សង្ខេប ៩ ចំណុច នៃរបៀបដាក់បាវចនាជាតិលើឯកសារ

១. ពាក្យសម្រាប់ដាក់ក្នុងក្បាលលិខិតឯកសាររដ្ឋបាលស្ថាប័នរដ្ឋកម្ពុជា គឺមាន «ព្រះរាជាណាចក្រកម្ពុជា» និង «ជាតិ សាសនា ព្រះមហាក្សត្រ»។

២. មានតែឯកសារ និងត្រារបស់ស្ថាប័នរដ្ឋទើបដាក់បាវចនាជាតិបាន។

៣. ឯកសារស្ថាប័នឯកជនអាចដាក់បាវចនាជាតិ លុះណាតែឯកសារនោះជាប្រភេទឯកសារពាក់ព័ន្ធនឹងឬឆ្លងកាត់អាជ្ញាធររដ្ឋ (ចំពោះលិខិតឬឯកសារប្រភេទនេះ បើមានឧទាហរណ៍ជាក់ស្តែងទើបងាយស្រួលយល់ជាង)។

៤. បាវចនាជាតិត្រូវដាក់លើទំព័រដំបូងគេបង្អង់។

៥. បាវចនាជាតិអាចដាក់នៅកណ្តាលក្រដាសក៏បាន, នៅចំហៀងខាងស្តាំ ឬឆ្វេងក៏បាន (ឯកសារប្រើប្រាស់ផ្ទៃក្នុងស្ថាប័ន)។

៦. បាវចនាជាតិគួរប្រើ font អក្សរ Khmer OS Muol Light។

៧. បាវចនាជាតិគួរតែធំជាងអក្សរផ្សេងៗ។

៨. «ព្រះរាជាណាចក្រកម្ពុជា» គួរតែធំជាង «ជាតិ សាសនា ព្រះមហាក្សត្រ»។

៩. លោកអ្នកអាចដាក់សញ្ញាតាក់តែងនៅពីក្រោមបាវចនាជាតិក៏បាន, មិនដាក់ក៏បាន។

Leave a comment