គំរូរបាយការណ៍ជំនួបជាមួយអតិថិជន

ដោយសារពេលនៅធ្វើការ, ខ្ញុំធ្លាប់ឮថា ពេលអ្នកទីផ្សារទៅជួបអតិថិជន, គេតែងកត់ត្រានូវតម្រូវការរបស់អតិថិជន តែកត់ក្នុងសៀវភៅផ្ទាល់ខ្លួនរបស់គេ, រួចហើយទើបយកមកប្រាប់ប្រធាន ក្នុងពេលប្រជុំ។ នៅពេលដែលអ្នកទីផ្សារនោះចាកចេញពីក្រុមហ៊ុន, ព័ត៌មានរបស់អតិថិជន, តម្រូវការឬកំណត់ត្រាអ្វីក៏ដោយទាក់ទងនឹងអតិថិជនដែលគេធ្លាប់ជួបរកមិនបានសោះឡើយនៅក្នុងក្រុមហ៊ុន។ ពេលដែលមានអ្នកទីផ្សារថ្មីចូលមក, គេត្រូវទៅប្រមួលព័ត៌មានរបស់អតិថិជនចាស់ឡើងវិញ តែដោយសារតែប្រើវិធីដដែល៖ កត់ត្រាក្នុងសៀវភៅផ្ទាល់ខ្លួន, ហេតុនេះពេលគេចាកចេញ, ក្រុមហ៊ុនជួបរឿងដដែល។ ក្រោយមើលឃើញសភាពដូច្នេះ, ខ្ញុំក៏គិតថា បើសិនជាខ្ញុំបើកក្រុមហ៊ុន តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចដើមី្បកុំឲ្យក្រុមហ៊ុនខ្ញុំជួបរឿងបែបនេះ។ ហើយខ្ញុំក៏នឹកឃើញច្នៃ​ឯកសារនេះចេញមកតែម្តងទៅ។ ទោះយ៉ាងណា ឯកសារនេះគ្រាន់តែជាគំរូ។ បើសិនជាលោកអ្នកយកទៅប្រើប្រាស់ សុំមេត្តាកែសម្រួលទៅតាមស្ថានភាពមុខរបរ, ការងារ និងគោលដៅផ្ទាល់របស់លោកអ្នក។ របាយការណ៍ជំនួបជាមួយអតិថិជន ព័ត៌មានបុគ្គលិក ប្រធានបទ៖ ម៉ោងជួប៖                                               ម៉ោងចប់៖ ទីតាំងជួប៖ ឈ្មោះបុគ្គលិក៖ ១.................................................           ២................................................. ព័ត៌មានអតិថិជន ឈ្មោះ៖                                                  ភេទ៖             តំណែង៖ លេខទូរស័ព្ទ៖                                           សារអេឡិត្រូនិច៖ ឈ្មោះ៖                                                  ភេទ៖             តំណែង៖ លេខទូរស័ព្ទ៖                                           សារអេឡិត្រូនិច៖ ក្រុមហ៊ុន៖                                               អាសយដ្ឋាន៖ លេខទូរស័ព្ទ៖                                           សារអេឡិត្រូនិច៖ តម្រូវការអតិថិជន … Continue reading គំរូរបាយការណ៍ជំនួបជាមួយអតិថិជន

គំរូសារអេឡិចត្រូនិចផ្ញើ CV និងដាក់ពាក្យធ្វើការតំណែង «តបឆាត» (ខ្មែរ និងអង់គ្លេស)

សូមគោរពលោកឬលោកស្រី, នាងខ្ញុំឈ្មោះ.................... មានបំណងចង់ដាក់ពាក្យធ្វើការនៅក្រុមហ៊ុន............. លើមុខតំណែង «តបឆាត» ដោយនាងខ្ញុំសុំភ្ជាប់នូវប្រវត្តិរូបសង្ខេបរបស់នាងខ្ញុំជូនលោកឬលោកស្រីពិនិត្យ និងពិចារណាតាមការគួរ។ ដោយក្តីគោរព (ឈ្មោះ) ** ** * Sample of email to apply for a job as a Chat Respondent Dear Sir or Madame, Thanks for giving me the opportunity to apply for a job at your company. I am……………. I would like to apply for a role as Chat Respondent, … Continue reading គំរូសារអេឡិចត្រូនិចផ្ញើ CV និងដាក់ពាក្យធ្វើការតំណែង «តបឆាត» (ខ្មែរ និងអង់គ្លេស)

គំរូរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ និងប្រចាំខែ (ឯកសារច្នៃ)

ខាងក្រោមនេះជាគំរូរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ និងប្រចាំខែ និងរបៀបសរសេរ ដែលនាងខ្ញុំតាក់តែង និងច្នៃឡើង ដោយការបូកបញ្ចូលគ្នារវាងរបាយការណ៍រដ្ឋបាលស្ថាប័នរដ្ឋ, ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ មុននឹងប្រើប្រាស់ សុំលោកអ្នកមេត្តាពីនិត្យ និងកែសម្រួលតាមការគួរ។ ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ របាយការណ៍សកម្មភាពការងារ ប្រចាំថ្ងៃទី....... ខែ............ ឆ្នាំ.......... ឈ្មោះ ៖ មុខតំណែង ៖ ការងារត្រូវទទួលខុសត្រូវ៖ - ធ្វើរបាយការណ៍ប្រជុំប្រចាំសប្តាហ៍របស់នាយកដ្ឋាន - ធ្វើរបាយការណ៍ប្រជុំប្រចាំខែរបស់នាយកដ្ឋាន - ធ្វើរបាយការណ៍ជំនួប កិច្ចការគ្រោងនឹងបំពេញ៖ ១. ធ្វើរបាយការណ៍កិច្ចប្រជុំ ............ ២. ធ្វើរបាយការណ៍ជំនួបរវាង ..... និង....... ៣. ធ្វើរបាយការណ៍ប្រជុំ ................. កិច្ចការគ្រោងនឹងបំពេញនាថ្ងៃស្អែក៖ ១. បន្តធ្វើបច្ចុប្បន្នភាពបញ្ជីរបាយការណ៍ប្រជុំ និងជំនួបប្រចាំខែ៕ ថ្ងៃ......................................... រាជធានីភ្នំពេញ, ថ្ងៃទី.......................... ហត្ថលេខា ឈ្មោះ ** ** * ព្រះរាជាណាចក្រកម្ពុជា ជាតិ … Continue reading គំរូរបាយការណ៍សកម្មភាពការងារប្រចាំថ្ងៃ និងប្រចាំខែ (ឯកសារច្នៃ)

គំរូកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម

បញ្ជាក់៖ គំរូឯកសារនេះមិនអាចយកប្រើប្រាស់បាន ១០០ ភាគរយទេ។ សុំលោកអ្នកមេត្តាយកទៅប្រឹក្សាជាមួយអ្នកជំនាញជាមុនសិន មុននឹងយកទៅប្រើ។ កិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម រវាង .............................................. អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន ........................................................................................ ហៅថា ភាគី ក និង ............................................... អត្តសញ្ញាប័ណ្ណលេខ................................... អាសយដ្ឋានបច្ចុប្បន្ន ....................................................................................... ហៅថា ភាគី ខ។ កាលពីថ្ងៃទី............................ ភាគី ក និងភាគី ខ បានយល់ព្រមសហការគ្នាផលិតវីដេអូពាណិជ្ជកម្មឲ្យ.............................. ដោយបានធ្វើកិច្ចព្រមព្រៀង និងចុះហត្ថលេខា និងផ្តិតមេដៃនាថ្ងៃទី.....................................។ ភាគីទាំងពីរបានរួមសហការធ្វើការងារនេះមកដល់ថ្ងៃទី.......................។ ដោយឡែក ភាគី ខ បានសុំដកខ្លួនចេញពីការងារនេះមុនថ្ងៃបញ្ចប់ការងារ។ យោងតាមប្រការ ៦ នៃកិច្ចព្រមព្រៀងសហការផលិតវីដេអូពាណិជ្ជកម្ម ដែលបានចុះហត្ថលេខា និងផ្តិតមេដៃនៅថ្ងៃទី................... ភាគីទាំងសងខាងត្រូវធ្វើកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម ដែលបានចែងនៅក្នុងប្រការ ១ នៃកិច្ចព្រមព្រៀងសហការផលិតវីដេអូពាណិជ្ជកម្មដែលបានចុះហត្ថលេខា និងផ្តិតមេដៃនៅថ្ងៃទី...................។ ដូច្នេះភាគីទាំងសងខាងបានយល់ព្រមធ្វើកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម ដូចខាងក្រោម៖ ប្រការ ១ - … Continue reading គំរូកិច្ចព្រមព្រៀងបោះបង់សិទ្ធិគ្រប់គ្រង និងប្រើប្រាស់វីដេអូពាណិជ្ជកម្ម