ្ញាតិពី ភាគី ក ជាមុនសិន។
ប្រការ១២ ៖ ចំពោះការខូតខាតឬបែកបាក់សម្ភារដែល ភាគី ក បានបំពេញឲ្យ ជាបន្ទុកដោះស្រាយជួសជុលដោយ ភាគី ខ ប្រសិនបើ ភាគី ខ ធ្វើឲ្យបាក់បែកឬខូចខាតនោះ។
ប្រការ១៣ ៖ រាល់ការចំណាយលើថ្លៃទឹកថ្លៃភ្លើង អនាម័យ ផាស៊ី ប័ណ្ណប៉ាតង់ ឬពន្ធផ្សេងៗដែលជាប់ពាក់ព័ន្ធនឹងផ្ទះ និងអាជីវកម្មផ្ទះខាងលើនេះ គឺជាបន្ទុករបស់ ភាគី ខ។
ប្រការ១៤ ៖ កិច្ចសន្យានេះធ្វើជាបួនច្បាប់ ដោយមួយច្បាប់សម្រាប់ ភាគី ក មួយច្បាប់សម្រាប់ ភាគី ខ មួយច្បាប់សម្រាប់រក្សាទុកនៅទីស្នាក់ការភូមិសាមី និងមួយច្បាប់ទៀតតម្កល់ទុកនៅសាលាសង្កាត់។
ថ្ងៃ………………………………. ខែ…………… ឆ្នាំ………………. ព.ស. ……..
រាជធានីភ្នំពេញ ថ្ងៃទី………. ខែ………… ឆ្នាំ…………..
ស្នាមមេដៃស្តាំអ្នកជួល សាក្សីម្ចាស់ផ្ទះ ស្នាមមេដៃស្តាំម្ចាស់ផ្ទះ
បានឃើញ និងបញ្ជាក់ថា
ឈ្មោះ……………………….បានជួលផ្ទះលេខ………..
ផ្លូវលេខ……..ក្រុមទី………ភូមិ…………… ឲ្យទៅឈ្មោះ………………..
ហើយបានផ្តិមេដៃស្តាំចំពោះមុខយើងមេភូមិ…………………..ពិតប្រាកដមែន។
ធ្វើនៅថ្ងៃ……………….ខែ………..ឆ្នាំ……. ………. ព.ស. …………
ថ្ងៃទី…….. ខែ…………. ឆ្នាំ……….
មេភូមិ……………