ពេលដាក់ពាក្យចូលធ្វើការតាមស្ថាប័នឯកជន គេតម្រូវឲ្យមាន CV និង Cover Letter។ ទាំងពីររបស់នេះត្រូវសរសេរជាភាសាអង់គ្លេស។
ប៉ុន្តែខ្ញុំយល់ថា ខ្មែរមាន CV និង Cover Letter ជាភាសាខ្មែរក៏មិនជាទាស់ខុសអី្វដែរ ទើបខ្ញុំធ្វើ និងបកប្រែ CV និង Cover Letter ជាភាសាខ្មែរទៅ។ គ្រាន់តែ CV ខ្ញុំដឹងថាជាភាសាខ្មែរហៅថា ប្រវត្តិរូបសង្ខេប តែ Cover Letter ខ្ញុំមិនដឹងទេ ហើយខ្ញុំក៏រកពាក្យមកដាក់មិនទាន់ត្រូវដែរ ដូច្នេះខ្ញុំសុំប្រើពាក្យ Cover Letter ដដែល គ្រាន់តែថែមថា ជាភាសាខ្មែរ។
ទោះយ៉ាងណា ក៏ Cover Letter ជាភាសាខ្មែរមួយនេះ មិនទាន់មានការទទួលស្គាល់ និងទទួលយកឲ្យប្រើប្រាស់ឡើយ ដូច្នេះសូមលោកអ្នកមេត្តាយកទៅប្រើប្រាស់តាមការគួរ៕
**
*
Cover Letter in Khmer language
In Cambodia, CV and Cover Letter are written in English. But I don’t think it is wrong if we have Khmer CV and Cover Letter, so I created CV and translated Cover Letter into Khmer language.
However, Khmer Cover Letter doesn’t get recognized or accepted to use in the society yet. I just like to share what I made – especially I like to suggest new ideas to Cambodian people.
**
**
*
អាសយដ្ឋាន (ខ្លួនអ្នក)
អាសយដ្ឋាន (ក្រុមហ៊ុន)
ជូនចំពោះលោកឬលោកស្រី
នាងខ្ញុំ (ខ្ញុំបាទ) មានចំណាប់អារម្មណ៍នឹងមុខតំណែងជាអ្នកសរសេរព័ត៌មាន ក្នុងក្រុមហ៊ុនរបស់លោកឬលោកស្រី។
នាងខ្ញុំមានចំណេះដឹង និងបទពិសោធផ្នែកសរសេរ រួមទាំងបកប្រែសម្រួលផងដែរ។ នាងខ្ញុំមានសមត្ថភាពសរសេរអត្ថបទដែលធ្វើឲ្យអ្នកអានងាយយល់ និងមិនបាត់បង់អត្ថន័យដើម។ នាងខ្ញុំក៏មានសមត្ថភាពផងដែរក្នុងការរៀបចំ និងសម្រួលប្រវែងអត្ថបទឲ្យត្រឹមត្រូវទៅតាមការកំណត់ និងតម្រូវការ។ មិនតែប៉ុណ្ណោះ នាងខ្ញុំមានការទទួលខុសត្រូវ និងការប្តេជ្ញាខ្ពស់ក្នុងការបញ្ចប់ការងារតាមពេលកំណត់។
នាងខ្ញុំមានបំណងចូលរួមជាមួយលោកឬលោកស្រី ដើមី្បបង្កើតនូវសំណេរដែលមានគុណភាព និងគុណតម្លៃសម្រាប់អ្នកអានរបស់លោកឬលោកស្រី។
នាងខ្ញុំសង្ឃឹមថា លោកឬលោកស្រីនឹងអនុញ្ញាតឲ្យនាងខ្ញុំបានជួបជាមួយលោកឬលោកស្រីដោយផ្ទាល់។
ដោយក្តីគោរព
(ឈ្មោះអ្នក)