ចំណងជើង TVC : ថេរវេលា : ផលិតផល : បែប : សម័យកាល : ភាសា : អធិប្បាយ ១. តួសម្តែង ចំនួន ៖ ភេទ ៖ អាណាចក្រ ៖ អាយុ ៖ រូបសម្បត្តិ ៖ សម្លៀកបំពាក់ ៖ ២. ទីកន្លែង តំបន់ ៖ ទីតាំង ៖ ៣. ពេលវេលា ៤. សម្ភារ ៥. កាយវិការ និងទឹកមុខរបស់តួ ឆាកទី ៖ កាយវិការ ៖ ទឹកមុខ … Continue reading គំរូ Setting Template វីដេអូពាណិជ្ជកម្ម
Tag: tvc
ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម
វីដេអូពាណិជ្ជកម្មមានធាតុផ្សំសំខាន់ចំនួន ៣៖ - រូប - សំឡេង - អក្សរ រូប ក្នុងវីដេអូពាណិជ្ជកម្ម 'រូប' សំដៅដល់រូបថត, រូបគំនូរគូរដោយដៃឬគូរបែបឌីជីថល, និងរូបភាពមានសកម្មភាព ដែលខ្មែរយើងចូលចិត្តហៅថា រូបវីដេអូ។ នៅមាន 'គំនូរជីវចល' ដែលសំដៅដល់រូបគូរដោយដៃឬឌីជីថល រួចប្រើបច្ចេកទេសធ្វើឲ្យរូបនោះមានចលនា។ បច្ចុប្បន្នមានគំនូរជីវចលបែបថ្មី បង្កើតដោយ AI ដែលសូម្បីតែរូបថតក៏អាចធ្វើឲ្យមានចលនាបានដែរ។ សំឡេង ក្នុងវីដេអូពាណិជ្ជកម្ម សំឡេងចែកចេញជា ២៖ - សំឡេងរបស់តួអង្គ ជាភាសាអង់គ្លេសហៅថា dialogue - សំឡេងអម ជាភាសាអង់គ្លេសហៅថា sound effect សំឡេងតួអង្គ សំដៅសម្តីរបស់តួក្នុងវីដេអូ, កិច្ចសន្ទនារបស់តួអង្គ និងសំឡេងពិពណ៌នា។ សំឡេងអម អាចជាសំឡេងសត្វយំ, ខ្យល់, បរិយាកាសធម្មជាតិ, សំឡេងជជែកគ្នារបស់តួផ្សេងៗ, សម្រិបជើង, សំឡេងទំពា, ភ្លេង, ចម្រៀង។ល។ អក្សរ អក្សរដែលប្រើក្នុងវីដេអូពាណិជ្ជកម្មមាន៖ - ឈ្មោះរបស់ផលិតផល - … Continue reading ធាតុផ្សំរបស់វីដេអូពាណិជ្ជកម្ម
ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
វីដេអូពាណិជ្ជកម្មគឺជាវីដេអូខ្លី ដែលជាទូទៅមានថេរវេលាប្រមាណ ៣០ វិនាទី, បង្ហាញលើទូរទស្សន៍ អំឡុងនាទីសម្រាករបស់កម្មវិធីទូរទស្សន៍។ ដើម្បីបង្កើតបានវីដេអូពាណិជកម្ម យើងត្រូវសរសេរ script ខ្លះហៅថា screenplay ខ្លះហៅថា storyboard។ បើប្រែសម្រួលជាភាសាខ្មែរហៅថា បទនិពន្ធ ឬអត្ថបទនិពន្ធ។ ដើម្បីសរសេរ script វីដេអូពាណិជ្ជកម្មបាន, គួរមានទម្រង់ ដែលភាសាអង់គ្លេសហៅថា format ឬ template។ គំរូ template script វីដេអូពាណិជ្ជកម្មអាចរកបាននៅលើបណ្តាញអ៊ិនធើណេត គ្រាន់តែភាគច្រើន template ទាំងនោះជាភាសាអង់គ្លេស៕ ** ** * Short information about TV commercial and how to produce it A TV commercial is a short video, about 30 seconds or … Continue reading ព័ត៌មានខ្លីៗពីវីដេអូពាណិជ្ជកម្ម និងរបៀបបង្កើត
វីដេអូពាណិជ្ជកម្មជាការប្រាស្រ័យ
វីដេអូពាណិជ្ជកម្ម ត្រូវបានចាត់ទុកជាការប្រាស្រ័យមួយប្រភេទ ដោយប្រភេទនេះផ្តោតលើការប្រាស្រ័យរវាងក្រុមហ៊ុនផលិតផល ឬក្រុមហ៊ុនផ្តល់សេវាកម្មជាមួយនឹងអតិថិជន។ កាលពីមុន ការប្រាស្រ័យចែកជាពីរគឺ៖ ការប្រាស្រ័យដោយប្រើពាក្យសម្តី សំដៅដល់ការនិយាយគ្នាដោយផ្ទាល់រវាងមនុស្សពីរនាក់ ឬលើសពីពីរនាក់, ទាំងការនិយាយទល់មុខឬនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ។ ការប្រាស្រ័យមិនប្រើពាក្យសម្តី សំដៅដល់ការប្រើកាយវិការ, ទឹកមុខ, រូបភាព, អក្សរជាដើម។ និយាយឲ្យងាយស្រួលស្តាប់ គឺការឆ្លើយឆ្លងគ្នាដោយមិននិយាយស្តី។ បច្ចុប្បន្នមានការធ្វើបច្ចុប្បន្នភាពលើការប្រាស្រ័យ ដោយបែកចែកជាបួន៖ ការប្រាស្រ័យដោយប្រើពាក្យសម្តី ៖ ការនិយាយគ្នាដោយផ្ទាល់វាងមនុស្សពីរនាក់ ឬលើសពីពីរនាក់, ទាំងការនិយាយទល់មុខឬនិយាយឆ្លើយឆ្លងតាមទូរស័ព្ទ។ ការប្រាស្រ័យដោយមិនប្រើពាក្យសម្តី ៖ ការនិយាយគ្នាដោយប្រើកាយវិការ, ទឹកមុខ, សំឡេង (សញ្ញា)។ ការប្រាស្រ័យដោយប្រើរូបភាព ៖ ការប្រើគំនូរ, រូបថត ឬវីដេអូ។ ការប្រាស្រ័យដោយប្រើអក្សរ ៖ ការឆ្លើយឆ្លងតាមសារទូរស័ព្ទ, សារអេឡិចត្រូនិច, អត្ថបទ, និងផ្សេងៗទៀត (និយាយឲ្យចំ គឺប្រើតួអក្សរ)។ ចំពោះវីដេអូពាណិជ្ជកម្ម (TVC) ចាត់ទុកជាការប្រាស្រ័យរវាងម្ចាស់ផលិតផលឬ សេវាកម្មជាមួយនឹងអតិថិជនដោយប្រើរូបភាព, សំឡេង និងតួអក្សរ ដែលហៅថាជាប្រភេទការប្រាស្រ័យដោយមិនប្រើពាក្យសម្តី៕ ** ** * TV Commercial … Continue reading វីដេអូពាណិជ្ជកម្មជាការប្រាស្រ័យ