គ្រោះធម្មជាតិធំៗដូចជាអគ្គិភ័យ, រញ្ជួយដី ឬទឹកជំនន់ សុទ្ធតែអាចយកមកបង្កើតជាមាតិកាអនឡាញដែលអាចរកប្រាក់ចំណូលបាន តាមរយៈ៖ - ការសរសេរអត្ថបទបង្ហោះលើគេហទំព័រ - ការធ្វើជាវីដេអូបង្ហោះលើបណ្តាញសង្គម និងគេហទំព័រវីដេអូ - ការធ្វើជាសៀវភៅឌីជីថល ហើយលក់អនឡាញ តើធ្វើពីគ្រោះធម្មជាតិមែនទេ? មិនមែនទេ។ ធ្វើមាតិកាពាក់ព័ន្ធនឹងវិធីសាស្ត្រសង្គ្រោះខ្លួនឯងពេលជួបនឹងគ្រោះធម្មជាតិទាំងនោះ។ តើធ្វើដូចម្តេច? តើត្រូវទៅដកពិសោធដោយផ្ទាល់មែនទេ? នេះជារឿងល្អវិសេសវិសាល បើសិនជាលោកអ្នកអាចពិសោធដោយផ្ទាល់ ព្រោះ៖ ១. មិនខ្លាចជាប់បញ្ហាកម្មសិទ្ធិបញ្ញា ២. មានភាពខុសប្លែក និងលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែមិនចាំបាច់ដល់ថ្នាក់ហ្នឹងទេ។ លោកអ្នកអាចស្រាវជ្រាវដោយមើលព័ត៌មានលើគេហទំព័រ និងបណ្តាញសង្គមនានា ហើយប្រមូលបទពិសោធរបស់សាមីខ្លួនដែលបានជួបហេតុការណ៍ និងវិធីសាស្ត្ររបស់ពួកគេម្នាក់ៗ រួចចងក្រងជាមាតិកាក៏បានដែរ។ គ្រាន់តែលោកអ្នកត្រូវតែរៀបចំមាតិកាដោយប្រុងប្រយ័ត្ន, ដើមី្បបង្ការការជាប់បទបំពានកម្មសិទ្ធិបញ្ញា។ ហើយចំណុចនេះគឺត្រូវអាស្រ័យលើលោកអ្នកផ្ទាល់៕ ** ** * Content about natural disasters and use it to earn income online Major natural disasters such as fires, … Continue reading មាតិកាស្តីពីគ្រោះធម្មជាតិ និងការរកចំណូលតាមអនឡាញ
Tag: business
ចង់បង្កើតមុខរបរ, តើចាប់ផ្តើមដូចម្តេច?
បញ្ជាក់៖ នេះជាវិធីសាស្ត្រ និងបទពិសោធផ្ទាល់ខ្លួន។ ក្នុងការបង្កើតមុខរបរអ្វីមួយ, ជំហានដំបូងត្រូវធ្វើឲ្យខ្លួនអ្នកមានគំនិតសិន។ ដើមី្បឲ្យមានគំនិត, អ្នកគួរ៖ - រៀនពីប្រវត្តិសមាជិកគ្រួសារ - ចូលសិក្សានៅសាលា - ធ្វើការយកបទពិសោធដោយផ្ទាល់ ១. រៀនពីប្រវត្តិសមាជិកគ្រួសារ បើសិនជានៅក្នុងគ្រួសាររបស់អ្នកមានសមាជិកដែលជាអ្នកជំនួញ និងជាអ្នកបង្កើតរបរនោះដោយផ្ទាល់ខ្លួនគាត់ មិនមែនបន្តពីឪពុកម្តាយ, នោះជាឱកាសល្អសម្រាប់អ្នក។ សូមសួរគាត់ថាគាត់ចាប់ផ្តើមមុខរបរដំបូងបំផុតដោយវិធីណា។ ក្រោយពីស្តាប់ហើយ, អ្នកប្រាកដជាអាចមានគំនិតថា អ្នកគួរចាប់ផ្តើមធ្វើអ្វីដំបូងគេ ដើមី្បធ្វើឲ្យមុខរបររបស់អ្នកឲ្យចេញជារូបរាង។ ២. ចូលសិក្សានៅសាលា ចំពោះអ្នកដែលគ្មានសមាជិកគ្រួសារជាអ្នកជំនួញ (ឬមានដែរតែជាសាច់ឆ្ងាយ) អ្នកអាចមានជម្រើសចូលរៀនផ្នែកជំនួញ មិនថានៅសាកលវិទ្យាល័យឬវគ្គខ្លីក៏បាន។ ៣. ធ្វើការយកបទពិសោធដោយផ្ទាល់ ប្រសិនបើអ្នកគ្មានចំណុចទាំងពីរខាងលើ ហើយចង់បង្កើតមុខរបរ, វិធីមានតែមួយទេ គឺអ្នកត្រូវតែចូលធ្វើការយកបទពិសោធដោយផ្ទាល់។ ឧទាហរណ៍ អ្នកចង់បើកហាងលក់គ្រឿងទេស, អ្នកគួរចូលធ្វើការនៅហាងលក់គ្រឿងទេស ហើយអំឡុងធ្វើការនោះ អ្នកគួរសិក្សា និងឈ្វេងយល់ពីដំណើរការលក់ដូរទាំងមូលរបស់ហាង និងប្រវត្តិរបស់ម្ចាស់ហាង ជាពិសេសតើគាត់ចាប់ផ្តើមយ៉ាងដូចម្តេច។ ចំណុចនេះសំខាន់ណាស់ ហើយជាទូទៅ គេប្រាប់តែក្រុមគ្រួសារគេប៉ុណ្ណោះ ប៉ុន្តែបើអ្នកបានស៊ើបសួរខ្លះ ទោះមិនដឹងចំណុចស៊ីជម្រៅក៏ដោយ ក៏អាចបានដឹងព័ត៌មានខ្លះៗពីរបៀបគេចាប់ផ្តើម ដែលអាចធ្វើជាទុនសម្រាប់ឲ្យខ្លួនអ្នកមានគំនិតដែរ។ ចំណាំ៖ គន្លឹះសំខាន់មួយដែលមិនអាចខ្វះបានក្នុងការបង្កើតគំនិត នោះគឺមិនថាអ្នកសួរគេផ្ទាល់មាត់ឬសិក្សានៅសាលាក៏ដោយ, អ្នកត្រូវតែកត់ត្រាព័ត៌មានទាំងនោះឲ្យចេញជាអក្សរ៕ … Continue reading ចង់បង្កើតមុខរបរ, តើចាប់ផ្តើមដូចម្តេច?
វិធីបង្កើនចំនួនទស្សនាវីដេអូលើយូធ្យូបដោយខ្លួនឯង
បញ្ជាក់ ៖ នេះជាវិធីសាស្ត្រ និងតាមបទពិសោធផ្ទាល់ខ្លួន។ បើសិនជាលោកអ្នកចង់បង្កើនចំនួន view វីដេអូរបស់លោកអ្នកដែលដាក់លើយូធ្យូបដោយខ្លួនឯង ដោយមិនចាំបាច់ពឹងអ្នកដទៃ, នោះលោកអ្នកអាចសាកល្បង៖ ប្រើ IP address ពីរ និងបង្កើតគណនីយូធ្យូបពីរផ្សេងគ្នា ដោយមួយសម្រាប់ upload វីដេអូទៅក្នុងយូធ្យូប និងមួយទៀតសម្រាប់ចុចមើលវីដេអូ។ គុណសម្បត្តិ - បង្កើនចំនួន view បែប organic - មិនពឹងផ្អែកអ្នកដទៃឲ្យចូលមក view គុណវិបត្តិ - ចំណាយលុយ - ចំណាយពេល មិនថាយ៉ាងណាក៏ដោយ វិធីសាស្ត្រនេះអាចជួយលោកអ្នកបណ្តោះអាសន្នប៉ុណ្ណោះ។ គ្រប់យ៉ាងត្រូវការការអត់ធ្មត់, ប្រឹងប្រែង និងប្រើខួរក្បាល និយាយឲ្យចំត្រូវការគិតដើមី្បស្វែងរកប្រភេទមាតិកាដែលអាចទាក់ទាញមនុស្សឲ្យមក view វីដេអូរបស់លោកអ្នក៕ ** ** * How to increase the number of video views on YouTube by yourself … Continue reading វិធីបង្កើនចំនួនទស្សនាវីដេអូលើយូធ្យូបដោយខ្លួនឯង