វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ

បញ្ជាក់៖ ខ្លឹមសារអត្ថបទនេះបានមកពីការធ្វើពិសោធផ្ទាល់ខ្លួន។ ក្នុងយុគសម័យឌីជីថល វីដេអូហាក់មានប្រជាប្រិយភាពជាងអត្ថបទអក្សរ។ មនុស្សចូលចិត្តមើលវីដេអូ ហើយក៏ចូលចិត្តរកលុយតាមរយៈវីដេអូដែរ ដោយការផលិតមាតិកាវីដេអូផ្សេងៗហើយបង្ហោះលើគេហទំព័រ និងបណ្តាញសង្គមនានា។ ក្នុងឆ្នាំ ២០២៦ វីដេអូប្រភេទខ្លីបានក្លាយជារបស់ទាក់ទាញអារម្មណ៍។ ដូចវីដេអូប្រភេទវែងដែរ, វីដេអូប្រភេទខ្លីមានមាតិកាច្រើនបែប ដែលក្នុងនោះក៏មានទាំងវីដេអូបង្ហាញពីអាហារ និងភេសជ្ជៈដែរ។ ថ្វីដ្បិតវីដេអូអាហារ និងភេសជ្ជៈទទួលបានប្រជាប្រិយភាពដូចគ្នាពិតមែន, តែវីដេអូភេសជ្ជៈហាក់មានឱកាសច្រើនជាងវីដេអូអាហារ ដោយក្នុងរយៈពេល ២៤ ម៉ោងអាចទទួលបានការទស្សនា ១ ០០០ ដង, រីឯវីដេអូអាហារអាចបានចំនួនទស្សនា ចន្លោះពី ៥០០ ទៅ ៧០០ ប៉ុណ្ណោះ។ ដូច្នេះប្រសិនបើលោកអ្នកចង់រកចំណូលបន្ថែមតាមរយៈការផលិតមាតិកាវីដេអូ, លោកអ្នកអាចពិចារណាផលិតវីដេអូប្រភេទស្តីពីភេសជ្ជៈ ដោយវីដេអូនោះគួរតែ៖ - មានរយៈពេលពី ១២ ទៅ ២០ វិនាទី - បង្ហាញពីសកម្មភាពដែលជាសេរ៊ី - បង្ហាត់បង្ហាញពីរបៀបធ្វើភេសជ្ជៈបែបងាយៗ - ប្រើភ្លេង ឬសំឡេងពិតៗ (ដូចជាចាក់ភេសជ្ជៈចូលកែវ, ច្របាច់ក្រូចឆ្មារជាដើម)៕ https://www.youtube.com/shorts/HspMgp2PA4c Drink videos have a faster chance … Continue reading វីដេអូភេសជ្ជៈមានឱកាសលឿនជាងវីដេអូអាហារ

គំរូរបៀបកាត់ត Stopmotion ចលនារអិល

បញ្ជាក់៖ នេះជាគំនិត និងរបៀបផលិតផ្ទាល់ខ្លួន។ ឈ្មោះកម្មវិធីកាត់ត ៖ YouCut របៀបធ្វើ - បើកកម្មវិធី - ជ្រើសរើសយកពាក្យ NEW PROJECT - ជ្រើសរើសរូបថតតាមលេខរៀង រួចចុចបញ្ជូន - ចុចលើពាក្យ FILTER (បើសិនជាលោកចង់កែសម្រួលពណ៌ឬពន្លឺរបស់រូបថត) - ជ្រើសរើសយក FILTER​ - ចុចលើសញ្ញានៅខាងឆ្វេងដៃ និងចុចលើពាក្យ APPLY TO ALL (បើសិនជាលោកអ្នកចង់ដាក់ FILTER តែមួយលើគ្រប់រូបថត) - ចុចលើរូបថតណាមួយ - ជ្រើសរើសយក DURATION - ចុចលើសញ្ញាខ្មៅដៃនៅខាងស្តាំ (ដើមី្បកំណត់រយៈពេលបង្ហាញខ្លួនរបស់រូបថត) - ដាក់ DURATION (ដែលលោកអ្នកចង់បាន) - ចុចលើពាក្យ OK ចំណាំ៖ អក្សរ S មានន័យថា វិនាទី។ 4.0 អានថា បួនក្បៀសសូន្យ … Continue reading គំរូរបៀបកាត់ត Stopmotion ចលនារអិល